ទម្លាប់​រៀនសូត្រ​មិន​ល្អ​ទាំង​៧​ដែល​អ្នក​គួរ​តែ​ផ្លាស់ប្ដូរ​ចេញ​ជា​បន្ទាន់!

ការ​បង្កើត​ទម្លាប់​រៀន​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​គឺ​ជា​រឿង​មួយ​ដែល​មិន​ជា​ស្រួល​ឬ​ក៏​លំបាក​ណាស់​ណា​នោះ​ទេ តែ​អ្នក​គួរ​តែ​គិត​ថា​តើ​ទម្លាប់​ដែល​អ្នក​នឹង​បង្កើត​នោះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ​ឬ​ក៏​អត់​ទេ។ យ៉ាង​ណា​មិញ​ទម្លាប់​ទាំង​៧​ខាង​ក្រោម​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​សិស្ស​ជាច្រើន​តែ​វា​ហាក់​បី​ដូចជា​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ដូច​នេះ​អ្នក​មិន​គួរ​អនុវត្ត​នូវ​ទម្លាប់​មិន​ល្អ​ទាំង​នេះ​ទៀត​ទេ៖
ទម្លាប់​រៀនសូត្រ​មិន​ល្អ​ទាំង​៧​ដែល​អ្នក​គួរ​តែ​ផ្លាស់ប្ដូរ​ចេញ​ជា​បន្ទាន់!
១) រៀន​នៅ​ផ្ទះ៖ ការ​រៀន​នៅ​ផ្ទះ​ពិត​ជា​ផ្ដល់​ភាព​ងាយស្រួល​ច្រើន តែ​ក៏​មាន​ការ​រំខាន​ច្រើន​ផង​ដែរ​ដូចជា​ សំឡេង​ទូរទស្សន៍​ សំឡេង​ចម្អិន​ម្ហូប​ ឬ​ក៏​មាន​ការ​រំខាន​ពី​អ្នក​ជិត​ខាង​ជាដើម។ ម្យ៉ាង​ទៀត​អ្នក​នឹង​មាន​ពេល​សម្រាក​ច្រើន ហើយ​ទៅ​ញាំ​នេះ​ញាំ​នោះ​ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​មាន​ពេល​វេលា​រៀន​ច្រើន​ពិត​ប្រាកដ។ យក​ល្អ​អ្នក​គួរ​តែ​រៀន​នៅ​បណ្ណាល័យ​នៅ​សាលា​ព្រោះ​ថា​វា​មាន​ភាព​ស្ងប់ស្ងាត់​និង​មាន​ឯកសារ​ជាច្រើន​ជា​ជំនួយ។

២) រៀន​ជា​លក្ខណៈ​ក្រុម៖ វា​ជា​ជម្រើស​ល្អ​មួយ​ក្នុង​ការ​រៀន​ជា​ក្រុម​ ប៉ុន្តែ​អ្នក​គួរ​តែ​ដឹង​ផង​ថា​វា​មាន​ឧបសគ្គ​ជាច្រើន​ព្រោះ​ថា​អ្នក​ត្រូវ​ចាំ​អ្នក​នេះ​អ្នក​នោះ​ទាល់​តែ​បាន​ជួប​ជុំ​គ្នា ហើយ​ទោះ​បី​អ្នក​មាន​ភាព​មោះមុត​យ៉ាង​ណា​ មិន​យូរ​មិន​ឆាប់​ អ្នក​នឹង​នាំ​គ្នា​ជជែក​ពី​រឿង​អ្វី​ផ្សេង​ក្រៅ​ពី​មេរៀន​របស់​អ្នក។

៣) មិន​គួរ​រៀន​ទាល់​តែ​ជិត​ថ្ងៃ​ប្រឡង​នោះ​ទេ៖ មាន​សិស្ស​ជាច្រើន​ចូលចិត្ត​រៀន​តែ​ជិត​ដល់​ពេល​ប្រឡង​តែ​ប៉ុណ្ណោះ​គឺ​ពួក​គេ​រៀន​ទាល់​តែ​ដាច់​យប់​ជាដើម​។ អ្នក​ប្រហែល​គិត​ថា​វា​មិន​មែន​ជា​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ​ តែ​វា​ជា​ផ្ដល់​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​សុខភាព។

៤) ពន្យារ​ពេល​រៀន៖ ​ការ​ពន្យារពេល​រៀន​គឺ​ជា​មូលហេតុ​ដ៏​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្ជិល​និង​មិន​ងាយ​បាន​ចាប់ផ្ដើម​រៀន​នោះ​ទេ ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​ចង់​ចាប់ផ្ដើម​គឺ​មិន​ដឹង​ថា​គួរ​ផ្ដើម​ពី​ចំណុច​ណា​ដោយ​សារ​តែ​មាន​មេរៀន​គរ​ច្រើន​ពេក។

៥) មិន​បាន​គ្រោង​ការងារ​របស់​អ្នក៖ អ្នក​គួរ​តែ​គ្រោង​ជា​រៀង​រាល់​ថ្ងៃ​ថា​អ្នក​ត្រូវ​ធ្វើ​នូវ​ថ្ងៃ​បន្ទាប់​ទៀត​ដែល​ជា​ការ​ងាយស្រួល​សម្រាប់​អ្នក​ក្នុង​ការ​ចាប់​ផ្ដើម​ធ្វើ​វា​ព្រោះ​ថា​អ្នក​មិន​បាច់​ចំណាយ​ពេល​ក្នុង​ការ​គិត​ថា​ត្រូវ​ធ្វើ​អ្វី​មុន​ទេ។

ប្រែសម្រួល/ចុះផ្សាយដោយ៖ bizkhmer (តូច​ ម៉ាយ៉ារស្មី)
ប្រភព៖ www.onlineclasses.org

  • ទម្លាប់​រៀនសូត្រ​មិន​ល្អ​ទាំង​៧​ដែល​អ្នក​គួរ​តែ​ផ្លាស់ប្ដូរ​ចេញ​ជា​បន្ទាន់!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: