៨ ចំណុច​នៃ​ការ​យល់​ឃើញ​ខុស​គ្នា​រវាង​ បុរស និង ស្ត្រី នៅ​កន្លែង​ធ្វើ​ការងារ

១) ការ​ស្ទង់​មតិ​បុរស​ភាគ​ច្រើន​នៅ​កន្លែង​ធ្វើ​ការ​ចំនួន ៥៨% គិត​ថា បុរស និង ស្ត្រី​ ត្រូវ​បាន​គេ​ចំណាយ​ប្រាក់​ខែ​ឲ្យ​ស្មើ​គ្នា សម្រាប់​ការ​ងារ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ដូច​គ្នា​ និង ស្មើ​គ្នា។ ប៉ុន្តែ​នៅ​កន្លែង​ធ្វើ​ការងារ​ស្ត្រី​តែ ៤២% ប៉ុណ្ណោះ​ដែល​គិត​ថា​មនុស្ស​ស្រី​ត្រូវ​គេ​ចំណាយ​ឲ្យ​ស្មើ​បុរស​សម្រាប់​ការ​ងារ​ដូចគ្នា។

២) ចំនួន ១ ភាគ​បី ស្មើ​នឹង ៣២% នៃ​បុរស​គិត​ថា​ មនុស្ស​ប្រុស​ទទួល​បាន​ប្រាក់​ខែ​បន្ថែម​ សម្រាប់​ការងារ​ស្មើ​គ្នា​ជាមួយ​ស្ត្រី។ សម្រាប់​ការ​ស្ទង់​មតិ​ទៅ​លើ​ស្ត្រី​ចំនួន ៦៨% នៅ​កន្លែង​ធ្វើ​ការ​ជឿ​ថា​បុរស​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​ស្ត្រី​សម្រាប់​ការងារ​ដូច​គ្នា។

៣) ការ​ស្ទង់​មតិ​ ចំនួន ១ ភាគ ៣ លើ​បុរស​ ឬ ​ស្មើ​នឹង​ ៣៤% នៃ​បុរស​ជឿ​ថា ស្ត្រី​គឺ​មាន​ភាព​លំបាក​ក្នុង​ការ​លើក​កម្ពស់​ នៃ​ភាព​ជា​អ្នក​ដឹកនាំ​នៅ​កន្លែង​ការងារ​ ព្រោះ​តែ​ភាព​លំអៀង​នៃ​កត្តា យេនឌ័រ។

៤) ប៉ុន្តែ​ចំនួន ២ ភាគ ៣ នៃ​ស្ត្រី​ស្មើ​នឹង ៦៦% ជឿ​ថា​ស្ត្រី​បាន​នឹង​កំពុង​ត្រូវ​គេ​បដិសេធ ក្នុង​ការ​លើក​កម្ពស់ ឬ ដំណែង​នៃ​ភាព​ជា​អ្នក​ដឹកនាំ ដោយ​សារ​ភាព​លំអៀង​នៃ យេនឌ័រ។

៥) នៅ​ពេល​ដែល​យើង​មើល​ទម្រង់​របស់​មនុស្ស​ដទៃ នៃ​ការ​រើសអើង​ក្នុង​កន្លែង​ការងារ ស្ត្រី​មើល​ឃើញ​ភាព​រើសអើង​ច្រើន​ជាង​មនុស្ស​ប្រុស។ ចំនួន ៣៨% នៃ​បុរស​និយាយ​ថា ពួក​គេ​មាន​ការ​គិត​តិច​តួច​បំផុត​ ទៅ​លើ​នារី​ស្រលាញ់​ភេទ​ដូច​គ្នា (Lesbian) បុរស​ស្រលាញ់​ភេទ​ដូច​គ្នា (Gay) រួម​ទាំង​មនុស្ស​ដែល​ស្រលាញ់​ទាំង​ស្ត្រី និង បុរស (Bisexual) ហើយ​បុគ្គល​ប្តូរ​ភេទ​ គឺ​ជា​បញ្ហា​ដ៏​ធំ​នៅ​ក្នុង​កន្លែង​ធ្វើ​ការ។ ប៉ុន្តែ​ចំនួន ៦២% នៃ​ស្ត្រី​គឺ​គិត​ខ្លាំង​ពី​បញ្ហា​នេះ​នៅ​កន្លែង​ធ្វើ​ការងារ។

៦) សម្រាប់​ការ​យាយី​ផ្លូវ​ភេទ ចំនួន ១ ភាគ ៣ នៃ​បុរស​ឬ ស្មើ​នឹង ៣៨% មើល​ឃើញ​រឿង​នេះ​ថា​ជា​រឿង​ធំ បើ​ប្រៀបធៀប​ជាមួយ​ដែល​មាន​ចំនួន​ដល់​ទៅ ៦២% យល់​ថា​នេះ​ជា​បញ្ហា​ធំ។

៧) មនុស្ស​គ្រប់​ប្រភេទ​យល់​ស្រប​ថា​ការ​យាយី​ផ្លូវ​ភេទ និង មិន​ងាយ​លុប​បាត់​ពី​កន្លែង​ធ្វើ​ការ​ឡើយ ដោយ​ចំនួន ១ ភាគ ៤ នៃ​បុរស​ស្មើ​នឹង ២៧% ហើយ​ចំនួន ១ ភាគ ៤ នៃ​ស្ត្រី ស្មើ​នឹង ២៥% គិត​ថា​ការ​យាយី​ផ្លូវ​ភេទ និង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​នៅ​ឆ្នាំ ២០២០ ខាង​មុខ។

៨) ចំណុច​ ពីរ ធំ​បំផុត រវាង​បុរស និង ស្ត្រី នៅ​កន្លែង​ធ្វើ​ការ​តែង​កើត​ឡើង​នៅ​ពេល​ពួក​គេ​ក្លាយ​ជា​ឪពុក​ម្តាយ​គេ។ មួយ ភាគ ៤ នៃ​បុរស​ស្មើ​នឹង​២៤% គិត​ថា​ខ្លួន​មាន​ទំនួល​ខុស​ត្រូវ​តិច​តួច​បំផុត​ស្តី​ពី​ភាព​ជា​ម្តាយ​ឪពុក​ក្នុង​កន្លែង​ធ្វើ​ការ ខណៈ​ពេល​ដែល​ចំនួន ១ ភាគ ៣ នៃ​ស្ត្រី​ ស្មើ​នឹង ៧៦% យល់​ថា​ខ្លួន​ឯង​មាន​ទំនួល​ខុស​ត្រូវ​ខ្លាំង​បំផុត​ទាំង​កត្តា​គ្រួសារ​និង​ការងារ៕

ប្រភព៖ thebnews

  • ៨ ចំណុច​នៃ​ការ​យល់​ឃើញ​ខុស​គ្នា​រវាង​ បុរស និង ស្ត្រី នៅ​កន្លែង​ធ្វើ​ការងារ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: