នៅ​ពេល​ចរចា​រឿង​ដំឡើង​​​ប្រាក់ខែ​ តើ​អ្នក​គួរ​ត្រូវការ​ប្រាក់​​បន្ថែម​ប៉ុន្មាន​​​ទើប​សមរម្យ​?

តើ​អ្នក​គួរ​តែ​និយាយ​នូវ​ការ​ពិត​ដោយ​វិធី​ណា​សម្រាប់​ការ​ចង់​បាន​​ប្រាក់​ខែ​បន្ថែម​នៅ​កន្លែង​ការងារ​​​របស់​អ្នក​ដោយ​មិន​បង្ក​ការ​ប៉ះពាល់​ណាមួយ​ដល់​អ្នក​​គ្រប់គ្រង​របស់​អ្នក​ និង​មិន​​ប៉ះ​ពាល់​លើ​ខ្លួន​អ្នក​ផ្ទាល់ ដែរ​ឬទេ​?

ក្នុង​ករណី​​នេះ មុន​ដំបូង​អ្នក​ត្រូវ​រៀប​ចំ​នូវ​អ្វី​ដែល​អ្នក​ចង់​ពិភាក្សា​ជាមុន​សិន ពេល​ខ្លះ​អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​នៅ​មុន​ពេល​និយាយ​ជាមួយ​អ្នក​គ្រប់គ្រង​របស់​អ្នក ។ ការ​ធ្វើ​ដូចនេះ អាច​ធ្វើ​ឲ្យ​អ្នក​ដឹង​នូវ​បទពិសោធន៍​​របស់​នរណា​ម្នាក់​​ដែល​មាន​​គុណសម្បត្តិ​​ប្រហាក់​ប្រហែល​អ្នក​ក្នុង​តំណែង​ការងារ​ និង ប្រាក់ខែ​នេះ។​

បើ​​យោង​តាម​ដំបូន្មាន​របស់​លោក​ស្រី Lynn Taylor ជា​អ្នកនិពន្ធ​សៀវភៅ និង អ្នក​ជំនាញ​អភិវឌ្ឍ​សមត្ថភាព​សហគ្រិន​អាមេរិក​បាន​ឲ្យ​ដឹង​ថា តាម​លក្ខណៈ​ទូទៅ​នៃ​ការ​ចរចា​ប្រាក់​ខែ ដែល​ប្រកប​ដោយ​ភាព​សមរម្យ​បំផុត​គឺ​ការ​ស្នើ​​សុំ​ពី​ចន្លោះ​ ១០% ទៅ ២០% ។

ចំនួន​នេះ ផ្អែក​ទៅ​​តាម​កម្រិត​ដែល​អ្នក​កំពុង​តែ​ធ្វើ។ ជា​ឧទាហរណ៍ ប្រសិន​បើ​អ្នក​មាន​ប្រាក់​ចំណូល​ ៥០០ ដុល្លារ​ក្នុង​មួយ​ខែ​ អ្នក​គួរ​ស្នើ​សុំ​បន្ថែម​ត្រឹម ៥០ ទៅ ១០០ ដុល្លារ​ដែល​នេះ​មើល​ទៅ​វា​មិន​បាន​បញ្ជាក់​ពី​ភាព​លោភលន់​របស់​អ្នក​ខ្លាំង​ពេក​ ។

ប្រសិន​បើ​ការ​ផ្ដល់​ជូន​ប្រាក់​ខែ​ដំបូង​មាន​ចំនួន​ទាប​ជាង​នូវ​ចំនួន​ដែល​អ្នក​ធ្លាប់​ទទួល​បាន​ពីមុន​ នោះ​អ្នក​នឹង​មាន​អនុភាព​កាន់​តែ​ច្រើន​លើ​ការ​ចរចា​គ្នា ហើយ​ប្រសិន​បើ​អ្នក​ទទួល​បាន​ចំនួន ២០% លើស​ចំនួន​ដែល​អ្នក​ធ្លាប់​ទទួល​បាន​ អ្នក​នូវ​តែ​អាច​ចរចា​សុំ​បន្ថែម​ទៀត​នូវ​ចំនួន​តិច​តួច​ត្រឹម ៥% បន្ថែម​ទៀត​បាន​ ។

ដូច្នេះ​ ការ​ប្រៀប​ធៀប​ ការ​ស្រាវ​ជ្រាវ​ អាច​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា ១០ ទៅ ២០% ជា​ចំនួន​ដែល​អ្នក​អាច​ទទួល​យក​បាន​ ហើយ​វា​នឹង​កើន​ឡើង​តាម​ជំនាញ​របស់​អ្នក​ នៅ​ពេល​អ្នក​ស្នើ​​ឡើង​បន្ថែម៕

ប្រែសម្រួល/ចុះផ្សាយដោយ៖ thebnews (ស៊ាន សំបុក)
ប្រភព: Businessinsider

  • នៅ​ពេល​ចរចា​រឿង​ដំឡើង​​​ប្រាក់ខែ​ តើ​អ្នក​គួរ​ត្រូវការ​ប្រាក់​​បន្ថែម​ប៉ុន្មាន​​​ទើប​សមរម្យ​?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: