ជំនាញ ៩ ដែល​អ្នក​គួរ​សំលៀង​ពី​ពេល​នេះ​ត​ទៅ​ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន​នៅ​វ័យ ២៤ ឆ្នាំ

១) ការ​ទំនាក់ទំនង ៖ អ្នក​ត្រូវ​ដឹង​ថា​គ្រប់​មហាសេដ្ឋី​ជំនួញ​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក គឺ​ជា​មនុស្ស​ដែល​ពូកែ​ទំនាក់​ទំនង​បំផុត ពួក​គេ​ជា​មធ្យម​តែង​ផ្ញើ​សារ​ ឆ្លើយ​ឆ្លង​គ្នា ឬ ទំនាក់ទំនង​ខាង​ផ្នែក​ការងារ​មិន​ក្រោម ១ ពាន់​សារ​ឡើង​ក្នុង​មួយ​ឆ្នាំៗ។ ពួក​គេ​បាន​យល់​ថា​គ្រប់​សារ​ដែល​ពួក​គេ​ផ្ញើ​ដើម្បី​ទាក់​ទង​គ្នា​គឺ​ជា​ឱកាស​មួយ​ដើម្បី​ធ្វើ​ឲ្យ​ពី​មនុស្ស​ដទៃ​ស្គាល់​ពី​កេរ្តិ៍​ឈ្មោះ ឬ យីហោ​ក្រុមហ៊ុន​អ្នក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​ ឬ ជួប​ដោយ​ផ្ទាល់​ពួក​គេ​គឺ​កាន់​តែ​ជំនាញ​ថែម​ទៀត​ក្នុង​ការ​ទាក់ទង។ ពួក​គេ​យល់​ឃើញ​ថា នូវ​ពេល​ដែល​អ្នក​ទាក់ទង​មនុស្ស​កាន់​តែ​ច្រើន កម្រិត​នៃ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ក៏​កើន​ឡើង​ដូច​គ្នា​ដែរ។

២) ជំនាញ​ផ្នែក​លក់ ៖ នៅ​ក្នុង​ពិភព​ការងារ​បច្ចុប្បន្ន អ្នក​អាច​ក្លាយ​ជា​អ្នក​លក់ ហើយ​ក៏​នឹង​អាច​ក្លាយ​ជា​មនុស្ស​ដែល​ត្រូវ​បាន​គេ​លក់។ មិន​ថា​មួយ​ណា​នោះ​ឡើយ​អ្នក​ត្រូវ​ជ្រើសរើស​យក​ខ្លួន​ឯង​មួយ​ក្នុង​ជីវិត​ការងារ​ប្រចាំ​ថ្ងៃ។ នៅ​ពេល​ដែល​អ្នក​អាច​យល់​ពី​អត្ថន័យ​កាន់​តែ​ច្បាស់​នៃ​ការ​លក់ នោះ​ចំណូល​កាន់​តែ​ខ្ពស់​ដែល​អ្នក​នឹង​ទទួល​បាន ដើម្បី​ក្លាយ​ជា​អ្នក​មាន។

៣) ផ្នែក​ទីផ្សារ និង យីហោ​ក្រុមហ៊ុន ៖ ភាព​ល្បីល្បាញ​របស់​អ្នក គឺ​តាម​រយៈ​ការ​ចេះ​ឃោសនា​ផ្នែក​ទីផ្សារ​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត។ ការ​ផ្សាយ​ពី​ខ្លួន​ឯង​នៅ​លើ​ទីផ្សារ គឺ​ជា​ការ​បង្កើត​គ្រឹះ​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ឯង​ដ៏​រឹងមាំ​មួយ។ អ្នក​ត្រូវ​ចេះ​ប្រាប់​ពិភពលោក តើ​អ្នក​កំពុង​ធ្វើ​អ្វី​ និង ចេះ​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​តើ​ទីផ្សារ​របស់​អ្នក​មាន​នៅ​កន្លែង​ណា​ខ្លះ។

៤) ភាព​វៃ​ឆ្លាត​ផ្នែក​អារម្មណ៍​ដែល​អាច​មើល​យល់​ពី​ចិត្ត​មនុស្ស​ដទៃ ៖ ប្រសិន​បើ​អ្នក​អាច​មើល​ថែ​រក្សា​ខ្លួន​ឯង​បាន​ នោះ​មាន​ន័យ​ថា​អ្នក​ក៏​អាច​មើល​ថែ​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ដែរ។ ការ​យល់​ដឹង​ពី​ចរិត​ធម្មជាតិ​របស់​មនុស្ស​ គឺ​ជា​កូនសោ​នៃ​ភាព​ជោគជ័យ។ បុគ្គល​ដែល​ជា​មហាសេដ្ឋី​ យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​លើក​ទឹក​ចិត្ត ភាសា​កាយវិការ ការ​លើក​ដាក់​សំឡេង ផ្នែក​ការ​ទូត ការ​យល់​ចិត្ត និង រាល់​អ្វីៗ​ផ្សេង​ទៀត​ជា​ច្រើន​ដែល​ជាប់​ទាក់ទង​ ផ្នែក​ ចិត្ត​សាស្ត្រ និង អារម្មណ៍​។

៥) ផលិត​ផល និង ភាព​ច្នៃ​ប្រឌិត​នៃ​ផ្នែក​សេវាកម្ម ៖ ស្ទើរ​តែ​គ្រប់​មហាសេដ្ឋី​ទាំង​អស់ បាន​ដាក់​ភាព​ច្នៃ​ប្រឌិត​របស់​ខ្លួន លើ​ផ្នែក​ផលិតផល និង សេវាកម្ម ជា​លក្ខណៈ​រង្វិល​ជុំ​ សាចុះសាឡើង​។

៦) ការ​ចេះ​រៀប​ចំ ៖ ស្ទើរ​តែ​គ្រប់​ក្រុមហ៊ុន​ទាំង​អស់ ពួក​គេ​សុទ្ធ​តែ​បាន​រៀប​ចំ​នូវ​រចនាសម្ព័ន្ធ​មួយ​ច្បាស់​លាស់​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​ម្ចាស់​អាជីវកម្ម គ្រប់គ្រង​ការងារ​ខ្លួន​បាន​ល្អ មាន​ភាព​បត់បែន​ទៅ​តាម​កាលៈទេសៈ។

៧) ការ​កំណត់​គោលដៅ និង រៀប​ចំ​ផែន​ការ ៖ ការ​រៀបចំ​គម្រោង​ការងារ និង ធ្វើ​ការងារ​តាម​គម្រោង​ដែល​រៀប​ចំ​គឺ​ជា​អ្វី​ដែល​មហាសេដ្ឋី​គ្រប់​រូប​បាន​ធ្វើ ព្រោះ​ពួក​គេ​ដឹង​ថា​គ្មាន​អ្វី​មួយ​ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា​ឡើយ​ប្រសិន​បើ​ខ្លួន​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី។ ដូច្នេះ​អ្នក​គួរ​ចេះ​រៀប​គម្រោង​ការងារ​ប្រចាំ​ថ្ងៃ សប្តាហ៍ ខែ ឬ ឆ្នាំ។

៨) ភាព​ជា​មនុស្ស​ធម៌ ៖ បុគ្គល​មហាសេដ្ឋី​យល់​ថា​ អាថ៌កំបាំង នៃ​ភាព​រស់​នៅ​គឺ​ជា​ការ​ផ្តល់​ឲ្យ​ច្រើន​ជាង​ការ​ទទួល។ សកម្មភាព​ភាព​មនុស្ស​ធម៌ តាម​រយៈ​ អង្គការ​សប្បុរសធម៌ ជំនួយ​ផ្នែក​អប់រំ​គឺ​ជា​ការ​ជួយ​ល្អ​បំផុត​ដើម្បី​បង្កើត​ធនធាន​មនុស្ស និង អភិវឌ្ឍ​សង្គម។

៩) ភាព​ជា​អ្នក​ដឹក​នាំ ៖ គ្រប់​មហាសេដ្ឋី​ទាំង​អស់​គឺ​ជា​មេដឹកនាំ ព្រោះ​ពួក​គេ​យល់​ថា​ពួក​គេ​ត្រូវ​តែ​អនុវត្តន៍​តាម​មេដឹកនាំ​អស្ចារ្យ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ខ្លួន​ក្លាយ​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​មួយ​រូប​ផង​ដែរ​ទៅ​ថ្ងៃ​មុខ៕

ប្រភព៖thebnews

  • ជំនាញ ៩ ដែល​អ្នក​គួរ​សំលៀង​ពី​ពេល​នេះ​ត​ទៅ​ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន​នៅ​វ័យ ២៤ ឆ្នាំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: