ធ្លាយ​ឧស្ម័ន​ក្នុង​បន្ទប់​ដាក់​ប្រាក់​របស់​ធនាគារ​ទីក្រុង​បាងកក​ សម្លាប់​មនុស្ស​ ៨​ នាក់​

មនុស្ស​ ៨​ នាក់​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​លេច​ធ្លាយ​ឧស្ម័ន​ក្នុង​បន្ទប់​ក្រោម​ដី​របស់​ធនាគារ​ Siam Commercial bank​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ដោយ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ថប់​ដង្ហើម​ នៅ​ពេល​ដែល​ឧស្ម័ន​ច្រើន​ប្រភេទ​លេច​ធ្លាយ​ ហើយ​ខ្វះ​អ៊ុកស៊ីសែន​ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ដក​ដង្ហើម ។​
ធ្លាយ​ឧស្ម័ន​ក្នុង​បន្ទប់​ដាក់​ប្រាក់​របស់​ធនាគារ​ទីក្រុង​បាងកក​ សម្លាប់​មនុស្ស​ ៨​ នាក់​
មនុស្ស​ ៧​ នាក់​រង​របួស​ នៅ​ក្នុង​ហេតុការណ៍​ដែល​កើត​ឡើង​បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែស​របស់​បុគ្គលិក​អ្នក​ផ្គត់​ផ្គង់​សម្ភារៈ​សម្រាប់​ធនាគារ ។​ អ្នក​នាំ​ពាក្យ​ធនាគារ​ Siam Commercial bank​ និយាយ​ថា​ ការ​លេច​ធ្លាយ​ឧស្ម័ន​កើត​ឡើង​នៅ​ក្នុង​បន្ទប់​រក្សា​ទុក​ប្រាក់​របស់​ធនាគារ​ ក្នុង​ទីស្នាក់ការ​កណ្ដាល​របស់​ធនាគារ​ Siam Commercial bank​ ក្នុង​ទីក្រុង​ បាងកក ។​

ល្បាយ​ឧស្ម័ន​ទាំង​នោះ​ ត្រូវ​គេ​រក្សា​ទុក​ដើម្បី​ប្រើ​ប្រាស់​នៅ​ពេល​មាន​អគ្គិភ័យ​កើត​ឡើង​ ព្រោះ​ឧស្ម័ន​ទាំង​នោះ​ វា​បំផ្លាញ​អ៊ុកស៊ីសែន​ ហើយ​ធ្វើ​ឲ្យ​ភ្លើង​រលត់ ។​ បុគ្គលិក​ជួយ​សង្គ្រោះ​ យឺត​យ៉ាវ​ក្នុង​ការ​​ចូល​ទៅ​ដល់​កន្លែង​លេច​ធ្លាយ​ឧស្ម័ន​ដោយសារ​ទ្វារ​ក្នុង​បន្ទប់​រក្សា​ទុក​ប្រាក់​ ជាប់​សោរ​យ៉ាងមាំ ។​
ធ្លាយ​ឧស្ម័ន​ក្នុង​បន្ទប់​ដាក់​ប្រាក់​របស់​ធនាគារ​ទីក្រុង​បាងកក​ សម្លាប់​មនុស្ស​ ៨​ នាក់​
ប្រេសម្រួល/ចុះផ្សាយដោយ៖ kqube
ប្រភព​៖ BBC

  • ធ្លាយ​ឧស្ម័ន​ក្នុង​បន្ទប់​ដាក់​ប្រាក់​របស់​ធនាគារ​ទីក្រុង​បាងកក​ សម្លាប់​មនុស្ស​ ៨​ នាក់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: