ក្បួន​ហុងស៊ុយ​គ្រែ​ដេក​ជួយ​រឹតចំណង​ស្នេហ៍​!

ប្រសិនបើគូស្នេហ៍ណាមួយកំពុងមានមន្ទិលសង្ស័យថា ហេតុអ្វីក៏ចំណងស្នេហ៍របស់ខ្លួនមិនមានភាពល្អូកល្អិននិងស្អិត ល្មួតដូចជាគូស្នេហ៍ដទៃទេនោះ អ្នកអាចពិនិត្យរកមើលភាពចន្លោះប្រហោងដែលអាចកើតមានដោយមិនដឹងខ្លួនបាន ។
ខាងក្រោម នេះគឺជាវិធីណែនាំតាមក្បួនហុងស៊ុយដែលអាចធានាបានថា ប្រសិនបើអ្នកប្រតិបត្តិបានខ្ជាប់ខ្ជួននោះមនុស្សជាទីស្រលាញ់របស់ អ្នកប្រាកដជាមិនចង់ឃ្លាតឆ្ងាយមួយជំហាននោះឡើយ ។

នៅក្រោមគ្រែដំណេកមិនគួរយករបស់របរដែលលែងត្រូវការប្រើប្រាស់ទៅញ្ញាត់ទុកនៅទីនោះជាដាច់ខាត ជាពិសេស របស់របរបាក់បែកគួរចៀសឱ្យបាន ។ ក៏ប៉ុន្តែប្រសិនបើស្ថិតក្នុងករណីចាំបាច់ព្រោះគ្មានកន្លែងទំនេរទុកដាក់ទេ នោះសូមណែនាំឱ្យ រក្សាទុកតែរបស់របរថ្មីៗសំខាន់ៗ ដោយរៀបចំទុកដាក់ឱ្យមានរបៀបទៀតផង ។
ប្រសិនបើនៅក្រោមគ្រែដំណេកមានសភាពស្តុកពេក ឬរក្សានូវរបស់បាក់បែកវានឹងធ្វើឱ្យគូស្នេហ៍មានសុខភាពមិនរឹងមាំ ហើយថែមទាំងឧស្សាហ៍ឈ្លោះប្រកែកពាក់មុខយក្សដាក់គ្នាទៀតផង ។
ក្បួន​ហុងស៊ុយ​គ្រែ​ដេក​ជួយ​រឹតចំណង​ស្នេហ៍​!
នៅត្រង់មាត់បង្អួចក្នុងបន្ទប់ដំណេករបស់គូស្នេហ៍គួរប្រើវាំងននក្រណាត់ ច្រើនជាងវាំងននជារបាំងប្លាស្ទីក ដែលមើល ទៅឃើញរឹងហួសហេតុពេកមិនរសាត់ប៉ើងទៅតាមខ្យល់ដូចជាវាំងននក្រណាត់ ។ ហេតុផលក៏ព្រោះបន្ទប់ដេកត្រូវការអ្វីៗដែល ទន់ភ្លន់រលូនមិនត្រូវការអ្វីដែលរឹងនោះទេ ទោះបីមានសោភ័ណភាពគាប់ភ្នែកក៏ដោយចុះ ។ គេមានជំនឿថា ការប្រើវាំងននក្រណាត់ ជួយបិទបាំង និងជួយផ្តល់សំណាងល្អដល់គូស្នេហ៍ក្នុងរឿងសុភមង្គល ។
ក្បួន​ហុងស៊ុយ​គ្រែ​ដេក​ជួយ​រឹតចំណង​ស្នេហ៍​!
ប្រសិនបើបន្ទប់គេងរបស់អ្នកមានបិទបាំងដោយកញ្ចក់ដែលអាចមើលឃើញទេសភាពនៅខាងក្រៅបានច្បាស់ ហាមរំកិលគ្រែដេកចូលទៅកៀកនឹងមាត់បង្អួចនោះពេក ឬក៏ហាមដាក់ក្បែរ ទោះបីក្នុងចិត្តនាងមានបំណងចង់គយគន់ ទេសភាពនោះក៏ដោយចុះ ។ ថាមពលដែលជះចូលពីក្រៅមកតាមបង្អួចទោះបីមិនបង្កផលប៉ះពាល់ឱ្យគូស្នេហ៍ ឬជួបរឿង រកាំរកូសគ្នាក្តី ប៉ុន្តែវាក៏អាចធ្វើឱ្យដេកមិនលក់ស្កប់ស្កល់ជាពិសេសសុបិនអាក្រក់ៗទៀតផង ។
ក្បួន​ហុងស៊ុយ​គ្រែ​ដេក​ជួយ​រឹតចំណង​ស្នេហ៍​!
ពេលមានឱកាសបានទៅដើរផ្សារគួរកុំភ្លេចរកទិញថូផ្កាមួយមករក្សាទុកនៅក្នុងបន្ទប់គេង ឬជាផើងផ្កាក៏អាចប្រើការ បានដូចគ្នា ។ ក៏ប៉ុន្តែគួរជ្រើសរើសផើងពណ៌ស រីឯផ្កាវិញគួរមានពណ៌ក្រហម ឬស៊ីជម្ពូ ដើម្បីជួយពង្រឹងថាមពលស្នេហារបស់ អ្នកទាំងពីរឱ្យមានភាពរឹងមាំ ។
ហាមដាក់ក្បាលដំណេកទៅរកបន្ទប់ទឹកជាដាច់ខាត ព្រោះអាចធ្វើឱ្យថាមពលស្នេហ៍ ដែលកំពុងតែរះចិញ្ចាចចិញ្ចែង អាប់ឱនរស្មីបានយ៉ាងងាយ ។ នេះជាហេតុផលដែលធ្វើឱ្យគូស្នេហ៍ជួបតែរឿងប្រេះឆា បែកបាក់រវាងគ្នានឹងគ្នាមិនឈប់ឈរ ។
ក្បួន​ហុងស៊ុយ​គ្រែ​ដេក​ជួយ​រឹតចំណង​ស្នេហ៍​!
មិនគួររៀបចំគ្រែដំណេកដែលមានចុងជើងបែរទៅរកមាត់ទ្វារនោះទេ ព្រោះវាអាចនាំឱ្យអពមង្គលក្នុងជីវិតគូស្នេហ៍ យ៉ាងក្រៃលែង ។ ប្រសិនបើចុងជើងបែរទៅចំមាត់ទ្វារនោះវានឹងធ្វើឱ្យកើតមានជម្លោះគ្នានៅក្នុងសង្គមគ្រួសារសុខភាពចុះខ្សោយ ព្រមទាំងកើតជំងឺញឹកញាប់ទៀតផង ។ សរុបរួមភាពកក់ក្តៅ និងសេចក្តីសុខរបស់អ្នកទាំងពីរកាន់តែចុះខ្សោយទៅៗជាលំដាប់ ទៀតផង ។
ក្បួន​ហុងស៊ុយ​គ្រែ​ដេក​ជួយ​រឹតចំណង​ស្នេហ៍​!
បញ្ហាផ្ទៃកម្រាលបន្ទប់ដេកក៏មានទំនាក់ទំនងគ្នាជាមួយនឹងជីវិតរស់នៅផងដែរ ។ ផ្ទៃកម្រាបន្ទប់គួរមានលក្ខណៈ រាបស្មើមានក្បួរក្បាច់គួរឱ្យចង់គយគន់។ ក៏ប៉ុន្តែប្រសិនបើមានពណ៌លាតកាន់ប្រសើរ ប៉ុន្តែហាមជ្រើសរើសយកព្រំបែបក្រឡា ក្បាច់ខ្វាត់ខ្វែង គួរឱ្យចង់វិលមុខ ព្រោះមិនអាចធ្វើឱ្យស្នេហារបស់អ្នកជួបនឹងភាពស្រណុកស្រួលដូចបំណងឡើយ ។

ហាមប្រើភួយពណ៌សនៅក្នុងបន្ទប់ដេក ព្រោះភួយពណ៌សនេះ ប្រសិនបើយកមកប្រើដណ្តប់រាងកាយប្រៀបដូចជា សញ្ញានៃមនុស្សស្លាប់ ។ កម្រាលពូកពណ៌ស ទោះបីមើលឃើញថា វាស្អាតនិងមានអនាម័យក្តីតែមិនស័ក្តិសមនឹងយកមកប្រើនៅ ទីដំណេកនោះឡើយ ព្រោះពណ៌សនេះវាធ្វើឱ្យថាមពលនៃក្តីស្រលាញ់របស់អ្នកបែកខ្ចាត់ខ្ចាយគួរជ្រើសរើសយកពណ៌ដទៃពីនេះ ទើបប្រសើរ។
ក្បួនខ្មែរបុរាណ សម្រាប់ការសាងសង់ផ្ទះ

ប្រភព៖ thickfaces

  • ក្បួន​ហុងស៊ុយ​គ្រែ​ដេក​ជួយ​រឹតចំណង​ស្នេហ៍​!已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ចំនេះដឹង
Tags: