​អាហារ​សម្បូរ​វីតាមីន C ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែ​ញ៉ាំ​

​អាហារ​សម្បូរ​វីតាមីន C ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែ​ញ៉ាំ​

​វីតាមីន C មាន​ប្រយោជន៍​ណាស់ ក្នុង​ការកាត់បន្ថយ ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ដូចជា ការត្រៀម​ក្រឡាភ្លើង កូន​មិន​លូតលាស់​ក្នុង​ស្បូន និង​កង្វះ​គ្រាប់​ឈាម​ចំពោះ​ម្តាយ​។ យ៉ាងណាមិញ អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ បាន​ណែនាំ​នូវ​អាហារ​មួយ​ចំនួន ដែល​សម្បូរ​វីតាមីន C ដល់​ស្ត្រី​មាន​ផ្ទៃពោះ​។

​ស្ពៃ​ក្តោប​
បន្លែ​ប្រភេទ​នេះ ជា​អាហារ​ដ៏​ល្អ​ឯ​កមួយ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​មាន​កាឡូរី​ទាប និង​ជួយ​ដល់​ការរំលាយ​អាហារ​ថែមទៀត​។ ការ​ញ៉ាំ​ស្ពៃក្តោប​ពី ៤០ ទៅ ៥០ ក្រាម​ក្នុង​មួយថ្ងៃ គឺ​គ្រប់គ្រាន់​ណាស់​ហើយ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។

ផ្លែ​ត្របែក​
ផ្លែឈើ​មួយ​នេះ ក្រៅ​ពី​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C វា​ក៏​ជួយ​បង្ការ​ការបង្ក​រោគ ក្នុងពេល​មាន​ផ្ទៃពោះ​ផងដែរ​។ ការ​ញ៉ាំ​ផ្លែ​ត្របែក​ពី ៤០ ទៅ ៥០ ក្រាម​ក្នុង​មួយថ្ងៃ នឹង​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ ចៀសផុត​ពី​ការបង្ក​រោគ​បាន​។

ស្ត្របឺ​រី​
ផ្លែ​ស្ត្របឺ​រី សម្បូរ​ទៅដោយ​វីតាមីន C និង​ជា​ផ្លែឈើ ដែល​គ្រូពេទ្យ​តែងតែ​ណែ នាំឲ្យ​ទទួលទាន​ច្រើន​បំផុត​។ ផ្លែឈើ​មួយ​នេះ មិន​ត្រឹមតែ​ជួយ​បង្កើន មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ ក្នុងពេល​មាន​ផ្ទៃពោះ​ទេ តែ​ក៏​ល្អ​សម្រាប់​សុខភាព​ភ្នែក​ដែរ​។

ទឹកក្រូច​ច្របាច់​ស្រស់​
ការ​ញ៉ាំ​ទឹកក្រូច​ច្របាច់​ស្រស់ មួយ​កែវ​រាល់ថ្ងៃ គឺជា​រឿង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​ធ្វើ ព្រោះ​វា​នឹង​ពង្រឹង ដល់​ប្រសិទ្ធភាព​ប្រព័ន្ធ​ភាពស៊ាំ និង​រក្សា​សម្ពាធ​ឈាម​កាន់តែ​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។