សញ្ញា​ទាំង ១០ បង្ហាញ​ថា​ក្រុមហ៊ុន និង​មិត្ត​រួម​ការងារ មិន​ខ្វល់ខ្វាយ​ពី​អ្នក

១) អ្នក​គ្រប់គ្រង​របស់​អ្នក មិន​បាន​ផ្តល់​ការ​គាំ​ទ្រ​ផ្សេងៗ មិន​បាន​ណែនាំ​ផ្លូវ ឬ មិន​បាន​ផ្តល់​នូវ​មតិ​វាយ​តម្លៃ​ត្រលប់​មក​ឲ្យ​អ្នក​វិញ។

២) មិន​ទទួល​បាន​ការ​កោត​សរសើរ ឬ ទទួល​បាន​ការ​ឡើង​ដំណែង ចំពោះ​អ្វី​ដែល​អ្នក​សម​នឹង​ទទួល​បាន។

៣) ពួក​គេ​មិន​ដែល​សុំ​ជា​មតិ​យោបល់​ គំនិត ឬ ចាប់​អារម្មណ៍​ចំពោះ​អ្វី​ដែល​អ្នក​បាន​លើក​ឡើង។

៤) ការ​ស្នើ​សុំ​ជំនួយ ឬ ធនធាន​គាំ​ទ្រ​ពី​អ្នក ត្រូវ​បាន​ពួក​គេ​បដិសេធ ឬ ព្រងើយ​កន្តើយ​ និង បង្ហាញ​ពី​ការ​ខ្វះ​ភាព​ទុក​ចិត្ត​ជាមួយ​អ្នក។

៥) ពួក​គេ​តែង​គំរាម​កំហែង​អ្នក​តាម​រយៈ​មុខ​ដំណែង ឬ អំណាច​របស់​ខ្លួន នៅ​ក្នុង​ក្រុមហ៊ុន។

៦) ពួក​គេ​មិន​ដែល​រាប់​បញ្ចូល​ អ្នក​នៅ​ពេល​បង្កើត​ការ​សម្រេច​ចិត្ត​ ធ្វើ​អ្វី​មួយ​ឡើយ ហើយ​រាល់​ព័ត៌មាន​ថ្មីៗ​ស្តី​ពី​ក្រុមហ៊ុន អ្នក​តែង​ទទួល​បាន​យឺត​ជាង​គេ​ទាំង​អស់​ក្នុង​ចំណោម​បុគ្គលិក។

៧) ចៅហ្វាយ​របស់​អ្នក​នឹង​និយាយ​មក​កាន់​អ្នក រាល់​ពេល​ដែល​អ្នក​ប្រព្រឹត្ត​កំហុស​ប៉ុណ្ណោះ ហើយ​គ្មាន​នរណា​ម្នាក់​ចង់​ទទួល​ការ​ជួយ​ពី​អ្នក​ឡើយ។

៨) ពួក​គេ​ទាមទារ​តម្រូវ​ការ​បន្ថែម​ពី​អ្នក ក្នុង​ថ្ងៃ​ឈប់​សម្រាក​ ឬ ម៉ោង​សម្រាក​របស់​អ្នក។

៩) ពួក​គេ​និយាយ​អាក្រក់​ពី​អ្នក ដោយ​មិន​ខ្វល់​ចំពោះ​អ្នក​ឡើយ។

១០) ពួក​គេ​មិន​ព្យាយាម​រក្សា​អ្នក​ទុក នូវ​ពេល​ដឹង​ថា​អ្នក​ទទួល​បាន​ការងារ​ថ្មី ឬ ចង់​ឈប់​ពី​ការងារ៕

ប្រភព៖ thebnews

  • សញ្ញា​ទាំង ១០ បង្ហាញ​ថា​ក្រុមហ៊ុន និង​មិត្ត​រួម​ការងារ មិន​ខ្វល់ខ្វាយ​ពី​អ្នក已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: