កាដូរ​៣​​យ៉ាង​ អាច​ធ្វើ​ឲ្យ​គូរ​សង្សារ​​បែក​គ្នា

អប្បិយ​ជំនឿ​​៖ ​​ការ​ទិញ​កាដូ​រ​ជា​អំណោយ​​ជូន​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​ ឬ​គូសង្សារ​គឺ​ជារឿង​​ធម្មតា​សម្រាប់​មិត្ត​ៗ​​យុវវ័យ​នា​សម័យ​បច្ចុប្បន្ន​​​​ ប៉ុន្តែ​មុន​ទិញ​របស់​របរ​ទាំង​នោះ​​​ដើម្បី​ជូន​គ្នា​ មិត្ត​​គួរ​តែ​ពិចារណា​បន្តិច​ ពី​ព្រោះ​ថា​កាដូរ​មួយ​ចំនួន ​អាច​គាប់​ជួន​ធ្វើ​ឲ្យ​អ្នក​បែក​គ្នា​បាន​ ដោយ​សារ​តែ​វា​បង្ហាញ​ថា​អ្នក​បាន​មិន​យល់​ពី​ចិត្ត​ដៃគូ​របស់​អ្នក​។

ម្យ៉ាងវិញទៀត​ បើ​តាម​អប្បិយ​ជំនឿ​វិញ​ ប្រជាពលរដ្ឋ​ខ្មែរ​​នៅ​តែ​ជឿ​និង​មាន​តំណម​ក៏​​ច្រើន​ដែរ​ ដូចជា​​ការ​ទិញ​អំណោយ​ជូន​មនុស្ស​សំខាន់​ ពី​ព្រោះ​ខ្លាច​នាំ​សំណាង​មិន​ល្អ ធ្វើ​​​បែកបាក់​ចំណង​ស្នេហា​ ហើយ​ជា​ពិសេស​អ្នក​ដែល​ធ្លាប់​ជួបប្រទះ​បែកបាក់​ស្នេហា​ ទាក់ទិន​នឹង​ការទិញ​កាដូរ​​ជូន​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នោះ​បាន​លើក​ឡើង​ថា​ មាន​វត្ថុ​បី​ ដែល​មិត្ត​មិន​គួរ​ទិញ​ជូន​សង្សារ​។​​​

ទី​ ១ ​ ​នាឡិកា​​៖ គឺ​គ្រឿង​លម្អ​មួយ​ដែល​ពេញ​និយម​ផង​ដែរ ​សម្រាប់​មិត្ត​យុវវ័យ​សព្វថ្ងៃ​ ក៏​ប៉ុន្តែ​ការ​ជូន​អំណោយ​នេះ​ដល់​មនុស្ស​សំខាន់ មិន​សូវ​ល្អ​ទេ​ ព្រោះ​គេ​ជឿ​ថា​វា​ជា​​​សញ្ញា​បង្ហាញ​ថា​​​ស្នេហា​របស់​អ្នក​ឈាន​ដល់​ពេល​បែក​គ្នា នៅ​ពេល​ដែល​នាឡិកា​នោះ​អស់​ថ្ម ឬ​ងាប់។​​

ទី​ ២​ ​ស្បែកជើង ឬ​ទ្រនាប់​ជើង​៖ ការទិញ​កាដូរ​នេះ​​​ជូន​ដល់​មនុស្ស​ពិសេស​ពិត​ជា​ល្អ​​ប្រសើរ​ហើយ ពីព្រោះ​ថា​មនុស្ស​យើង​ម្នាក់ៗ​​តែង​ត្រូវ​ការ​វា​ ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​​ ប៉ុន្តែ​ប្រសិន​បើ​ទិញ​ស្បែក​ជើង​ជា​អំណោយ​​មិន​សូវ​​ល្អ​ទេ ពីព្រោះ​វា​សញ្ញា​បង្ហាញ​ថា​អ្នក​កំពុង​តែ​បើក​ឱកាស​ដល់​គេ​ឲ្យ​ដើរ​ចេញ​ពី​អ្នក​ដោយ​មិន​ដឹងខ្លួន។​​​​​​​

ទី៣ ទឹកអប់៖ កាដូរ​​មួយ​នេះ​ មិត្ត​យុវវ័យ​ភាគ​ច្រើន​ចូល​ប្រើប្រាស់​​ណាស់​ បង្កើន​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ តែ​វា​ក៏​មាន​ផល​អវិជ្ជមាន​សម្រាប់​ទំនាក់​ទង់​ស្នេហា​របស់​អ្នក​ផង​ដែរ។​ ពីព្រោះ​ទឹក​អប់​មិន​ប្រើ​បាន​យូរ​​នោះ​ទេ រមែង​នឹង​អស់​ ដូច្នេះ​វា​​​ប្រៀប​បាន​​​នឹង​ស្នេហា​ផ្អែមល្ហែម​របស់​អ្នក​​​​ ដែល​មាន​បំណង​ចង់​រស់នៅ​ជាមួយគ្នា តែ​នឹង​ត្រូវ​បែក​បាក់​គ្នា​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន​​ ដូចជា​ទឹក​អប់​អស់​ទឹក​អញ្ចឹង​ដែរ​។​​​​​​​​​

បើ​តាម​លោក អ៊ិត សាវរី​ វ័យ​២៧ឆ្នាំ​ ជា​មន្ត្រី​ជាប់​កិច្ចសន្យា​របស់​ក្រសួង​មួយ​បាន​ឲ្យ​ដឹង​ថា​ លោក​ធ្លាប់​មាន​សង្សារ​ច្រើន​តាំង​ពី​រៀន​នៅ​វិទ្យាល័យ​មក​ម្លេះ​។ ពេល​នោះ​លោក​មិន​បាន​ចាប់​អារម្មណ៍​​​ ​ពី​រឿង​នេះ​ទេ ប៉ុន្តែ​ដោយ​សារ​ស្នេហា​តែងតែ​មាន​ភាព​​រកាំរកូស​រហូត​ឈាន​​បែក​គ្នា​ម្តង​ជា​ពីរ​ដង​​​ ពោល​គឺ​ក្រោយ​ពេល​លោក​បាន​ទិញ​ នាទ្បិកា​ដៃ​ ឬ​ស្បែក​ជូន​មិត្ត​ស្រី​លោក​នោះ​ ទើប​លោក​ជឿ ចាម​ផ្តើម​ជឿ។

លោក​បាន​និយាយ​ដូច្នេះ​ថា​៖​ “មុន​ដំបូង​ខ្ញុំ​អត់​ជឿ​ដែរ​​ តែ​ក្រោយ​ពេល​បែក​ជាមួយ​​មិត្ត​ស្រី​ពីរ​នាក់​មក​ ទើប​​ជឿ ព្រោះ​ពេល​នោះ​ខ្ញុំ​ទិញ​ស្បែក​ជើង និង​នាឡិកា​ឲ្យ​គាត់​នៅ​ថ្ងៃ​ខួប​កំណើត​​ តែ​​បាន​ប៉ុន្មាន​ខែ​ក្រោយ​មក យើង​ក៏​បែក​គ្នា” ដូច្នេះ​ជឿ​លើ​ពាក្យ​ខ្មែរ​យើង​តែង​និយាយ​ថា​ ​មន្តអាគម​ផ្សំ​អាយុ”​​។​​​​ ​​​

ស្រដៀង​គ្នា​ដែរ កញ្ញា​ ផល្លា​ វ័យ​២៣​ ឆ្នាំ និស្សិត​ RULE ឆ្នាំ​ទី​២​​បាន​លើក​ឡើង​ដែរ​ថា​​៖ “ពី​មុន​ខ្ញុំ​ក៏​ធ្លាប់​មាន​សង្សារ​ដែរ តែ​​បន្ទាប់​មក​ក៏​បែក​គ្នា​​ដោយ​សារ​និយាយ​មិន​ត្រូវ​គ្នា​​មួយ​រយៈ​​មិន​ដឹង​យ៉ាង​ម៉េច​​ដែរ​ពេល​នោះ​ គ្រាន់តែ​ដឹង​ថា ក្រោយ​ពេល​ដើរ​ផ្សារ​មួយ​គ្នា​ពីរបី​ដង ក៏​បាន​ទិញ​ទឹក​អប់​ជូន​គ្នា ហើយ​ពេល​​ខ្ញុំ​ប្រើ​អស់​ជាង​ពាក់​កណ្តាល​​​​ ខ្ញុំ​ក៏​បែក​គ្នា​ជា​មួយ​គ្នា​ទៅ​។ វា​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ដែរ​”។

ចុះ​ប្រិយ​មិត្ត មិត្ត​អ្នក​អាន​​ជឿ​ដែរ​អត់ ហើយ​ធ្លាប់​ចំណាំ​មើល​ដែរ​ទេ? ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​ប្រិយមិត្ត​ ធ្លាប់​ទិញ​របស់​របរ​ជា​អំណោយ​ក្រៅពី​នេះ​ហើយ​មាន​រឿង​បែបនេះ​ សូម​ជួយ​ប្រាប់​ផង!​​
Khmer Horoscope កម្មវិធី​ទំនាយ​រាសី ដឹង​តាំង​ពី​ប្រជ្រុយ​និង​ហុងស៊ុយ​តាម​បែប​ខ្មែរ-ចិន

ប្រភព៖ kqube

  • កាដូរ​៣​​យ៉ាង​ អាច​ធ្វើ​ឲ្យ​គូរ​សង្សារ​​បែក​គ្នា已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ចំនេះដឹង
Tags: