លោក​​សាស្ត្រាចារ្យ​មហាបរិញ្ញា​បង្ហើប​​ប្រវត្តិ​នៃ​ឧបករណ៍​ឆ្លុះ​ក្រពះ​​មក​ដល់​​​កម្ពុជា​ ​ដំបូង​បំផុត​​

រាជធានី​ភ្នំពេញ៖ លោក​សាស្ត្រាចារ្យ តាន់ តឹក​ស្រេង ប្រធាន​សមាគម​គ្រូពេទ្យ​កម្ពុជា​ផ្នែក​ប្រដាប់​រំលាយ​អាហារ​ ​បាន​​រម្លឹក​ប្រវត្តិ​ខ្លះៗ​នៃ​ឧបករណ៍​ឆ្លុះ​ក្រពះ​ដំបូង​បំផុត​នៅ​កម្ពុជា បង្ហោះ​លើ​ទំព័រ Facebook របស់​លោក ​ដើម្បី​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បាន​ដឹង។​
លោក​​សាស្ត្រាចារ្យ​មហាបរិញ្ញា​បង្ហើប​​ប្រវត្តិ​នៃ​ឧបករណ៍​ឆ្លុះ​ក្រពះ​​មក​ដល់​​​កម្ពុជា​ ​ដំបូង​បំផុត​​
ប្រធាន​សមាគម​គ្រូពេទ្យ​ផ្នែក​រំលាយ​អាហារ​រូប​នេះ បាន​សរសេរ​បង្ហើប​ប្រវត្តិ​ឧបករណ៍​ឆ្លុះ​ក្រពះ​ដំបូង​បំផុត​នៅ​កម្ពុជា ​​​ឲ្យ​ដឹងដូច​នេះ​ថា​៖​ “អំពើ​ល្អ​ដែល​ខ្ញុំ​ត្រូវ​តែ​រំលឹក​។ អតីត​មន្ទីរ​ពេទ្យ​៧​មករា ជា​អតីត​ពេទ្យ​ចិន តាំង​ទី​លើ​កន្លែង​អាគារ​៥២​ជាន់​បច្ចុប្បន្ន​។ ​ចុង​ឆ្នាំ​១៩៧៩ មិន​ចាំ​ថ្ងៃ​ខែ ប្រធាន​មន្ទីរពេទ្យ​វេជ្ជបណ្ឌិត នុត សាវឿន ប្រើ​គេ​មក​ហៅ​ខ្ញុំ​ចុះ​ទៅ ប៊ុយ​រ៉ូ ​ជួប​គាត់​ ដោយ​​គាត់​ណែនាំ​ឲ្យ​ស្គាល់​វេជ្ជបណ្ឌិត​បារាំង​ម្នាក់​ឈ្មោះ “Thierry Gombeau” គឺ​ជា​ឈ្មោះ ដែល​ដក់​ជាប់​ក្នុង​បេះ​ដូង​ខ្ញុំ​រហូត​ដល់​សព្វ​ថ្ងៃ”។
លោក​​សាស្ត្រាចារ្យ​មហាបរិញ្ញា​បង្ហើប​​ប្រវត្តិ​នៃ​ឧបករណ៍​ឆ្លុះ​ក្រពះ​​មក​ដល់​​​កម្ពុជា​ ​ដំបូង​បំផុត​​
“Thierry” ​មក​ជួយ Medecine II ខាង​ផ្នែក​ក្រពះ ​ពោះវៀន ​ដោយ​នាំ​យក​ឧបករណ៍​ឆ្លុះ​ក្រពះ ​ម៉ាក​ប្រណិត​ដាច់​គេ Olympus មក​ជាមួយ​ផង​ដែរ​​ ​ជា​តំណាង NGO របស់​បារាំង​មួយ។ ក្នុង​អាយុ​ខ្ទង់​ ម្ភៃ​ប្លាយ Thierry ស្អាត​សង្ហា ហើយ​​បុគ្គលិក Medecine II ស្រឡាញ់​ចូល​ចិត្ត​គ្រប់​គ្នា​”។
“គាត់​ទៅ​ទទួល​ទាន​អាហារ​ជប់​លៀង តាម​ផ្ទះ​បុគ្គលិក​យើង ​​រួច​​គាត់​មើល​ជំងឺ​និង​ ជួយ​ខ្ញុំ​ឲ្យ​ចេះ​ប្រើ​និង​ថែទាំ​ឧបករណ៍​នោះ។ មន្ទីរពេទ្យ​ទាំង​អស់​ក្នុង​ក្រុង ជា​ពិសេស​វេជ្ជបណ្ឌិត ទិត បូណា នៃ​មន្ទីរពេទ្យ​១៧ មេសា ​ហៅ​ពេទ្យ​លោក​សង្ឃ​តែង​បញ្ជូន​អ្នក​ជំងឺ​មក​ឆ្លុះ​មុន​វះ​កាត់”​។
លោក​​សាស្ត្រាចារ្យ​មហាបរិញ្ញា​បង្ហើប​​ប្រវត្តិ​នៃ​ឧបករណ៍​ឆ្លុះ​ក្រពះ​​មក​ដល់​​​កម្ពុជា​ ​ដំបូង​បំផុត​​
​លោក​​សាស្ត្រាចារ្យ​មហាបរិញ្ញាឯកទេស​ក្រពេះ​រូប​នេះ ​បាន​បញ្ជាក់​​ទៀតថា៖ “ឧបករណ៍​ឆ្លុះ​ក្រពះ​នេះ ជា​មោទនភាព​របស់​ក្រសួង​សុខាភិបាល ​ដោយ​​វា​ត្រូវ​គេ​ដាក់​តាំង​ រាល់​មហាសន្និបាត​សុខាភិបាល អំឡុង​ពេល​នោះ។ បន្ទាប់​មក​លោក Toru HONDA នៃ​អង្គការ​ជប៉ុន​ SHARE ទទួល​ជួយ​ឧបករណ៍​ឆ្លុះ​ក្រពះ​ជា​បន្តរ​។ នេះ​ជា​ប្រវត្តិ​នៃ​ឧបករណ៍​ឆ្លុះ​ក្រពះ​ដំបូង​បំផុត​នៅ​កម្ពុជា”៕
ប្រភព៖ news.kqube
  • លោក​​សាស្ត្រាចារ្យ​មហាបរិញ្ញា​បង្ហើប​​ប្រវត្តិ​នៃ​ឧបករណ៍​ឆ្លុះ​ក្រពះ​​មក​ដល់​​​កម្ពុជា​ ​ដំបូង​បំផុត​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: