ភេសជ្ជះM-150 ប្រារព្ធការប្រកួតកាច់ដៃ

នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៦​ វេលាម៉ោង៤រសៀល ភេស​ជ្ជះ​ M-150 សហការណ៍ជាមួយក្រុមហ៊ុន SAYAM INTERNATIONAL CO., LTD បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកាច់ដៃដណ្តើមពានរង្វាន់ M-150 ទូទាំងប្រទេសកម្ពុជាប្រចាំ ឆ្នាំ ២០១៦ ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ពីតំណាងភេសជ្ជះM-150ពីប្រទេសថឡង់ លោកPoj Pattarakulniyom និងលោក​ សាយ៉ាម រ៉ាម៉ាស៊ូត ពីក្រុមហ៊ុន SAYAM INTERNATIONAL CO., LTD ​​ ម្ចាស់អាជីវកម្មទទួលចែកចាយបន្ត ព្រមទាំង​ភ្ញៀវអ្នកសារព័ត៌មានជាច្រើនផ្សេងទៀត។

ភេសជ្ជះM-150 ប្រារព្ធការប្រកួតកាច់ដៃ

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងឲ្យសាធារណជនទូទៅ ជាពិសេសចំពោះអ្នកដែលមានចំណាប់អារម្មណ៍ជាមួយការប្រកួតកាច់ដៃឲ្យបានជ្រាបជាព័ត៌មាន និងចូលរួមបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយះ ការប្រកួតកាច់ដៃ។ ហើយការប្រកួតនេះផងដែរ និងចាប់ផ្តើមស្វែងរកបេក្ខជនដោយធ្វើការចុះទៅតាមបណ្តាខេត្តក្រុងទាំង២៤ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦​ រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីប្រកួតជម្រុះ និងជ្រើសយកបេក្ខជនតំណាងខេត្តនីមួយៗចំនួន៣រូប ក្នុងប្រភេទទម្ងន់ ៣ ខុសគ្នា​៖​ ប្រភេទទម្ងន់ស្រាល ប្រភេទទម្ងន់កណ្តាល និងប្រភេទទម្ងន់ធ្ងន់ ដើម្បីធ្វើការប្រកួតដណ្តើមជើងឯកM150 វគ្គផ្តាច់ព្រ័ត្តនៅរាជធានីភ្នំពេញ។

ភេសជ្ជះM-150 ប្រារព្ធការប្រកួតកាច់ដៃ

បេក្ខជនគ្រប់រូបអាចចូលរួមប្រកួតបានដោយសេរី តែចាំបាច់ត្រូវគោរពតាមលក្ខខ័ណ្ឌដែលមានដូចជា ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសញ្ជាតិខ្មែរ​ មានកាយសម្បទារឹងមាំនិងមានទំនុកចិត្តលើខ្លួនឯង អាចមកដាក់ពាក្យដោយផ្ទាល់នៅតាមស្តង់M-150​ដែលនិងចុះទៅតាមបណ្តាខេត្តក្រុង នៅកាលបរិច្ឆេទដូចខាងក្រោម៖

ទីកន្លែង និងកាលបរិចេ្ឆទសម្រាប់ការប្រកួតស្វែងរកជើងឯកប្រចាំខេត្ត-ក្រុង៖

ខេត្ត- ក្រុង កាលបរិចេ្ឆទ
ខេត្តព្រះសីហនុ និង ខេត្តសៀមរាប ថ្ងៃទី២៨មីនា ដល់ថ្ងៃទី០២មេសា
ខេត្តកោះកុង និង ខេត្តកំពង់ធំ ថ្ងៃទី០៤មេសា ដល់ថ្ងៃទី០៩មេសា
ខេត្តកំពង់ឆ្នាំង​ និងខេត្តកំពត ថ្ងៃទី១៨មេសា ដល់ថ្ងៃទី២៣មេសា
ខេត្តពោធិ៍សាត់ និងខេត្តកែប ថ្ងៃទី២៥មេសា ដល់ថ្ងៃទី៣០មេសា
ខេត្តបាត់ដំបង និងខេត្តតាកែវ ថ្ងៃទី០២ឧសភា ដល់ថ្ងៃទី០៧ឧសភា
ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង ថ្ងៃទី០៩ឧសភា ដល់ថ្ងៃទី១៤ឧសភា
ខេត្តប៉ៃលិន និង​ខេត្តស្វាយរៀង ថ្ងៃទី១៦ឧសភា ដល់ថ្ងៃទី២១ឧសភា
ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ចាម ថ្ងៃទី៣០ឧសភា ដល់ថ្ងៃទី០៤មិថុនា
ខេត្តព្រះវិហារ និងខេត្តក្រចេះ ថ្ងៃទី០៦មិថុនា ដល់ថ្ងៃទី១១មិថុនា
១០ ខេត្តកំពង់ស្ពឺ និងខេត្តស្ទឹងត្រែង ថ្ងៃទី១៣មិថុនា ដល់ថ្ងៃទី១៨មិថុនា
១១ ខេត្តកណ្តាល និងខេត្តមណ្ឌលគីរី ថ្ងៃទី២០មិថុនា ដល់ថ្ងៃទី២៥មិថុនា
១២ រាជធានីភំ្នពេញ និងខេត្តរតនគីរី ថ្ងៃទី២៧មិថុនា ដល់ថ្ងៃទី០២កក្កដា

សម្រាប់រង្វាន់ចំពោះអ្នកលេខ១ ប្រចាំខេត្តនិងទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ២,៤០០,០០០រៀល(600$) គ្រប់ប្រភេទទម្ងន់ ហើយ ១២,០០០,០០០រៀល​(3000$) សម្រាប់អ្នកលេខមួយទូទាំងប្រទេស គ្រប់ប្រភេទទម្ងន់។

លេខទូរស័ព្ទទំនាក់ទំនង 096​​ 4444 444

ភេសជ្ជះM-150 ប្រារព្ធការប្រកួតកាច់ដៃ ភេសជ្ជះM-150 ប្រារព្ធការប្រកួតកាច់ដៃ ភេសជ្ជះM-150 ប្រារព្ធការប្រកួតកាច់ដៃ ភេសជ្ជះM-150 ប្រារព្ធការប្រកួតកាច់ដៃ

មតិយោបល់របស់ប្រិយមិត្ត