​ស្ថានភាព​កាន់តែ​តានតឹង​អា​មេ​រិ​កប​ន្ដ​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​

​នាវា​ផ្ទុក​យន្ដហោះ​អា​មេ​រិ​ក​ដើរ​ដោយ​ ថាមពលបរមាណូ​ USS​ john​ C​ Stennis​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​បាន​ទៅ​ ដល់​កំពង់​ផែ​ទីក្រុង​ Busan​ ប្រទេស​ កូរ៉េ​ខាងត្បូង​ដើម្បី​ចូលរួម​ការ​ធ្វើ​សម​ យុទ្ធ​ជាមួយ​ក​ន្លាំ​ង​ទាហាន​កូរ៉េ​ខាងត្បូង​និង​ ទប់ទល់​ការ​វាយប្រហារ​ពី​កូរ៉េ​ខាងជើង​ ជាយថាហេតុ​ ។​

​នាវា​ផ្ទុក​យន្ដហោះ​ខាងលើ​មាន​ចំណុះ​ដល់​ទៅ​១០៣.០០០​តោន​ មាន​ប្រវែង​ ៣៣៣​ម៉ែត្រ​ មាន​នាវិក​សរុប​ដល់​ទៅ​ ៣.២០០​នាក់​។​ នាវា​ផ្ទុក​យន្ដហោះ​ខាង​ លើ​មាន​នាវាចម្បាំង​៣​គ្រឿង​បំពាក់​ កាំជ្រួច​មី​ស៊ី​ល​ការពារ​អមដំណើរ​រួម​ទាំង​ នាវា​យាមល្បាត​ផង​ដែរ​។​
​ការ​ធ្វើ​សមយុទ្ធ​រួម​របស់​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ឆ្នាំ​នេះ​គឺ​មាន​ទ្រង់ទ្រាយ​ធំ​ បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយសារ​តែ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​មាន​ភាព​តាន​ តឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃក្រោយ​កូរ៉េ​ខាង​ ជើង​បាញ់​មី​ស៊ី​ឥត​ឈប់​ឈរ​និង​សាកល្បង​ គ្រាប់បែកបរមាណូ​ជា​លើក​ទី​៤​ ។​

​ក្រោយ​ការ​សាកល្បង​បាញ់​កាំ​ជ្រ​ច​ មី​ស៊ី​ល​ជា​លើក​ទី​៤​ភ្លាមៗ​នោះ​អា​មេ​រិ​កបាន​បញ្ជូន​យន្ដហោះ​ទម្លាក់​គ្រាប់​ B-52​ ទៅ​កាន់​កូរ៉េ​ខាងជើង​ភ្លាមៗ​។​ បន្ទាប់​ពី​ ការ​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីបអាមេរិក​ក៏​បាន​បញ្ជូន​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​ បរមាណូ​ USS​ north​ Carolina​ ទៅ​កាន់​ ទីក្រុង​ប៊ូ​សាន​ ។​ ក្រៅពី​នេះ​នៅ​មាន​យន្ដ​ ហោះ​ចម្បាំង​បំបាំងកាយ​ F-22​ និង​យន្ដ​ ហោះ​ចម្បាំង​ជា​ច្រើន​ផ្សេង​ទៀត​បាន​ទៅ​ដល់​កូរ៉េ​ខាងត្បូង​ជា​ការ​ត្រៀមលក្ខណៈ​ ធ្វើសង្គ្រាម​ជាមួយ​កូរ៉េ​ខាងជើង​ដែល​មាន​ គ្រាប់បែកបរមាណូ​នោះ​ ។​

សារព័ត៌មាន​យុន​ហាប់​របស់​កូរ៉េ​ខាង​ ត្បូង​បាន​ផ្សាយ​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​ មាន​គម្រោង​បញ្ជូន​យន្ដហោះ​ទម្លាក់​គ្រាប់​ បំបាំងកាយ​ B-2​ ទៅ​ចូលរួម​ធ្វើ​សមយុទ្ធ​ ជាមួយ​កូរ៉េ​ខាងត្បូង​ផង​ដែរ​។​ យន្ដហោះ​ ខាងលើ​អា​មេ​រិ​ក​ក៏​បាន​បញ្ជូន​ទៅ​កាន់​ ប្រទេស​អូស្ដ្រាលី​ផង​ដែរ​ដើម្បី​ទប់ទល់​ នឹង​អំណាច​យោធា​របស់​ចិន​កាន់តែ​ខ្លាំង​ ឡើង​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ។​

​ស្ថានភាព​នៅ​ឧ​ប​ទ្វី​កូរ៉េ​បាន​បង្ក​ការ​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ប្រទេស​ក្នុង​តំបន់​ ពិសេស​គឺ​សម្ពន្ធមិត្ដ​របស់​កូរ៉េ​ខាងជើង​គឺ​ចិន​និង​រុ​ស្ស៊ី​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ ដូច​គ្នា​។​ ប្រទេស​ចិន​និង​រុ​ស្ស៊ី​គឺជា​សម្ពន្ធ​ មិត្ដ​របស់​កូរ៉េ​ខាងជើង​តាំងពី​ជំនាន់​មុន​ គឺ​អតីត​មេដឹកនាំ​គី​ម​ ជុង​អ៊ី​ល​ តែងតែ​ ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ពី​ប្រទេស​ នោះ​ប៉ុណ្ណោះ​ ។​
​ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​ធ្វើការ​ ក្រើនរំលឹក​ដល់​កូរ៉េ​ខាងជើង​មិន​ត្រូវធ្វើ​អ្វី​ឱ្យ​ហួសហេតុ​ពេក​នោះ​ទេ​ក្រោយ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ដោយសារ​ ទ​ង្វើ​របស់​កូរ៉េ​ខាងជើង​។​

​ពេល​ថ្មីៗ​នេះ​ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​ព្រមាន​ដល់​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក​គី​ម​ ជុង​អ៊ុ​ន​ ត្រូវ​តែ​មានការ​គិត​ ឱ្យ​បាន​ល្អិតល្អន់​បំផុត​មុន​ពេល​គំរាម​ កំហែង​ពី​ការ​វាយប្រហារ​គ្រាប់បែក​ បរមាណូ​ ។​ ក្រសួងការបរទេស​រុ​ស្ស៊ី​ ប្រកាស​ថា​កូរ៉េ​ខាងជើង​គ្មាន​ច្បាប់​ឯណា​ ដែល​គំរាមកំហែង​ដោយ​បើកចំហ​នោះ​ ឡើយ​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ បរមាណូ​ប្រឆាំង​នឹង​សត្រូវ​ ។​

​ទីក្រុង​ព្យុ​ង​យ៉ាង​គួរតែ​ដឹង​ការ​ពិត​ថា​ ទ​ង្វើ​របស់​ខ្លួន​នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្ដរជាតិ​ ប្រឆាំង​ស្អប់ខ្ពើម​ហើយ​ក៏​ជា​មូលហេតុ​ ធ្វើ​ឱ្យ​អន្ដរជាតិ​ត្រូវ​ប្រើប្រាស់​កម្លាំង​ដើម្បី​ ប្រឆាំង​កូរ៉េ​ខាងជើង​ផង​ដែរ​ក្រោយ​មាន​សញ្ញា​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ពិភពលោក​ ទាំងមូល​ដោយសារ​តែ​បរមាណូ​នោះ​ ។​

​ការ​ព្រមាន​ខាងលើ​របស់​រុ​ស្ស៊ី​កើត​ ឡើង​ក្រោយ​ពេល​ដែល​លោក​ គី​ម​ ជុង​ អ៊ុ​ន​ ចេញ​បញ្ជា​ឱ្យ​កម្លាំង​ទាហាន​ត្រៀម​ លក្ខណៈ​ធ្វើសង្គ្រាម​បរមាណូ​វាយប្រហារ​ ទៅ​លើ​ទីតាំង​របស់​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ ។​

​កន្លង​មក​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​អំពាវនាវ​ដល់​យុវជន​ទាំងអស់​នៅ​ក្នុង​ ប្រទេស​នេះ​ចាប់តាំងពី​សិស្ស​អនុ​វិទ្យា​ ល័យ​ វិទ្យាល័យ​ មហាវិទ្យាល័យ​ឱ្យ​ចុះ​ ឈ្មោះ​ចូល​បម្រើកងទ័ព​ដើម្បី​ទប់ទល់​ ជាមួយ​សត្រូវ​ ។​ ទន្ទឹម​នឹង​នោះ​លោក​ក៏​ បាន​ស្នើ​ឱ្យ​កម្លាំង​ទាហាន​ដែល​មាន​វ័យ​ លើស​ពី​៤០​ឆ្នាំ​ចូល​និវត្ដន៍​ ។​ ប្រភព​ព័​ត៌​ មានបាន​ឱ្យ​ដឹង​ថា​ មាន​ពលរដ្ឋ​កូរ៉េ​ខាង​ ជើង​ប្រមាណ​១,៥​លាន​នាក់​បាន​ជ្រើស​ រើស​ចូល​បម្រើកងទ័ព​នៅ​ក្នុង​ការ​ជ្រើស​កម្លាំង​ទាហាន​លើក​នេះ​ ។​

ទីក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើការ​ថ្កោលទោស​ យ៉ាង​ខ្លាំង​ដល់​សកម្មភាព​ធ្វើ​សមយុទ្ធ​របស់​ អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ហើយ​បាន​គំរាម​ កំហែង​វាយប្រហារ​ដោយ​គ្រាប់បែក​ បរមាណូ​ទៀត​ផង​។​នៅ​ក្នុង​ការ​ប្រកាស​ របស់​ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​បញ្ជាក់​ ថា​ “​យើង​ចាត់​ទុក​ការ​ប្រកាស​របស់​ កូរ៉េ​ខាងជើង​ដែល​បាន​គំរាម​វាយប្រហារ​ ដោយ​គ្រាប់បែកបរមាណូ​គឺជា​រឿង​ពិបាក​ ក្នុង​ការ​ទទួលយក​ហើយ​មាន​ប៉ះពាល​ ដល់​សន្ដិសុខ​នៅ​ក្នុង​តំបន់​ទាំងមូល​ ។​ ទីក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​តែ​យល់​ច្បាស់​ថា​ ប្រសិនបើ​ធ្វើ​បែប​នេះ​មាន​ន័យ​ថា​ កូរ៉េ​ ខាងជើង​បាន​បែរខ្នង​ដាក់​សហគមន៍​អន្ដរជាតិ​ពេល​នោះ​ពិភពលោក​ប្រាកដជា​ប្រើប្រាស់​កម្លាំង​ដើម្បី​ទប់ទល់​ជាមួយ​កូរ៉េ​ ខាងជើង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ដួល​រលំ​ជា​មិន​ខាន​”​ ៕​ ម៉ែ​វ​ សា​ធី​

​ស្ថានភាព​កាន់តែ​តានតឹង​អា​មេ​រិ​កប​ន្ដ​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​
​​​​កូរ៉េខាងជើង ​បញ្ជា​​​ឲ្យ​សាក​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឆាប់ៗ​​ (មានវីដេអូ)

ប្រភព៖ Nokorwatnews

  • ​ស្ថានភាព​កាន់តែ​តានតឹង​អា​មេ​រិ​កប​ន្ដ​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: