ជួប​ជា​មួយ​នារី​វ័យក្មេង Danielle Bernstein បង្ហាញ​ពី​សមត្ថភាព​​​អាច​រក​ប្រាក់​ចំណូល​​រាប់​ពាន់​ដុល្លារ​គ្រាន់តែ​បង្ហោះ​​រូប​លើ​ Instagram ​ម្តងៗ

Danielle Bernstein ដែល​ជា​​ម្ចាស់​គណនេយ្យ​នៅ​​លើ Instagram ​​ឈ្មោះ We Wore What កំពុង​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​បណ្ដាញ​សង្គម​មួយ​នេះ ត្បិតអី​នាង​អា​ចរក​ប្រាក់ចំណូល​បាន​រហូតដល់ ១៥ ០០០​ដុល្លារ​ ដោយ​គ្រាន់តែ​បង្ហោះ​​​​រូប​​របស់​នាង​នៅ​លើ​គណនេយ្យ​ផ្ទាល់​ខ្លួនម្តងៗ​​។ អាថ៌កំបាំង​​នៃ​ការ​ទទួល​បាន​ប្រាក់​ចំណូល​ខាងលើ គឺ​កើត​ឡើង​ដោយសារ​ការ​​​​ដាក់​បង្ហោះ​រូប​ភាព​​ទៅ​ក្នុង​គណនេយ្យ​ Instagram ​ផ្ទាល់​ខ្លួន​របស់​នាង។

វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​​​​រឿង​រក​ប្រាក់​ចំណូល​ពី​បណ្តាញ​សង្គម​ខាងលើ ព្រោះ​នាង​ត្រូវ​ការ​​ភាព​​ឆ្លាត​វៃ​របស់​នាង​ក្នុង​ការ​​ស្លៀក​សំលៀកបំពាក់​ថ្មីៗ​​​ដែល​ទាក់ទាញ របៀប​ដើរ​​កម្សាន្ត ឬ​ ជូ​ប​មិត្ត​ភក្តិ​​ជា​មួយ​នឹង​គ្រឿង​​តុប​តែង ឬ​ផលិតផល​គ្រឿង​សម្អាង​ ផ្សេងៗ នឹង​​ការ​ថតរូប​នៅ​តាម​​ដង​ផ្លូវ ហើយ​សរសេរ​ពី​ព័ត៌មាន​អំពី​ការទិញ​របស់​ទាំងនោះ​មុន​ពេល​បង្ហោះ​ផង​ដែរ​។

ក្នុង​វ័យ ២២ ឆ្នាំ Danielle បាន​ថតរូប​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​បង្កើត​ជា​ម៉ូត​ប្លែក​​របស់​​នាង​ ជាពិសេស​នាង​បាន​ពិពណ៌នា​អំពី​របៀប​ស្លៀក​​សំលៀកបំពាក់​ប្រចាំថ្ងៃ​ឲ្យ​ត្រូវ​តាម​ពេលវេលា និង​ទីកន្លែង​ក៏ដូចជា​បទពិសោធន៍​​រប​ស់​​នាង​ក្នុង​ការ​​តុប​​តែងខ្លួន​ចូលរួម​កម្មវិធី​ផ្សេងៗ នៅ​ក្នុង​ទីក្រុង​ផង​ដែរ​។ នេះ​​ហើយ​ជា​ការ​ទាក់ទាញ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជិត​មួយ​លាន​នាក់​ពេញចិត្ត​នឹង​រូបថត​​​របស់​នាង ដែល​វា​ហាក់​ដូច​ជា​រូបថត​ពិត​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​នាង​ដែល​ធ្វើ​ឱ្យ​​មនុស្ស​គ្រប់គ្នា​ចាប់​អារម្មណ៍​បំផុត។

ទាំង​នេះ បាន​ជំរុញ​ឲ្យ​តារា Instagram ជនជាតិ​អាមេរិក​រូប​នេះ​បាន​ពង្រីក​មុខ​ជំនួញ​របស់​នាង​ឲ្យ​ក្លាយ​ជា​ហាង​លក់ សំលៀកបំពាក់ ស្បែកជើង វ៉ែនតា និង​គ្រឿង​ប្រើប្រាស់​ផ្សេងៗ​ទៀត​ផង​។ នាង​ក៏​ផ្សព្វផ្សាយ​ឲ្យ​ហាង​ដែល​មាន​យីហោ​ល្បីៗ​ជា​មួយ​នឹង​​ការ​បង់​ថ្លៃ​សេវា​ក្នុង​តម្លៃ ១៥ ០០០​ដុល្លារ​ផង​ដែរ​ដើម្បី​ផ្សព្វផ្សាយ​នៅ​លើ​​ប្លុក​(Blog) Instagram របស់​នាង​។ ការ​បង្ហោះ​ម្ដង​ៗ ត្រូវ​បាន​គេ​​រក​ឃើញ​ថា​ មាន​អ្នក​ចូល​បើក​​​មើល​រហូត​ដល់​​ចំនួន ១០០ ០០០​នាក់​​ឯណោះ។

ថ្មីៗ​នេះ​ការ​បង្ហោះ​រូប​ផ្សព្វ​របស់​នាង​បាន​ត​ភ្ជាប់​​ទៅ​នឹង​បណ្ដាញ​អ៊ី​អ៊ីនធឺណិត​ទៀត​ផង​។ ប្រសិនបើ​ចំនួន​អ្នកគាំទ្រ​នៅ​គេហទំព័រ​​របស់​នាង​នៅតែ​បន្ត​កើន​ឡើង​នោះ នាង​នឹង​អាច​រក​ប្រាក់​ចំណូល​​បាន​រហូត​ទៅដល់ ២០ ០០០ ទៅ ១០០ ០០០ ដុល្លារ​​​ក្នុង​ការ​បង្ហោះ​រូប​​ភាព​​​ម្តង៕

ប្រភព៖thebnews

  • ជួប​ជា​មួយ​នារី​វ័យក្មេង Danielle Bernstein បង្ហាញ​ពី​សមត្ថភាព​​​អាច​រក​ប្រាក់​ចំណូល​​រាប់​ពាន់​ដុល្លារ​គ្រាន់តែ​បង្ហោះ​​រូប​លើ​ Instagram ​ម្តងៗ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: