Van Gaal​ និយាយ​ទៅ​អ្នក​ដែល​រិះគន់ ​Man Utd និង​ Liverpool លឺ​ហើយ​ពិត​ជា​ចុក​ឈាម​

គ្រូ​បង្វឹក​ក្លឹប​ ​Manchester United លោក​ Louis van Gaal  បាន​បាន​ឆ្លើយតប​​ទៅ​កាន់​អ្នក​ដែល​បាន​រិះគន់​គាត់​និង​ក្លឹប ​Man Utd​ទាំង​មូល​ថា​ ឈប់​រស់​នៅ​ជាមួយ​និង​អតីតកាល​ទៅ​ហើយ​យក​ជីវិត​ដ៏​ប្រសើរ​គិត​រឿង​បច្ចុប្បន្ន​ និង​អនាគត​វិញ។
Man Utd​ នឹង​ Liverpool​ធ្លាប់​ជា​ក្លឹប​អង់គ្លេស​ដែល​ជោគជ័យ​បំផុត ​ក្នុង​ការ​ប្រកួត​ពាន​ក្លឹប​អាជីព​ធំ​ក្នុង​តំបន់​អឺរ៉ុប​​ដោយ​ក្លឹប​ទាំង​ពីរ​នេះ​ធ្លាប់​ឈ្នះ​ពាន​ European Cups ៨​ដង ​និង​បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​១២​ដង។ បិសាច​ក្រហម​ធ្លាប់​ឈ្នះ​ពាន​នេះ​ដំបូង​គេ ​ក្នុង​កីឡដ្ឋាន​ Wembley​កាល​ពី​ឆ្នាំ ១៩៦៨​ ដែល​កាល​នោះ​  Sir Matt Busby ជា​អ្នក​ដឹក​នាំ​​ហើយ​មក​ដល់​រជ្ជកាល​លោក​  Sir Alex Ferguson បាន​ឈ្នះ​២​ដង​ទៀត​គឺ​នៅ​ទី​ក្រុង​ Barcelona កាល​ពី​ឆ្នាំ​១៩៩៩ និង​ទី​ក្រុង​ Moscow កាល​ពី​ឆ្នាំ ២០០៨។
ចំណែក​ហង្ស​ក្រហម​វិញ​ ដែល​មាន​ទម្រង់​លេង​ល្អ​បំផុត​កាល​ពី​ទសវត្សរ៍​ឆ្នាំ​៧០​ដល់​៨០​ធ្លាប់​ឈ្នះ​ពាន​ធំ​នេះ(Europa League​និង​Champions League  ) ​បួន​ដង​ ខណៈ​ចុង​ក្រោយ​លើក​ពាន​ Champions League​កាល​ពី​ឆ្នាំ ២០០៥​នៅ​ Istanbul  ។
ប៉ុន្តែ​ឥឡូវ​ ក្លឹប​ទាំង​ពីរ​កំពុង​តែ​ទើរ​ត្រឹម​ពាន​អាជីព​លំដាប់​ទី​ពីរ​នៅ​អឺរ៉ុប​ Europa League ខណៈ​ក្រុម​របស់​លោក​ Van Gaal​ បាន​ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​តាម​ពូល​ Champions League  កាល​ពី​ខែ​ធ្នូ​ហើយ ​Liverpool មិន​បាន​លេង​ក្នុង​វគ្គ​ចែក​ពូល​នេះ​ទេ។
បន្ទាប់​ពី​ការ​ដឹក​នាំ​របស់​គាត់​មាន​គេ​រិះគន់​ពេក​ លោក Van Gaal បាន​និយាយ​យ៉ាង​ឡូយ​ថា​ ប្រវត្តិសាស្ត្រ​ដែល​កន្លង​គួរ​ទុក​មួយ​ឡែក​ ខណៈ​លោក​បន្ថែម​ថា​ក្លឹប​ទាំង​ពីរ​ជា​យក្ស​ដែល​ថមថយ​ឥទ្ធិពល។
“ ក្នុង​បាល់ទាត់​មិន​មែន​ជា​ដំណើរ​ការ​ធម្មតា ​ដែល​យើង​អាច​ធ្វើ​វា​ឲ្យ​បាន​ជោគជ័យ​ក្នុង​រយៈ​ពេល​២០​ជាប់​គ្នា​នោះ​ទេ”។ វា​ជា​ពេល​មួយ​ផ្សេង​ទៀត​ ។ ប្រសិន​បើ​អ្នក​កំពុង​តែ​យក​ជីវិត​របស់​ខ្លួន​ទៅ​គិត​ពី​អតីតកាល​ អ្នក​គួរ​តែ​ប្ដូរ​មក​គិត​ជា​បច្ចុប្បន្ន​នេះ​វិញ។” សម្ដី​ Van Gaal។
បើ​អ្នក​និយាយ​ពី​ Man Utd និង​ Liverpool អ្នក​គួរ​តែ​សប្បាយ​ចិត្ត​ពេល​យើង​លេង​ក្នុង​ពាន​រង្វាន់​ Europa League ។​ ក្រុម​ដទៃ​ទៀត​មាន​ដូច​ជា​  Man City, Chelsea និង Arsenal ​ដែល​មាន​ឱកាស​លេង​នៅ​ Champions League  ប៉ុន្តែ​មាន​ក្លឹប​៦​នៅ ​Premier League ​លេង​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប។ អ្នក​គួរ​តែ​អបអរ​សាទរ​។ គ្មាន​ប្រទេស​ណាមួយ​មាន​ក្លឹប​ច្រើន​លេង​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​ដូច​ពួក​យើង​នោះ​ទេ​។ នេះ​ជា​សញ្ញា​មួយ​ដែល​ Premier League នៅ​តែ​ខ្លាំង។”
​លើស​ពី​នេះ​អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​បាន​បន្ត​ទៀត​ថា​៖” Liverpool​ ជា​ក្លឹប​ដ៏​ខ្លាំង​មួយ​ហើយ​ពិបាក​យក​ឈ្នះ​​ពួក​គេ​ណាស់​។ ពួក​មាន​កីឡាករ​ល្អ​ៗ​ហើយ​សហការ​ជា​ក្រុម​ទៀត​ដោយ​សារ​តែ​  Jurgen Klopp ជា​អ្នក​បង្វឹក​។ ​គាត់​ធ្វើ​ឲ្យ​ Liverpool ជា​ក្រុម​រឹង​មាំ​វា​កាន់​តែ​ពិបាក​ដែល​ចង់​ឈ្នះ ​Liverpool។
សូម​បញ្ជាក់​បិសាច​ក្រហម​ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ Liverpool ដើម្បី​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​ Europa League នៅ​រាត្រី​ថ្ងៃ​ទី​១០​ឈាន​ដល់​១១​ខែ​មិនាវេលាម៉ោង​៣ និង​០០​នាទី។
Van Gaal​ និយាយ​ទៅ​អ្នក​ដែល​រិះគន់ ​Man Utd និង​ Liverpool លឺ​ហើយ​ពិត​ជា​ចុក​ឈាម​ Van Gaal​ និយាយ​ទៅ​អ្នក​ដែល​រិះគន់ ​Man Utd និង​ Liverpool លឺ​ហើយ​ពិត​ជា​ចុក​ឈាម​
ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Van Gaal​ និយាយ​ទៅ​អ្នក​ដែល​រិះគន់ ​Man Utd និង​ Liverpool លឺ​ហើយ​ពិត​ជា​ចុក​ឈាម​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/15  Category:កីឡា  ព័ត៌មាន
Tags: