ម្សៅដំឡូងដូង ជួយដល់ការព្យាបាលរោគទឹកនោមផ្អែម

ម្សៅ​ ចម្រាញ់​ដែល​រ៉េ​ស៊ី​ស្តង់ (Resistance) ក្នុងការ​ជំនួយ​ព្យាបាល​រោគ​ទឹកនោមផ្អែមជា​និយមន័យ​មួយ​ថ្មី ហើយ​ជា​លើក
ដំបូង​ត្រូវបាន​ប្រកាស​ក្នុង​វិស័យ​ឱសថ​សាស្ត្រនៅ​វៀតណាម ។​ បណ្ឌិត​ឱសថ​សាស្ត្រ Tran Hau dung រួមជាមួយ​
សហការីនៃ​ មហាវិទ្យាល័យ​វេជ្ជសាស្ត្រចំណុះ​សកល​វិទ្យាល័យ HuE បាន​អនុវត្ត​និង​ជោគជ័យ។

លោក Dung ឲ្យ​ដឹងថា រោគ​ទឹកនោមផ្អែម​គឺជា ជំងឺ​សង្គម​ទូទៅ​មួយ​ហើយ​នៅ​វៀតណាម ដូច្នេះ​និក្ខេប​ទ​នេះ​មាននូវ​ទិន្នន័យ
​បច្ចេកទេស​ព្រមទាំង​ការប្រតិបត្តិ​ យ៉ាងច្រើន ។​​

ដំណើរការ​ដំបូង​គេ​ប្រើ​វិធី​ចំហុយ​ដើម្បី​ចម្រាញ់​យកបាន​ ម្សៅ​មាន​កម្រិត​រ៉េ​ស៊ី​ស្តង់​ខ្ពស់ ហើយ​កែច្នៃ​ធ្វើជា​នំ និង​ទទួលបាន
​នូវ​ការត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​អនាម័យ​ស្បៀងអាហារ។​​ ការពិសោធន៍​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២បាន​បញ្ជាក់ថា
វា​អាច​សម្រួល​កម្រិត​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ ។​​ ជោគជ័យ​នៃ​និក្ខេបបទ​នេះបាន​ចូលរួម​សកម្ម ក្នុង​កម្មវិធី​ជាតិ​ប្រឆាំង​រោគ
​ទឹកនោមផ្អែម ហើយក៏​ជា​បុព្វបទ​សម្រាប់​ផ្នែក​វិទ្យាសាស្ត្រ​អាហារ​បំប៉ន​បន្ត​ការសិក្សា​ ស្រាវជ្រាវ ។​​

ម្យ៉ាងទៀត​វា​ក៏​ជា​ឱកាស​សម្រាប់​ឲ្យ​បណ្តា​ក្រុមហ៊ុន​ សហការ ប្រែក្លាយ​វា​ទៅជា​អាហារ​អ័​រ​ហ្គា​និក ជំនួយ​ឲ្យ​ការនាំ​ចូល​ផលិត​
ស្រដៀង​គ្នា​នេះ​ពី​បរទេស ។​​វត្ថុ​ធាតុ​ ទាំងនេះ​សម្បូរ​នៅតាម​តំបន់​ជនបទ ព្រៃភ្នំ ដែល​អាចជា​អាហារ​មួយ​ជួយ​គាំទ្រ​ដល់​ការ
ព្យាបាលរោគ​ទឹកនោមផ្អែម កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់៕
ដំឡូងជ្វា​បន្ថយ​រាករូស​នៅ​កុមារ

ប្រភពៈ Cambodia Express News

  • ម្សៅដំឡូងដូង ជួយដល់ការព្យាបាលរោគទឹកនោមផ្អែម已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: