អាហារ ៥ យ៉ាងជួយ​ស្រ្តីបង្កើន​លទ្ធភាព​មានកូន

ជំនាញការប្រឹក្សាសុខភាព Alisa Vitti អ្នកបង្កើតវិធីព្យាបាលតាម រយៈអាហារ Floliving.com ចាត់ទុកថា ជំហានដំបូងដើមឆ្ពោះទៅ ដល់ប្រព័ន្ធបន្តពូជមួយល្អ គឺតុល្យភាពអ័រម៉ូនតាមរយៈរបបទទួលទាន។ ហើយខាងក្រោមនេះជាអាហារ៥មុខ ដែលស្ត្រីគួរបរិភោគ ដើម្បីបង្កើនលទ្ធភាពមានកូន ។

-ប៊ឺរ
ផ្លែប៊ឺរផ្ទុកបរិមាណដ៏ច្រើននៃសារជាតិខ្លាញ់មិនឆ្អែត មានប្រសិទ្ធភាពកែប្រែប្រសើរឡើងសមត្ថភាពបន្តពូជ ។ ការស្រាវជ្រាវមួយរកឃើញថា ស្ត្រីដែលទទួលទានអាហារមាន ជីវជាតិត្រឹមត្រូវពេលចូល រួមបង្កកំណើតក្រៅស្បូនសម្រេចអត្រាជោគ ជ័យខ្ពស់ជាង៣ដងស្ត្រីមានរបបអាហារខ្វះជីវជាតិ ។
អាហារ ៥ យ៉ាងជួយ​ស្រ្តីបង្កើន​លទ្ធភាព​មានកូន

-គ្រាប់ឈូករ័ត្ន
១ សប្តាហ៍ ចូរអ្នកប្រឹងប្រែងទទួលទាន គ្រាប់ឈូករ័ត្នឲ្យ៣ក្តាប់ដៃ ។ គ្រាប់ឈូករ័ត្នសម្បូរស័ង្កសី និងអាចជួយតុល្យភាពអ័រម៉ូនបន្តពូជធ្វើ ឲ្យពងរបស់អ្នកមានគុណភាពល្អ ។
អាហារ ៥ យ៉ាងជួយ​ស្រ្តីបង្កើន​លទ្ធភាព​មានកូន

-ទេពិ្ធរូ
គ្រឿងទេសនេះអាចធ្វើឲ្យថយចុះបរិមាណអាំងស៊ុយលីន និងជួយបង្កើនអត្រាជ្រុះពង ។ អ្នកអាចទទួលទានដោយវិធីរោយម្សៅទេពិ្ធរូទៅក្នុងកែវទឹក ។
អាហារ ៥ យ៉ាងជួយ​ស្រ្តីបង្កើន​លទ្ធភាព​មានកូន

-ស៊ុត
ទទួលទានស៊ុតស្ងោរនៅសណ្ឋានជ័រព្នៅ នឹងសម្បូរវីតាមីន D និង B6 បំផុត ។ សារជាតិទាំង២នេះមានលទ្ធភាពជំរុញការផលិត Progesterone អ័រម៉ូនមួយចាំបាច់បំផុតសម្រាប់ការមានគភ៌ ។
អាហារ ៥ យ៉ាងជួយ​ស្រ្តីបង្កើន​លទ្ធភាព​មានកូន

-ស្រូវសាឡី
ស្រូវសាឡីផ្ទុកសារជាតិជាច្រើនជួយបញ្ចុះកម្រិតអាំងស៊ុយលីន និង testosterone ដំណើរការមួយជួយជំរុញការជ្រុះពង ។ ១ សប្តាហ៍គួរព្យាយាមទទួលទានស្រូវសាឡី ៣ ពេល ៕
អាហារ ៥ យ៉ាងជួយ​ស្រ្តីបង្កើន​លទ្ធភាព​មានកូន
រឿង១០យ៉ាង ស្រ្តីមានផ្ទៃពោះគួរប្រយ័ត្ន

ប្រភព៖ kampucheapost

  • អាហារ ៥ យ៉ាងជួយ​ស្រ្តីបង្កើន​លទ្ធភាព​មានកូន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព
Tags: