Anan Anwar តារា​ចម្រៀង​​វ័យ​ក្មេង​ថៃ​ដ៏​ល្បី​ក្នុង​​កំឡុង​ឆ្នាំ ២០០០ មាន​នរណា​នៅ​ចាំ​គាត់​ទេ ?

Anan Anwar ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តារា​ចម្រៀង​វ័យ​ក្មេង​ដ៏​មាន​សមត្ថភាព​មួយ​ក្នុង​ប្រទេស​ថា ដោយ​គាត់​បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ក្នុង​ឆ្នាំ ១៩៩៩ ដែល​ពេល​នោះ​គាត់​មាន​អាយុ​ទើប​តែ ១៣ ឆ្នាំ​តែ​ប៉ុណ្ណោះ។

ក្នុង​ពេល​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ Anan បាន​ចេញ​នូវ​បទ​ចម្រៀង​ជា​ច្រើន​បទ ហើយ​ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង​នោះ​មាន​ ៣ បទ​ដែល​ល្បី​ជាង​គេ សូម្បី​ប្រជាជន​កម្ពុជា​ក៏​ស្គាល់​ដែរ ដោយ​មាន​ទាំង​ផលិតកម្ម​ក្នុង​ស្រុក​ចំលង​តាម​ទៀត​ផង ដែល​បទ​ទាំង​ ៣ នោះ​មាន​ដូចជា បទคิกคาปู้ , แฟนพันธุ์ตื้อ, និង​បទ ตะลึง ។

Anan Anwar តារា​ចម្រៀង​​វ័យ​ក្មេង​ថៃ​ដ៏​ល្បី​ក្នុង​​កំឡុង​ឆ្នាំ ២០០០ មាន​នរណា​នៅ​ចាំ​គាត់​ទេ ?

ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​នៅ​ឆ្នាំ ២០០៣ គាត់​ក៏​បាន​ចាក​ចេញ​ពី​ពិភព​សិល្បៈ​របស់​ថៃ​ ហើយ​ទៅរស់ ប៉ុន្តែ​មុន​នឹង​ចាក​ចេញ​គាត់​ក៏​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាព​យន្ត​ផង​ដែរ​ ដោយ​ថត​បាន​ចំនួន ២ រឿង​គឺ Nine Warrior Monks នៅ​ឆ្នាំ ២០០២។

ក្រោយ​ពី​មក​គាត់​ក៏​បាន​បាត់​ដំណឹង​ពី​សិល្បៈ​តែ​ម្ដង រហូត​ទៅ​ដល់​ឆ្នាំ ២០០៩ គាត់​ក៏​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បើក​បរ​ក្នុង​ពេល​ស្រវឹង៕​

Anan Anwar តារា​ចម្រៀង​​វ័យ​ក្មេង​ថៃ​ដ៏​ល្បី​ក្នុង​​កំឡុង​ឆ្នាំ ២០០០ មាន​នរណា​នៅ​ចាំ​គាត់​ទេ ?

Anan Anwar ក្នុង​ពេល​បច្ចុប្បន្ន

ទស្សនា​បទ​ចម្រៀង​ដ៏​ល្បី​ទាំង ៣ បទ​របស់ Anan Anwar

  • Anan Anwar តារា​ចម្រៀង​​វ័យ​ក្មេង​ថៃ​ដ៏​ល្បី​ក្នុង​​កំឡុង​ឆ្នាំ ២០០០ មាន​នរណា​នៅ​ចាំ​គាត់​ទេ ?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:បច្ចេកវិទ្យា
Tags: