ក្មេង​ប្រុស​ម្នាក់​អាច​មើល​ឃើញ​ម្ដង​ទៀត​ ក្រោយពេល​វះ​កាត់​ប្ដូរ​​ភ្នែក​ជ្រូក​

ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ អាច​មើល​ឃើញ​ម្ដងទៀត​ ហើយ​វា​ត្រូវ​អរគុណ​ដល់​ក្រុម​លោក​វេជ្ជបណ្ឌិត​ និង​ភ្នែក​របស់​សត្វ​ជ្រូក!​

យោង​តាម​សេចក្ដី​រាយការណ៍​សារព័ត៌មាន​ Southern ​Metropolis​ Daily​ បាន​ឲ្យ​ដឹង​ថា​ ការ​វះកាត់​ប្ដូរ​ស្រទាប់​គ្រាប់​ភ្នែក​មួយ​ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ជោគជ័យ​ ដោយ​វេជ្ជបណ្ឌិត​មួយ​ក្រុម​ មកពី​សកលវិទ្យាល័យ​ Sun Yat-sen​ ក្នុង​ខេត្ត​ Guangzhou​ ប្រទេស​ចិន​កាលពី​ចុង​ខែ​កុម្ភៈ ​ហើយ​វា​ក៏​ជា​ការ​វះកាត់​លើក​ដំបូង​ដែរ​ សម្រាប់​ការ​វះ​កាត់​ព្យាបាល​ភ្នែក​មនុស្ស​ ដោយ​ប្រើ​ភ្នែក​ជ្រូក​។​

ក្មេង​ប្រុស​ម្នាក់​អាច​មើល​ឃើញ​ម្ដង​ទៀត​ ក្រោយពេល​វះ​កាត់​ប្ដូរ​​ភ្នែក​ជ្រូក​

ក្មេង​ជំទង់​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​ Jiangxi ​រូប​នេះ​ ស្ទើរតែ​បាត់បង់​ការ​មើល​ឃើញ​ទាំងស្រុង​នៅ​ភ្នែក​ខាង​ស្ដាំ​របស់​គេ​ បណ្ដាលមកពី​ការ​ត្រូវ​របួស​ដោយសារ​កាំជ្រួច​។​ តែ​ជា​សំណាង​ល្អ​ណាស់​សម្រាប់​រូបគេ​ ព្រោះ​ក្រោយពេល​ធ្វើការ​វះកាត់​បាន​ជាង​មួយ​សប្ដាហ៍​ ភ្នែក​របស់​អ្នកជំងឺ​រូប​នេះ​បាន​មើល​ឃើញ​វិញ​បន្តិចម្ដងៗ​ ហើយ​ការ​មើល​ឃើញ​របស់​គេ​បាន​កើន​ដល់​កម្រិត​ ២០/២០០។​
ក្មេង​ប្រុស​ម្នាក់​អាច​មើល​ឃើញ​ម្ដង​ទៀត​ ក្រោយពេល​វះ​កាត់​ប្ដូរ​​ភ្នែក​ជ្រូក​
ជាចុងក្រោយ​លោក​វេជ្ជបណ្ឌិត​បាន​រំពឹង​ទុកថា​ នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ជាសះស្បើយ​ ការ​មើល​ឃើញ​របស់​គេ​នឹង​ឡើង​ដល់​កម្រិត​ ២០/៣០​ ហើយ​ជា​ការពិត​ណាស់​ ស្រទាប់​ភ្នែក​មនុស្ស​សម្រាប់​ទុក​វះកាត់​ប្ដូរ​មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​ ហេតុ​ដូច្នេះ​ភ្នែក​ជ្រូក​បាន​ក្លាយ​ជា​ដំណោះស្រាយ​ទៅ​នឹង​បញ្ហា​នេះ​ ហើយ​ពួកគេ​ជឿ​ថា​អ្នកជំងឺ​ប្រមាណ​២.៥​លាន​នាក់​ នៅ​ក្នុង​ប្រទេស​ចិន​ នឹង​ត្រូវ​បាន​ព្យាបាល៕

ប្រភព៖ news.kqube

  • ក្មេង​ប្រុស​ម្នាក់​អាច​មើល​ឃើញ​ម្ដង​ទៀត​ ក្រោយពេល​វះ​កាត់​ប្ដូរ​​ភ្នែក​ជ្រូក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: