​ផលប្រយោជន៍​៥​យ៉ាង​របស់​ស្ពៃចង្កឹះ​

ស្ពៃ​ចង្កឹះ ពុំ​ត្រឹមតែ​ជា​បន្លែ​សម្រាប់​ចម្អិន​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសាប៉ុណ្ណោះ​ទេ តែ​នៅ​ផ្ទុក​សមាសធាតុ​ជីវជាតិ​មាន​ប្រយោជន៍​ជាច្រើន​សម្រាប់សុខភាព ។
​ផលប្រយោជន៍​៥​យ៉ាង​របស់​ស្ពៃចង្កឹះ​
ខាងក្រោម​នេះ​ជា​ផលប្រយោជន៍​ពិត ប្រាកដ​របស់​ស្ពៃចង្កឹះ​ចំពោះ​សុខភាពរបស់​យើង​ ៖

១- ​បង្ការ​ជំងឺមហារីកៈ ពពួក​បន្លែ​បៃតង​ស្ថិត​ក្នុង​ត្រកូល​ស្ពៃ ដូចជា​ស្ពៃចង្កឹះ ជា​ប្រភព​អាហារដ៏​វិសេស​អស្ចារ្យ​ មានលទ្ធភាព​ខ្ពស់​ក្នុង​ការបង្ការ​ជំងឺ មហារីក ។ អ្នក​កាន់តែប្រើប្រាស់​ស្ពៃចង្កឹះ​ច្រើន​ក្នុង​របប​ទទួល ទាន​ប្រចាំថ្ងៃ​របស់ ​ខ្លួន​នោះ គ្រោះថ្នាក់កើត​ជំងឺ​មហារីក​កាន់តែ​ទាប។ ក្នុង​ស្ពៃចង្កឹះ​ មាន​ផ្ទុក​ច្រើន​នូវ​សារជាតិ glucosinolates (​ប្រឆាំង​តប​កត្តា​បង្ក​មហារីក​)​ ក៏ដូចជា phytoalexin (​សារជាតិ ប្រឆាំង​ពុល​រុក្ខជាតិ​) ត្រូវ​បាន​ហៅ​ ថា brassinin។ ក្រៅពី​នេះ​ស្ពៃចង្កឹះ​នៅ​ជាប្រភព​ផ្គត់ផ្គង់​សម្បូរ​បែប​នៃ​សារជាតិ Beta-carotene -​សារជាតិ​ចម្រុះ​ប្រឆាំងអុកស៊ីដ​កម្ម ដែល​បណ្តា​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​លើ​ពិភពលោក​បាន​បញ្ជាក់ពី​ឥទ្ធិពល​ របស់​វា​ក្នុងការ​ធ្វើ​ឱ្យ​ថយចុះ​គ្រោះថ្នាក់​កើត​ជំងឺមហារីក​នៅ​មនុស្ស យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​

២- ​ជួយ​រំលាយ​អាហារ​ល្អៈ ​ស្ពៃ​ចង្កឹះ ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ​សរសៃ​ចាំបាច់​សម្រាប់​ដំណើរការរំលាយ​អាហារ​និង​ជួយ​បង្ការ​ជំងឺ​ទល់​លាមក ។​

៣-​ ល្អ​សម្រាប់​ភ្នែកៈ ​សារជាតិ Beta-carotene ដ៏​សម្បូរ​នៅក្នុង​ស្ពៃចង្កឹះ នឹង​នាំមក​នូវផលប្រយោជន៍​ច្រើន​សម្រាប់​ភ្នែក​របស់​អ្នក ។ វា​មាន​ឥទ្ធិពល​បង្ការ​ជំងឺ​ភ្នែកឡើង​បាយ​និង​ជំងឺ​ភ្នែក​មួយ ចំនួនទៀត ។​ ​

៤-​ បញ្ចុះ​សម្ពាធ​ឈាមៈ ​ស្ពៃចង្កឹះ​ជា​ប្រភព​អាហារ​សម្បូរ​ប៉ូ​តា​ស្យូម​និង​កាល់ស្យូម មានលទ្ធភាព​រំញោច​ចង្វាក់បេះដូង​ធ្វើ​សកម្មភាព​ល្អ​និង​បញ្ចុះ​សម្ពាធ​ឈាម​ ខ្ពស់ ។ ក្រៅពីនេះ ស្ពៃចង្កឹះ​នៅ​ផ្ទុក​បរិមាណ​សូ​ដ្យូ​មទាប ហេតុ​នេះ​រួម​ចំណែក​យ៉ាងច្រើន​ក្នុង​ដំណើរការ​បន្ថយ​អប្បបរមា​កម្រិត​របស់​ ការ​លើសឈាម ។​ ស្ពៃចង្កឹះ​ផ្ទុក​យ៉ាង​ច្រើន​នូវ​ពពួក​វីតាមីន សារជាតិ​រ៉ែ សារជាតិ​សរសៃ និង​ពុំ​សូវ​មាន​កាឡូរី និង​ជា​ការ​គួបផ្សំ​ដ៏​ល្អ​ប្រសើរ​ជួយ​សរី រាង្គ​បញ្ចុះទម្ងន់មាន​ ប្រសិទ្ធភាព ។ ការប្រើប្រាស់​ជាតិ​សរសៃ​ច្រើន​អាច​ធ្វើឱ្យ​ក្រពះ​ឆ្អែត ​ដោយ​មិនត្រូវ​បញ្ចូល​បន្ថែម​កាឡូរី ដូច្នេះ​បរិភោគ​ស្ពៃចង្កឹះ​រាល់ថ្ងៃ​អាច​ជួយ​អ្នក​បន្ថយអប្បបរមា​បរិមាណ​ កាឡូរី​ស្រូប​ចូល​ក្នុង​សរីរាង្គ ។​

៥- ​ល្អ​សម្រាប់​ស្ត្រី​មានគភ៌ ​ស្ត្រី​មានគភ៌​ត្រូវការ​ប្រើប្រាស់​អាស៊ីតហ្វូលិក​ច្រើន​ក្នុង​របប​ ទទួលទានប្រចាំថ្ងៃ ព្រោះ​វា​មាន​ឥទ្ធិពល​បង្ការ​ពិការភាព​សម្រាប់​ទារក​ក្នុង​ផ្ទៃ​។ ស្ពៃ​ចង្កឹះ គឺជា​ប្រភព​អាហារ​ផ្ទុក​អាស៊ីតហ្វូលិក​ច្រើន ស្ត្រី​គួរ​បរិភោគ​ជាប្រចាំ​ក្នុងអំឡុងពេល​មានគភ៌​និង​ក្រោយ​ពេល​សម្រាល កូន ។ ស្ត្រី​បំបៅកូន​ដោយ​ទឹកដោះ​ក៏ត្រូវបរិភោគ​ស្ពៃចង្កឹះ​ច្រើន ដើម្បី​ជួយ​ឱ្យមាន​ទឹកដោះ​គ្រប់គ្រាន់ ។​ ​បរិមាណ​វីតាមីន C ក្នុង​ស្ពៃចង្កឹះ​មាន​លទ្ធភាព​ជួយ​បង្កើន​ប្រព័ន្ធអង្គ​បដិបក្ខ បង្ការ​ជំងឺ​តម្កាត់​និង​ការ​ចម្លងរោគ​ក្នុង​សរីរាង្គ ៕
បន្លែ ១០ មុខ ជួយ​សុខភាព​ថ្លើម

ប្រភព៖ CEN

  • ​ផលប្រយោជន៍​៥​យ៉ាង​របស់​ស្ពៃចង្កឹះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: