មឹកបំពងទឹកម្ទេស

គ្រឿងផ្សំ
– មឹកហាន់កង់ៗ ឬគ្រាន់តែឆូតកុំឲ្យដាច់ ៥០០ក្រាម
– ម្ទេសយកពណ៌ក្រហមចិញ្ច្រាំឲ្យល្អិត ៦គ្រាប់
– ស្ករស ១ស្លាបព្រាបាយ
– អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
– ទឹកខ្មេះ ១ស្លាបព្រាបាយ
– ទឹកសុទ្ធ ៥ស្លាបព្រាបាយ
– ប្រេងឆាទុកបំពង ១ចានចង្កិះ

+ វិធីធ្វើ
១. ចាប់ផ្តើមមឹកបំពងឲ្យឡើងក្រហម ហើយដួសទុកមួយឡែក។
២. បន្ទាប់មកចាប់ដាក់បេងឆាក្នុងខ្ទះឲ្យឡើងក្តៅ រួចដាក់ស្ករ, អំបិល, ម្ទេស, ទឹកខ្មេះ និងទឹកសុទ្ធចូលក្នុងខ្ទះកូរឲ្យឡើងខាប់ ហើយយកទៅស្រោចពីលើមឹកដែលបំពងរួចជាការស្រេច៕

Happy Farm Shop