អាស៊ាន​នឹង​មាន​រថភ្លើង​​ល្បឿន​១០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង


អាស៊ាន​នឹង​មាន​រថភ្លើង​​ល្បឿន​១០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង
យោង​តាម​ ​Channel News Asia​ ​បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​ ​Tesla​ ​​មាន​គម្រោង​សាងសង់​នូវ​រថភ្លើង​ប្រភេទ​ ​Hyperloop​ ដែល​មាន​ល្បឿន​រហូត​ដល់​ ១០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​នៅ​តំបន់​អាស៊ី​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

Tesla បាន​លើក​ឡើង​ថា​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រភេទ​រថភ្លើង​ប្រភេទ​ Hyperloop នេះ​នៅ​តំបន់​អាស៊ី​ ​ព្រោះ​នៅ​តំបន់​នេះ​មិន​សូវ​មាន​ការ​អភិវឌ្ឍ​ច្រើន​ ​ដែល​អាច​ធ្វើ​ឲ្យ​ថ្លៃ​ចំណាយ​លើ​គម្រោង​នេះ​អាច​ទទួល​យក​បាន​។​ មិន​តែ​ប៉ុណ្ណោះ​តម្រូវ​ការ​ផ្នែក​សេវា​ដឹក​ជញ្ជូន​នៅ​ទី​នេះ​គឺ​មាន​តម្រូវ​ការ​ខ្ពស់​ ​ជាង​តំបន់​ផ្សេងៗ​នៅ​លើ​ពិភពលោក​។​

ក្រុមហ៊ុន​ខាង​លើ​ ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ក្នុង​គម្រោង​នេះ​ ​រថភ្លើង​នឹង​ត្រូវ​រថ​កាត់​ទី​ក្រុង​ធំៗ​ចំនួន​២០​ ​តែ​មិន​ទាន់​ប្រាកដ​ថា​ទី​ក្រុង​ណា​ខ្លះ​នៅ​ឡើយ​ទេ​ ​ដោយ​ក្នុង​នោះ​យ៉ាង​ហោច​ណាស់​ក៏​មាន​ទី​ក្រុង​ ២​ ​របស់​អាស៊ាន​ផង​ដែរ​៕​

ប្រែ​សម្រួល​/ចុះផ្សាយដោយ​៖​ sabay (​រដ្ឋ​)
ប្រភព​ ​៖​ channelnewsasia

  • អាស៊ាន​នឹង​មាន​រថភ្លើង​​ល្បឿន​១០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: