ហេតុអ្វី​អ្នក​មិនគួរ​ពិសា​បន្លែ​ឆៅ និង ទឹក​ត្រជាក់ ?

​វា​អាចជា​រឿង​ចំឡែក​ប្រសិនបើ​គេ​ប្រាប់ថា អ្នក​មិនគួរ​ពិសា​បន្លែ ព្រោះ​មានពេលខ្លះ ការ​ពិសា​បន្លែ​សុទ្ធ ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែរ ជា​ពិសេស​បន្លែ​ឆៅ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការរំលាយ​អាហារ របស់​អ្នក ។ ​ពិត​ហើយ​មនុស្ស​មួយចំនួន​គិតថា បន្លែ​ឆៅ​អាចជួយ​ពួកគេ​ឱ្យ​ស្រក​ទម្ងន់​បាន​ឆាប់ ហើយក៏​ជា​ប្រភព​នៃ វីតាមីន​ដ៏​សម្បូរបែប​ផងដែរ ហើយ​វា​ក៏មាន​សារៈប្រយោជន៍​ផងដែរ​ប្រសិនបើ​បរិភោគ​ឆៅ ។
ហេតុអ្វី​អ្នក​មិនគួរ​ពិសា​បន្លែ​ឆៅ និង ទឹក​ត្រជាក់ ?

ប៉ុន្តែ​ខាងក្រោម​នេះ​ជា​គុណសម្បត្តិ​នៃ​ការបរិភោគ​បន្លែ​ឆ្អិន ៖

•​ ​វា​ជួយ​ឱ្យ​ការរំលាយ​អាហារ​បាន​ឆាប់

•​ ​ជួយ​ឱ្យ​អាហារ​ទន់ បង្កើន​គុណភាព​អាហារ​កាក​សរសៃ និង មិន​ចំណាយ​ថាមពល​ច្រើន ក្នុងការ​រំលាយ​អាហារ​

•​ ​តាម​ការសិក្សា​មួយ​បានបង្ហាញ​ឱ្យដឹងថា បន្លែ​ដែល​យកទៅ​ចម្អិន ដូចជា​ចំហុយ ស្ងោរ អាច​រក្សាទុក​នូវ​សារ​ធាតុ​ប្រឆាំង​អុក​សីដ​កម្មបាន​ប្រសើរ ជាពិសេស​សារធាតុ​ការ៉ូ​តេ​ណូ​អ៊ី​ត (carotenoid) នៅក្នុង​ការ៉ុត និង ប្រ៊ូ​ក​ខូ​លី ជាជាង​យកទៅ​ឆា​។​

•​ ​បន្លែ​ចម្អិន​អាចជួយ​សម្លាប់​បាក់តេរី​មួយចំនួន​នៅក្នុង​អាហារ​ខ្លះ និង ធ្វើឱ្យ​អ្នក​ជៀស​ផុតពី​ជំងឺ​
​ដោយឡែក​ការផឹក​ទឹក​ក្តៅ​ឧណ្ហៗ​ក៏​ប្រសើរ​ជាង​ការ​ផឹកទឹក​ត្រជាក់​ផងដែរ​៖

•​ ​ផឹកទឹក​ក្តៅ​អាចជួយ​បង្កើនល្បឿន​រំលាយ​អាហារ ជាពិសេស​ទាំង​ក្នុងអំឡុងពេល​ពិសា​អាហារ​

•​ ​វា​ជួយ​ដល់​ក្រពះ និង ពោះវៀន និង បន្ថយ​អាកា​រៈ​ទល់លាមក ។​

•​ ​ជួយ​បង្កើន​ចលនា​ឈាម​រត់ កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​បណ្តាលមកពី​សារ​ធាតុ​កខ្វក់​ក្នុង រាងកាយ​ដោយ​វា​ជួយ​បញ្ចេញ​ជាតិពុល​ពី​រាងកាយ ៕ សុផល
ហេតុអ្វី​អ្នក​មិនគួរ​ពិសា​បន្លែ​ឆៅ និង ទឹក​ត្រជាក់ ?
បន្លែ​ពិសេស ៦ មុខ ជួយសង្គ្រោះ​ជីវិត​

ប្រភព៖ pmhotnews

  • ហេតុអ្វី​អ្នក​មិនគួរ​ពិសា​បន្លែ​ឆៅ និង ទឹក​ត្រជាក់ ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: