បុរស​ល្មោភកាម ចាប់​ក្មេងស្រី​អាយុ ១៣​ឆ្នាំ រំលោភ​បានសម្រេច ៥​ដង​ក្នុងមួយយប់

​ខេត្តបន្ទាយមានជ័យ ៖ បុរ​ស​វ័យ ៦៣​​​ឆ្នាំ​​ម្នាក់ ត្រូ​វ​ស​មត្ថ​កិច្ច នគ​រ​បាល​​ចា​ប់​ខ្លួន បញ្ជូ​ន​ទៅ​​តុលា​ការ ចាត់​ការ​​តាម​ច្បា​ប់ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១៥ ខែ​មី​នា ឆ្នាំ​២​០១​៦ ក្រោយ​ពី​បា​នធ្វើ​​ស​ក​ម្ម​ភាព ចា​ប់រំ​លោ​ភ​​ក្មេង​ស្រី អា​យុ ១៣​​ឆ្នាំ​​ម្នាក់ បានស​​ម្រេ​ចចំនួន ៥​ដង ក្នុង​ចំការ​មួយកន្លែង នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ទៀង គី ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជ​ន្លុះ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ស្នាក់នៅ ក្នុង​ចំការ​មួយកន្លែង ក្នុងភូមិ​បឹង​ស្នោ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវ​នគរបាល​ចាប់ខ្លួន កាលពី​ម៉ោង ៧​និង​៣០ នាទី ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ បាន​សារភាពថា ពិតជា​បាន​រំលោភ​ក្មេងស្រី បានសម្រេច ចំនួន ៦​ដង ហើយដោយ​ឡែក ក្មេងស្រី​រងគ្រោះ មានឈ្មោះ ហសរ អាយុ ១៣​ឆ្នាំ ។​
​ឪពុក​កុមារ​រី​រងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ឈ្មោះ ទៀង គី បានមក​ស្នាក់នៅ ដើម្បី​ធ្វើ​ចំការ នៅ​ភូមិ​ឃុំ​ខាងលើ នៅ​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ បាន​និយាយថា ផ្ទះ​ក្នុង​ចំការ​ស្ងាត់​ពេក គាត់​ក៏បាន​ឲ្យ​កូន ប្រុស​ស្រី ២​នាក់ ទៅ​ដេក​ជាមួយ​។ នៅ​យប់​ជ្រៅ​ឈ្មោះ ទៀង គី បាន​ឲ្យ​កូនប្រុស អាយុ ១១​ឆ្នាំ ដេក​ក្រោមផ្ទះ ក្រោយមក​ឮ​សម្លេង កូនស្រី​អាយុ ១៣​ឆ្នាំ ស្រែកយំ ទើប​កូន​ប្អូន រត់​ទៅ​ហៅ​គាត់ ពេល​ចុះមក​មើល ទើប​ដឹងថា ទៀង គី ចាប់រំលោភ​កូនស្រី របស់គាត់ ក៏​ប្តឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន ជន​ល្មោភកាម​តែម្តង​៕
បុរស​ល្មោភកាម ចាប់​ក្មេងស្រី​អាយុ ១៣​ឆ្នាំ រំលោភ​បានសម្រេច ៥​ដង​ក្នុងមួយយប់
បុរស​តណ្ហា​ក្រាស់ ហ៊ាន​បន្លំ​ខ្លួន​ចូលដេក​ជាមួយ​ប្រពន្ធ​គេ​បានសម្រេច

ប្រភព៖ watphnom

  • បុរស​ល្មោភកាម ចាប់​ក្មេងស្រី​អាយុ ១៣​ឆ្នាំ រំលោភ​បានសម្រេច ៥​ដង​ក្នុងមួយយប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: