មេជីវិតឈ្មោលប៉ុន្មានទើបអាចអោយមានផ្ទៃពោះបាន?

ការមានផ្ទៃពោះ អាចកើតឡើងបាន ដោយសារតែ ការរលាយចូលគ្នា នៃមេជីវិតឈ្មោល មួយជាមួយនឹង មេជីវិតញីតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់មេជីវិត ឈ្មោលនីមួយៗ ដែលមានភ័ព្វសំណាង និងរលាយជាមួយ មេជីវិតញីបាន វានៅតែមានមេជីវិត ឈ្មោលរាល់លាន ផ្សេងៗទៀតមិនអាច មានឱកាសបែប នេះ ដែរ។
មេជីវិតឈ្មោលប៉ុន្មានទើបអាចអោយមានផ្ទៃពោះបាន?
បើយោងទៅ តាមអង្គការសុខ ភាពពិភពលោក បានអោយដឹងថា ការបាញ់ទឹកកាម ជាមធ្យមផ្ទុកទៅ ដោយមេជីវិតឈ្មោល ជាង ១០០លានក្បាល ហើយបុរស ដែលមានមេជីវិតឈ្មោល តិចជាង ២០លានក្បាល ក្នុងមួយមីលីលីត្រនៃ ទឹកកាមប្រហែលជា ប្រឈមមនឹងនឹង បញ្ហាអត់កូនប្រើ។

សំណួរមួយផ្សេងទៀតសួរថា គ្រាន់តែមេជីវិតឈ្មោល តែមួយប៉ុណ្ណោះសម្រាប់ អាចបង្កើតកូនបានចុះ ហេតុអ្វីបានជា ត្រូវការបញ្ចេញ មេជីវិតឈ្មោលច្រើនម្ល៉េះ? ដើម្បីជួបជាមួយនឹង មេជីវិតញីដែល កំពុងតែរង់ចាំ ទឹកកាមត្រូវធ្វើ ដំណើរពីទ្វារមាស ចូលទៅក្នុងបំពង់ដៃស្បូន វាគឺជាការផ្សង ព្រេងដែលពិបាក មួយសម្រាប់ មេជីវិតឈ្មោល ទាំងអស់ ហើយទីបំផុតនៅ សល់តែមេជីវិត តែមួយចំនួនតូច ប៉ុណ្ណោះដែលមានជីវិត។

សម្រាប់ការបញ្ចប់ ការធ្វើដំណើររបស់ មេជីវិតដែលនៅ សល់គឺជាការខំប្រឹង ទំលុះរបាំងការពារ មេជីវិតញី។ មេជីវិតញីត្រូវ បានស្រោប ជុំវិញទៅដោយ ស្រទាប់ដ៏ក្រាស់ មួយដែល ធ្វើអោយមេជីវិតឈ្មោល មានការពិបាកក្នុង ការជ្រៀតចូល ដើម្បីបង្កកំណើត ។ អ្នកឯកទេស ជាច្រើនជឿថា ដំណើរការណ៍មួយនេះ ប្រហែលជាវិធីសាស្ត្រ ពីធម្មជាតិដើម្បី សម្រិតសម្រា ងរកមើលមេជីវិតឈ្មោល ណាដែលមានសុខភាព ល្អជាងគេបំផុត ទើបអាចរលាយ ជាមួយមេជីវិតញីបាន ព្រមទាំងកូន ដែលមាន សុខភាពល្អម្នាក់៕
ការញាុំ ផ្លែក្រូច មួយផ្លែក្នុងមួយថ្ងៃ ការពារមេជីវិតឈ្មោល មិនអោយខូច

ប្រភព៖ kampucheapost

  • មេជីវិតឈ្មោលប៉ុន្មានទើបអាចអោយមានផ្ទៃពោះបាន?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: