ស្មាន​មិន​ដល់​សោះ​ថា​ដើម​ខ្ទឹម​បាន​បង្កប់​នូវ​អត្ថ​ប្រយោជន៍​ច្រើន​ដល់​ម្ល៉ឹង!

ស្លឹក​ខ្ទឹម​អ្នក​ណា​ក៏​ធ្លាប់​បាន​ស្គាល់​ដែល​ព្រោះ​វា​ជា​គ្រឿង​ផ្សំ​យ៉ាង​សំខាន់​ចំពោះ​ការ​បន្ថែម​ក្នុង​ការ​ចម្អិន​អាហារ​ដោយ​មិន​ប្រកាន់​មុខ​ម្ហូប។សម្រាប់​ក្នុង​ការ​ប្រើ​វា​ដាក់​បន្ថែម​ក្នុង​ម្ហូប​បាន​ជួយ​បង្កើន​រស់​ជាតិ​ឆ្ងុយ​ឆ្ងាញ់​និង​បង្កើន​សម្រស់​មុខ​ម្ហូប​ផង​ដែរ។ហើយ​មិន​ត្រឹម​តែ​ផ្ដល់​ភាព​ទាក់​ទាញ​ក្នុង​មុខ​ម្ហូប​នោះ​ទេ​តែ​វា​បាន​បង្កប់​នូវ​សារធាតុ​ជា​ច្រើន​ដូច​ជាៈ​ជាតិ​ដែក ម៉ាញេស្យូម កាល់ស្យូម វីតាមីន​B​និង​C​ហើយ​វា​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដួច​ខាង​ក្រោម៖

-ស្លឹក​ខ្ទឹម​បាន​ជួយ​ក្នុង​ការ​កាត់​បន្ថយ​សារធាតុ​កូលេស្តេរ៉ូល​ក្នុង​ក្នុង​សរសៃ​ឈាម
-ជួយ​ក្នុង​ការ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​មាន​លើស​ក្នុង​រាងកាយ
-ជួយ​ការពារ​សម្ពាធ​ឈាម​ឲ្យ​មាន​ស្ថេរ​ភាព
-សម្បូរ​ដោយ​វីតាមីន​B​ដែល​ជួយ​បង្កើន​ភាព​ចង​ចាំ​និង​កាត់​បន្ថយ​ការ​អស់​កម្លាំង
-អាច​ជួយ​បង្កើន​ការ​ផលិត​ទឹក​ក្រពះ​ដែល​ជួយ​ឲ្យ​មាន​ចំណង​ក្នុង​ការ​ញុំា​អាហារ

-មាន​ផ្ទុក​ដោយ​សារ​ធាតុ​ដែល​ជួយ​ការពារ​ពី​កោសិកា​នៃ​ជំងឺ​មហារីក
-បាន​ជួយ​ក្នុង​កាត់​បន្ថយ​នៃ​កម្រិត​ជាតិ​អាស៊ីត​ក្នុង​ក្រពះ
-គល់​ខ្ទឹម​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ ផ្ដាសាយ តឹងច្រមុះ ​គ្រុនក្ដៅ​និង​ឈឺក្បាល
-ជួយ​ក្នុង​ការ​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​ក្នុង​រាង​កាយ
-អាច​ជួយ​ពង្រឹង​សមត្ថភាព​ផ្លូវ​ភេទ​របស់​បុរសបានយ៉ាងល្អផងដែរ

អត្ថបទ​ ​​​​​​​​​​​​​៖ Mr.Samrach

  • ស្មាន​មិន​ដល់​សោះ​ថា​ដើម​ខ្ទឹម​បាន​បង្កប់​នូវ​អត្ថ​ប្រយោជន៍​ច្រើន​ដល់​ម្ល៉ឹង!已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កីឡា
Tags: