Andrea Pirlo ​ប្រើ​ញាណ​ពិសេស​របស់​ខ្លួន​ ចាប់​ចង្វាក់​សុត​ប៉េណង់ទី​យ៉ាង​អស្ចារ្យ​

កីឡាករ​កំពូល​ខ្សែបម្រើ​ជើងចាស់​សញ្ជាតិ​អីុតាលី​ Andrea Pirlo ​របស់​ New York ​City FC​ បាន​បញ្ចេញ​សមត្ថភាព​ញាណ​ពិសេស​របស់​ខ្លួន​ជា​ថ្មី​ម្ដងទៀត​ ដោយ​បាន​ប្រើ​ភ្នែក​ដ៏​វាងវៃ​របស់​ខ្លួន​ មើល​ចង្វាក់​នៃ​ការ​សុត​ប៉េណង់ទី​របស់​កីឡាករ​ David Accam​ របស់​ក្រុម​ Chicago Fire។​

នៅ​ខណៈ​នោះ​ គ្រាន់តែ​ David​ រត់​ទៅ​ត្រៀម​សុត​ Pirlo​ បាន​លើក​ដៃ​ប្រាប់​អ្នកចាំទី​ ពី​គោលដៅ​ដែល​David​ នឹង​សុត​ទៅ​ ដោយ​ចង្អុល​ទៅ​ខាង​ស្ដាំ​ ភ្លាម​នោះ​ Josh Saunders ​ជា​អ្នកចាំទី​ NYCFC ​ហាក់​ដូច​​មិន​ជឿ​ ហើយ​បែរ​ជា​លោត​ផ្ដេក​ខ្លួន​ទៅ​ខាង​ឆ្វេង​វិញ​ ដែល​ធ្វើ​ឲ្យ​បាល់​ចូល​ទី​តែម្ដង​។ ​តាមរយៈ​នេះ​បាន​បណ្ដាល​ឲ្យ​ការប្រកួត​បញ្ចប់​ដោយ​ NYCFC​ យកឈ្នះ​ Chicago Fire​ ទាំង​ផាត់ផើយ​ក្នុង​លទ្ធផល​៤​ទល់​នឹង​៣។​

ខាងក្រោម​ជា​វីដេអូ​បង្ហាញ​ពី​សកម្មភាព​នេះ​ ដូច្នេះ​សូម​ទស្សនា។​

Andrea Pirlo ​ប្រើ​ញាណ​ពិសេស​របស់​ខ្លួន​ ចាប់​ចង្វាក់​សុត​ប៉េណង់ទី​យ៉ាង​អស្ចារ្យ​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Andrea Pirlo ​ប្រើ​ញាណ​ពិសេស​របស់​ខ្លួន​ ចាប់​ចង្វាក់​សុត​ប៉េណង់ទី​យ៉ាង​អស្ចារ្យ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/15  Category:កីឡា  ព័ត៌មាន
Tags: