​វីដេអូ​​ល្អ​បំផុត​ចំនួន ៥ ​សម្រាប់​ជួយ​ដាស់តឿន​អ្នក​ដែល​បាក់ទឹកចិត្ត ទស្សនា​ហើយ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​!

ក្នុង​ជីវិត​របស់​លោក​អ្នក​ប្រចាំ​ថា មាន​ពេល​ខ្លះ​ទៅ​​​អ្នក​បាន​ជួប​​​រឿងរ៉ាវ​​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​​លោក​អ្នក​ពិបាកចិត្ត​ ហើយ​​ក៏​មាន​ពេល​ខ្លះ​ទៀត​​ លោក​អ្នក​ក៏​សប្បាយ​ចិត្ត​ដែរ​ទៅ​។ ចំណុច​ពីរ​នេះ គេ​មិន​អាច​រក​ឃើញ​ទេ​ថា មាន​អ្នកណា​ម្នាក់​អាច​គេច​ផុត​ពី​វា​បាន​​។ នៅ​ពេល​ដែល​អ្នក​បរាជ័យ វា​ធ្វើ​ឲ្យ​អ្នក​អស់​សង្ឃឹម បាក់ទឹកចិត្ត រហូត​ដល់​មាន​​ពេល​ខ្លះ​ធ្វើ​ឲ្យ​​លោក​អ្នក​បោះបង់​​លែង​ចង់​​ធ្វើ​អ្វី​ទាំងអស់។

ឥឡូវ​នេះ លោក​អ្នក​ទុក​រឿង​រ៉ាវ​ទាំង​នោះ​មួយ​ឡែក​សិន​ ហើយ​​មក​ទស្សនា​វីដេអូ​ចំនួន ៥ ​នេះ​វិញ ថា​​តើ​វា​អាច​ជួយ​លើក​ទឹកចិត្ត​របស់​លោក​អ្នក​បាន​ដល់​កម្រិត​ណា?​

១) រៀន​គ្រប់គ្រង​កំហឹង

សូម​កុំ​យក​កំហឹង​ជា​ត្រីមុខ រៀន​គ្រប់គ្រង​វា ដើម្បី​ស្វែង​រក​ច្រក​​ផ្លូវ​​ប្រកប​ដោយ​សន្តិភាព​មួយ​ដើម្បី​ស្រវា​យក​ជ័យជំនះ​ដែល​អ្នក​ចង់​បាន​។​ ចូរ​ចងចាំ​ថា ពេល​ខ្លះ​​ទស្សនៈ ឬ គំនិត​មួយ​របស់​អ្នក​ដែល​អ្នក​បាន​នឹក​ឃើញ អាច​​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​​ឲ្យ​មាន​ក្តី​សង្ឃឹម​ឡើង​វិញ​បាន។

២) គ្រប់គ្រង​​ជោគវាសនា​របស់​​អ្នក​​

ក្នុង​ជីវិត​របស់​លោក​ លោក​អ្នក​មិន​ត្រឹម​តែ​អាច​មាន​ក្តី​ស្រមៃ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប៉ុណ្ណោះ​ទេ លោក​អ្នក​ត្រូវ​គ្រប់គ្រង​ដំណើរ​ជីវិត​ខ្លួន​ឯង​ក្នុង​ពិភពលោក​មួយ​ដែល​​អ្នក​រស់​នៅ។

៣) ​ ធ្វើ​អ្វី​ដែល​អ្នកដទៃ​មិន​អាច​ធ្វើ​បាន​

​អ្នក​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដែល​អ្នក​ដទៃ​មិន​អាច​បាន​ធ្វើ​ ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​មួយ​ដ៏​ប្លែក​នៅ​ថ្ងៃ​ស្អែក​។

៤) ជម្រុះ​ចោល​នូវ​គំនិត​អវិជ្ជមាន 

រឿង​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ គឺ​ជម្រុះ​ចោល​នូវ​គំនិត​មិន​ល្អ​ទាំង​ឡាយ​ ។ ​អ្នក​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ជា​សមត្ថភាព​ និង អារម្មណ៍​ពិត​របស់​អ្នក​ដើម្បី​រុញ​ច្រាន​នូវ​អ្វី​ដែល​ជា​ឧបសគ្គ​ក្នុង​ជីវិត​របស់​អ្នក​ចេញ ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​អាច​​ធ្វើ​ដំណើរ​ទៅ​ដល់​ទីកន្លែង​​មួយ​របស់​អ្នក​ពិតប្រាកដ។​​

៥) ​ផ្លាស់ប្ដូរ​គ្រប់យ៉ាង​ឲ្យ​ឆ្ពោះ​ទៅ​រក​ផ្លូវ​វិជ្ជមាន​

មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ដោះសា​​​មិន​ទទួល​កំហុស​របស់​ខ្លួន។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​បាន​អ្វី​មួយ​ដែល​សម​តាម​ចិត្ត​របស់​អ្នក អ្នក​គួរ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​បំផុត​លើ​ខ្លួនឯង​ ព្រោះ​នេះ​ជា​មធ្យោបាយ​ដែល​អ្នក​មាន​ឥទ្ធិពល​អាច​ផ្លាស់​ប្តូរ​វា តាម​អ្វី​ដែល​អ្នក​ចង់​បាន​​ ។ ដូច្នេះ​អ្នក​ត្រូវ​គិត​ថា​នៅ​ពេល​អ្នក​មាន​ទំនួល​ខុស​ត្រូវ​កាន់​តែ​ខ្ពស់​ អ្នក​កាន់​តែ​មាន​សមត្ថភាព​អាច​ផ្លាស់​ប្តូរ​អ្វី​បាន​គ្រប់​យ៉ាង​តាម​ចិត្ត​របស់​អ្នក៕

ប្រភព៖ thebnews

  • ​វីដេអូ​​ល្អ​បំផុត​ចំនួន ៥ ​សម្រាប់​ជួយ​ដាស់តឿន​អ្នក​ដែល​បាក់ទឹកចិត្ត ទស្សនា​ហើយ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​!已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: