បុរស​តណ្ហា​ក្រាស់ ហ៊ាន​បន្លំ​ខ្លួន​ចូលដេក​ជាមួយ​ប្រពន្ធ​គេ​បានសម្រេច

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ត្រូវនគរបាល​រដ្ឋបាល​ប៉ុស្តិ៍​កោះដាច់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១ រសៀល​ថ្ងៃទី ១១ ខែមីនា​ឆ្នាំ ២០១៦ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ស្ត្រី​ជា​ប្រពន្ធ​អ្នកភូមិ​ជាមួយគ្នា​ កាលពី​វេលា​ម៉ោង ៩ យប់​ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ ស្ថិតក្នុង​ខ្ទម​ស្បូវ​លក់ដូរ​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះដាច់ ក្នុងភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា ។​

បុរស​តណ្ហា​ក្រាស់ ហ៊ាន​បន្លំ​ខ្លួន​ចូលដេក​ជាមួយ​ប្រពន្ធ​គេ​បានសម្រេច

​បុរស​វង្វេងកាម​រូបនោះ​ឈ្មោះ ឃឹម សុភ័ក្ត្រ ភេទ​ប្រុស អាយុ ២៧ ឆ្នាំមាន​មុខរបរ​លក់​ដូរ​ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ។ ចំណែក​ស្ត្រី​រងគ្រោះ ​ឈ្មោះ ណន ស្រី​ល័​ក្ខ អាយុ ២០ ឆ្នាំមាន​មុខរបរ​លក់​ដូរ​ដូចគ្នា ។​

​តាម​នគរបាល​ខណ្ឌ​ជ្រោយចង្វាបានឱ្យដឹងថា នៅវេលា​ម៉ោង ៩ យប់​ថ្ងៃកើតហេតុ​ ស្ត្រី​រងគ្រោះបាន​ចូលដេក​នៅក្នុង​រោង​លក់ដូរ​របស់ខ្លួន​តែម្នាក់ឯង ។ ចំណែក​ប្តី​នាង​បាន​ទៅ​បង់សំណាញ់​នៅតាម​មាត់ទន្លេ​មេគង្គ​នៅក្បែរនោះ ។​ ខណៈនោះ​ជនសង្ស័យ​ដែលលក់ដូរនៅរោង​ក្បែរ​គ្នា ​បានធ្វើ​ដំណើរ​ទៅ​បត់ជើង​ដោយ​ស្លៀកកន្សែងពោះគោ​ពេល​ត្រឡប់មកវិញ​ឆ្លង​កាត់មុខ​រោងស្បូវ​រប​ស់​ស្ត្រី​រងគ្រោះ ឃើញនាង​ដេក​ក្នុង​មុង​តែម្នាក់ឯងមើលទៅបែបទំនង ក៏កើតមាន​អារម្មណ៍… ហើយក៏​សម្រេចចិត្តបន្លំ​ធ្វើជា​ប្តី​របស់នាង បើក​មុងចូលទៅ​​បបោសអង្អែល​ដើម្បីរួមរ័ក ។

ចំណែកស្ត្រីរងគ្រោះដែលកំពុងដេកនោះវិញ ដំបូងនាងនឹកស្មានថាជាប្តីរបស់ខ្លួន ​ប៉ុន្តែមានការសង្ស័យ ព្រោះកាយវិការដូចជាប្លែក​ខុសពី​ប្តីរបស់ខ្លួន ​ក៏បើកភ្នែកមើលឃើញ​ថាមិនមែន​ប្តី​ ​ក៏ស្រែក​ឆោឡោ​ឡើង និង បានទៅប្តឹង​នគរបាល​ឱ្យ​ចាប់ខ្លួន​ដោយចោទពីបទ​ចាប់រំលោភ​តែម្តង​ទៅ ៕

ប្រភព៖ pmhotnews

  • បុរស​តណ្ហា​ក្រាស់ ហ៊ាន​បន្លំ​ខ្លួន​ចូលដេក​ជាមួយ​ប្រពន្ធ​គេ​បានសម្រេច已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: