អ្នកវិទ្យាសាស្រ្ត បានធ្វើឲ្យជើងមាន់ក្លាយជាជើងដាយណូស័រ ជាលើកដំបូង

អ្នកវិទ្យាសាស្រ្តផ្នែកហ្សែន បានធ្វើការបណ្តុះជើងសត្វដាយណូស័រ នៅក្នុងអំប៊្រីយ៉ុងរបស់មាន់ ជាលើកដំបូងបានយ៉ាងជោគជ័យ។

ក្នុងសារពាង្គកាយរបស់ដាយណូស័រ ដែលជាដូនតារបស់ក្រុមបក្សីទាំងឡាយ ឆ្អឹងស្មងជើងខាងក្រោយរបស់ពួកវា មានរាងដូចជាបំពង់ ហើយវែងរហូតដល់កជើងតែម្តង។ អំឡុងការវិវត្តទៅជាបក្សី ឆ្អឹងទាំងនោះ បានចាប់ផ្តើមរួញខ្លីជាងមុន ហើយពួកវាក៏លែងភ្ជាប់ទៅនឹងកជើងទៀតដែរ។

អ្នកវិទ្យាសាស្រ្ត បានធ្វើការកត់សម្គាល់ពីមុន ដោយរកឃើញថា អំប៊្រីយ៉ុងរបស់បក្សី បានធ្វើការវិវត្តឆ្អឹងជើងជា Tubular ដែលជាឆ្អឹងស្មងជើងខាងក្រោយមានលក្ខណៈដូចឆ្អឹងរបស់ដាយណូស័រ រួចទើបវាវិវត្តទៅជាឆ្អឹងបក្សីដូចសព្វថ្ងៃវិញ នៅពេលដែលពួកវាធំពេញវ័យ។

អ្នកវិទ្យាសាស្រ្ត បានធ្វើឲ្យជើងមាន់ក្លាយជាជើងដាយណូស័រ ជាលើកដំបូង

តាមរយៈការបណ្តុះហ្សែន ដែលត្រូវបានដាក់ឈ្មោះថា Indian Hedgehog ហៅកាន់ IHH អ្នកវិទ្យាសាស្រ្តអាចធ្វើបណ្តុះអំប្រ៊ីយ៉ុងរបស់មាន់ ជាមួយឆ្អឹងស្មងជើងខាងក្រោយ ដែលភ្ជាប់ទៅនឹងកជើង ដូចសត្វដាយណូស័រអ៊ីចឹងដែរ។

យ៉ាងណាមិញ កូនមាន់ជើងដាយណូស័រ ត្រូវបានគិតថា នឹងមិនញាស់នោះទេ ប៉ុន្តែវាត្រូវបានធ្វើដូច្នេះ ដើម្បីជួយដល់អ្នកវិទ្យាសាស្រ្ត ស្វែងយល់អំពីដំណើរជីវសាស្រ្ត ដែលប្រែក្លាយជើងដាយណូស័រ ទៅជាជើងមាន់តែប៉ុណ្ណោះ៕

ប្រភព៖ mylekha

  • អ្នកវិទ្យាសាស្រ្ត បានធ្វើឲ្យជើងមាន់ក្លាយជាជើងដាយណូស័រ ជាលើកដំបូង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: