​​​​កូរ៉េខាងជើង ​បញ្ជា​​​ឲ្យ​សាក​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឆាប់ៗ​​ (មានវីដេអូ)


​​​​កូរ៉េខាងជើង ​បញ្ជា​​​ឲ្យ​សាក​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឆាប់ៗ​​ (មានវីដេអូ)

​​​​កូរ៉េខាងជើង ​បញ្ជា​​​ឲ្យ​សាក​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឆាប់ៗ​​ (មានវីដេអូ)
This undated picture released from North Korea’s official Korean Central News Agency (KCNA) on March 9, 2016 shows North Korean leader Kim Jong-Un (C) meeting with the scientists and technicians in the field of researches into nuclear weapons and guiding the work for boosting the nuclear arsenal at an undisclosed location. / AFP / KCNA / KCNA

​​មេដឹកនាំ​កូរ៉េ​ខាង​ជើ​ង​ លោក​គីម​ ជុង​អ៊ុន​ ​​បាន​បញ្ជា​​​​ឲ្យ​សាក​ក្បាល​​គ្រាប់​នុយក្លេអ៊ែរ​​​​​មួយ ​និង​​​មីស៊ីល​​​ឆ្លង​ទ្វីប​​ជា​ច្រើន​ប្រភេទ​​​ទៀត​ ​​អាច​សណ្ដោង​​ក្បាល​គ្រាប់ ដែល​ធ្វើ​​​ក្នុង​រយៈ​ពេល​ខ្លី​ដើម្បី​ពង្រឹង​សមត្ថភាព​​វាយ​ប្រហារ​នុយក្លេអ៊ែរ​។​ នេះ​បើ​តាម​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​រដ្ឋ​កូរ៉េ​ខាង​ជើង។

សេចក្ដី​ប្រកាស​​ ​ត្រូវ​បាន​​ចេញ​ផ្សាយ​​ដោយ​​ភ្នាក់​ងារ​សារព័ត៌មាន​​រដ្ឋ KCNA ​នៅ​ថ្ងៃ​​អង្គារ​នេះ​ ​ដែល​​​​កើត​មាន​​ចំ​ពេល​​​ភាព​តាន​តឹង​នៅ​ឧបទ្វីបកូរ៉េ​​​កំពុង​ឡើង​កម្ដៅ។

​​​​​កូរ៉េ​ខាង​ជើង​​​​ទើប​​បាញ់​​មីស៊ីល​ចម្ងាយ​ខ្លី​​​​ចំនួន​ពីរ​គ្រាប់​ចូល​សមុទ្រ​​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​សប្ដាហ៍​មុន​ ​ហើយ​​កាល​ពី​ថ្ងៃ​សៅរ៍ ​អាមេរិក និង​កូរ៉េខាងត្បូង​រួម​គ្នា​ ​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​​ទ្រង់​ទ្រាយ​ធំ​​មិន​ធ្លាប់​មាន​​។ សប្ដាហ៍​​មុន​​ ​​កូរ៉េ​​ខាង​ជើង​​​​​​និយាយ​ថា ​​ខ្លួន​​នឹង​ត្រៀម​​វាយ​ប្រហារ​​ជាមុន​​​ ​ចំពោះ​​ការ​​បាញ់​គ្រាប់​​បំពាន​ចូល​ដែនដី​​កូរ៉េ​ខាង​ជើង​ទៅ​កាន់​សត្រូវ​ណា​ក៏ដោយ​។

ប្រភព​​ KCNA ​​​​បាន​រាយ​ការណ៍​ថា​​​ ការ​សាក​ក្បាល​គ្រាប់​​​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ គឺ​​ជា​សេចក្ដី​ថ្លែងការណ៍​បែប​សង្គ្រាម​ ​និង​​សារ​ព្រមាន​​​​ចុងក្រោយ​​ពី​របប​​កូរ៉េ​ខាង​ជើង​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ។

​​​កូរ៉េខាងជើង​​​​​ធ្លាប់​​តេស្ដ​​​នុយក្លេអ៊ែរ​ក្នុង​ខែ​មករា និង​​ខែ​កុម្ភៈ​​បាន​បាញ់​រ៉ុកកែត​​ និង​ផ្កាយរណប​​ចូល​ទៅ​ក្នុង​អាកាស ​ដែល​ធ្វើ​ឲ្យ​​អង្គការ​សហប្រជាជាតិ​​​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ ​​ឯ​នៅ​​ដើម​ខែ​នេះ ​KCNA ផ្សាយ​​ថា​​កូរ៉េខាងជើង​​ បាន​ផលិត​​ក្បាល​គ្រាប់​សម​​ជា​មួយ​នឹង​មីស៊ីល​ឆ្លង​ទ្វីប​​ផង​ដែរ៕

ប្រែ​សម្រួល/ចុះផ្សាយដោយ៖ sabay (ឡេង ភារុណ)
ប្រភព៖ CNN

  • ​​​​កូរ៉េខាងជើង ​បញ្ជា​​​ឲ្យ​សាក​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឆាប់ៗ​​ (មានវីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: