អូស​បាល់​ចេញ​ពី​មុខ​ទី​ខ្លួនឯង​ជាង​៦០​ម៉ែត្រ​ទៅ​សុត​បញ្ចូល​ទី​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​

មាន​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ នៅ​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​ប្រទេស​ចិន​ Chinese Super League​ ដោយ​ក្នុង​នោះ​កីឡាករ​ Fernando ​Henrique ​da ​Conceicao​ ឬ​មាន​ឈ្មោះ​ក្រៅ​ហៅ​ថា​ Fernandinho​ បាន​សុត​បញ្ចូល​ទី​គ្រាប់​បាល់​ដ៏​អស្ចារ្យ​មួយ​គ្រាប់​ឲ្យ​ Chongqing Lifan​ ក្នុង​ការប្រកួត​ជាមួយ​ Guangzhou Evergrande​ កាលពី​សប្ដាហ៍​មុន។​

នៅ​ក្នុង​ការប្រកួត​នេះ​ Fernandinho​ រក​គ្រាប់​បាល់​បាន​ពីរ​គ្រាប់​ ជួយឲ្យ​​ Chongqing Lifan​ ឈ្នះ​ក្នុង​លទ្ធផល​ ២ទល់នឹង១​​ តែ​ក្នុង​នោះ​មាន​គ្រាប់​បាល់​មួយ​គ្រាប់​របស់​គេ​ គឺ​ពិតជា​ឡូយ​មែនទែន​ ដោយ​រូបគេ​រត់​ចេញ​ពី​មុខ​ទី​របស់​ខ្លួន​ចម្ងាយ​ជា​៦០​ម៉ែត្រ​ រហូត​ដល់​សុត​បញ្ចូល​ទី​។​ តាមរយៈ​នេះ​មើល​ទៅ​លីក​បាល់ទាត់​នៅ​ក្នុង​ប្រទេស​ចិន​ កំពុង​តែ​មាន​ភាព​ដំណើរ​ការ​ទៅ​មុខ​ហើយ។​

អូស​បាល់​ចេញ​ពី​មុខ​ទី​ខ្លួនឯង​ជាង​៦០​ម៉ែត្រ​ទៅ​សុត​បញ្ចូល​ទី​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • អូស​បាល់​ចេញ​ពី​មុខ​ទី​ខ្លួនឯង​ជាង​៦០​ម៉ែត្រ​ទៅ​សុត​បញ្ចូល​ទី​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/15  Category:កីឡា  ព័ត៌មាន
Tags: