គួរកាត់បន្ថយរបស់ ប្រើប្រាស់ទាំង៦ ប្រភេទនេះព្រោះវាអាច បង្កគ្រោះថ្នាក់ដល់ សុខភាព អ្នកបាន

យើងប្រហែលជា មិនដែល នឹកស្មានដល់ទេថា របស់របរដែល យើងតែងតែប្រើប្រាស់ ខាងក្រោមនេះអាច ផ្តល់គ្រោះថ្នាក់ ដល់យើងបាន។ របស់ទាំងនេះរួមមាន៖
គួរកាត់បន្ថយរបស់ ប្រើប្រាស់ទាំង៦ ប្រភេទនេះព្រោះវាអាច បង្កគ្រោះថ្នាក់ដល់ សុខភាព អ្នកបាន
១. ថ្នាំដាក់ភ្នែក៖ ជាធម្មតានៅពេល ដែលអ្នកមានភ្នែកក្រហម អ្នកតែងតែ ប្រើប្រាស់ថ្នាំដាក់ភ្នែក ដើម្បីព្យាបាល។ ប៉ុន្តែអ្នកប្រហែលជា មិនដឹងទេថាវការប្រើប្រាស់ថ្នាំដាក់ភ្នែកញឹកញាប់ពេក អាចធ្វើអោយភ្នែកអ្នក កើតអាឡាក់ហ្ស៊ី និងភ្នែកឡើងក្រហមផងដែរ។ ដូច្នេះប្រសិនបើអ្នក មានបញ្ហាភ្នែកអ្នកគួរតែ ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ។

២. សាប៊ូដុំ៖ បាក់តេរី ដែលមាននៅលើរាងកាយ របស់យើងមិនមែន សុទ្ធអាក្រក់ទាំងអស់ឡើយនោះទេ។ បាក់តេរីខ្លះអាចជួយរាងកាយ របស់យើង ដើម្បីប្រឆាំងជាមួយ នឹងមេរោគផ្សេងៗផងដែរ។ ដូច្នេះការប្រើប្រាស់សាប៊ូដុំ ច្រើនពេកអាចធ្វើអោយ បាក់តេរី ដែលមានប្រយោជន៍ នៅរាងកាយយើងងាប់បាន។

៣. ទទួលទានផលិតផល ដែលផ្តល់វីតាមីន៖ នៅពេល ដែលរាងកាយមានជាតិ វីតាមីនគ្រប់គ្រាន់ការទទួល ទានអាហារ ដែលមានជាតិវីតាមីនបន្ថែម គឺមិនចាំបាច់នោះទេ។ តែប្រសិនបើអ្នកទទួលទានអាហារ ដែលមានជាតិវីតាមីន បន្ថែមវាអាចធ្វើអោយរាងកាយរ បស់យើងមានប្រឈមមុខ នឹងបញ្ហាមួយចំនួនផងដែរដូចជា ពេលយើងទទួលទានវីតាមីន A ច្រើនវាអាចប៉ះពាល់ ដល់ថ្លើម។ ទទួលទានវីតាមីន C ច្រើនអាចធ្វើអោយយើង មានគ្រោះក្នុងតម្រង់នោម និងជម្ងឺ រាគរូសបាន។

៤.ផលិតផលសម្អាតមាត់ និងធ្មេញ៖ ផលិតផលទាំងនេះបង្កើត ឡើងគឺដើម្បីបំបាត់ក្លិនមាត់។ តែក្លិនមាត់នេះវាជាសញ្ញាមួយ ដែលបញ្ជាក់ថា មាត់ និងធ្មេញយើងមានបញ្ហា ហើយវាក៏អាចប្រាប់បានថា ប្រព័ន្ធរំលាយអាហាររបស់យើងមានបញ្ហាផងដែរ។

៥.គ្រឿងក្រអូប៖ ផលអាក្រក់ ដែលបានមកពីផលិតផល ទាំងនោះគឺវាអាច ធ្វើអោយស្បែករបស់ មានបញ្ហាមួយចំនួនដូ ចជារមាស់និង ឆ្លងមេរោគនានាបានផងដែរ។ ដូច្នេះអ្នកគួរណា កុំឧស្សាហ៍ប្រើប្រាស់ផលិតផល ទាំងនោះខ្លាំងពេក។

៦. ថ្នាំព្យាបាលជម្ងឺផ្តាសាយ៖ ផលិតផល ដែលជួយសម្រួលដល់ ការដកដង្ហើមដូចជា spray សម្រាប់បាញ់ចូលចម្រុះ អាចមានការប៉ះពាល់ ដល់ឃានវិ ញ្ញាណរបស់យើងផងដែរ។ ដូច្នេះអ្នកត្រូវធ្វើការប្រុងប្រយ័ត្ន ហើយប្រើវិធីព្យាបាលជម្ងឺផ្តាសាយ នេះដោយវិធីក្រៅពីការ ប្រើថ្នាំពេទ្យទាំងនេះស៕
ហេតុអ្វី​អ្នក​មិនគួរ​ពិសា​បន្លែ​ឆៅ និង ទឹក​ត្រជាក់ ?

ប្រភព៖ baykdang

  • គួរកាត់បន្ថយរបស់ ប្រើប្រាស់ទាំង៦ ប្រភេទនេះព្រោះវាអាច បង្កគ្រោះថ្នាក់ដល់ សុខភាព អ្នកបាន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: