វែកមុខ​ឃាតក សម្លាប់​មនុស្ស​នៅ ​កាស៊ីណូ​ពិភព​ថ្មី​ក្រុង​បា​វិត​ ឃើញ​ហើយ

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១៦​នេះ ក្រុម​សាច់ញាតិ​ របស់​ជន​រង​គ្រោះ​ដែល​ ក្រុម​រ៉ូ​លីង​បាន​វាយ​ធ្វើ​ទារុណកម្ម​ រហូត​ដល់​ស្លាប់​នោះ​គឺ ស្គាល់​អត្តសញ្ញាណ​ហើយ​គឺ​ឈ្មោះ​ង្វៀ​ង​យ៉ាំ​ង​យឿ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហ៊ឹង​យី​ដុ​ង ឃុំ​បេន​ហ៊ី​ប ស្រុក​ឡុ​ង​អាន ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម ។ ហើយ​នៅ​វេលា​ម៉ោង​ ៤​និង​៣០​នាទី​រសៀល​នេះ​ក្រុម​គ្រួ​សារបាន​មក​ គាស់​សព​ជន​រង​គ្រោះ​យក​ទៅ​ប្រទេស​វៀតណាម​ ដើម្បី​ធ្វើបុណ្យ​តាម​ ប្រពៃណី​វៀតណាម​។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៣ ខែមីនា​ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ ថា​នៅ​កាស៊ីណូ​ពិភព​ថ្មី បន្ទប់​លេខ​303 ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត​មាន​មនុស្ស​ស្លាប់ ក្រោយ​ពី​ទ​ទូល​ព័ត៌មាន​សមត្ថកិច្ច​ចុះ​ដល់​ កន្លែង​កើតហេតុ ដឹកនាំ​ដោយ​លោក​ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ និង​លោក​វរ​:​សេនីយ៍​ឯក កុយ សុភាព ស្នងការ​រង​នគរបាល​ ខេត្តស្វាយរៀង​បាន​ចុះ​ដល់​កន្លែង​ ហើយ​បាន​ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាក​ស្នាម​លើ​ដងខ្លួន​។

ក្រោយ​ពី​ពិនិត្យ​សាកសព​និង​ឆែកឆេរ​បន្ទ​ប់រូច លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់​ខ្លូ​ន​ជន សង្ស័យ​ជនជាតិ​វៀតណាម​៤​នាក់ ១.​ឈ្មោះ វិ​ន យ៉ាំ​ង​បិ​ន ភេទ​ប្រុស អាយុ​27​ឆ្នាំ  នៅ​ភូមិ​ជីវា ឃុំ​ឡុ​ង​វ៉ា ស្រុក​យ៉ូ​ទី​ម ខេត្ត​ប៊ិ​ន​ត្រែ ប្រទេស​វៀតណាម ២.​ឈ្មោះ ត្រឹង ធី​ញី ភេទ​ស្រី អាយុ​30​ឆ្នាំ នៅ​ភូមិ​២ ឃុំ​សូ​យ​ង៉ូ ស្រុក​តឹង​ចូ​វ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ៣.​ឈ្មោះ ង្វៀ​ង ធី​ទៀង​ង៉ា ភេទ​ស្រី អាយុ​33​ឆ្នាំ នៅ​ភូមិ​ខូ​កូ​3 ខណ្ឌ​មួយ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ៤.​ឈ្មោះ  ង្វៀ​ង  ធី​ហ៊ី​វ ភេទ​ស្រី អាយុ​20​ឆ្នាំ នៅ​ភូមិ​រឹង​យ៉ូ​វ ឃុំ​ទៀង​ធឺ​ង ស្រុ​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ។ ចំណែកឯ​សាកសព​ ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​ អត្តសញ្ញាណ​ច្បាស់ ភេទ​ប្រុស ជា​ជនជាតិ វៀតណាម​ត្រូវ​សមត្ថកិច្ច​យើង​យក​មក​ទុក​ នៅ​វត្ត​ពោធិ​ថ្មី​ហៅ​វត្ត​បា​វិត ដើម្បី​ស្រាវជ្រាវ​រក​ ក្រុម​គ្រួសារ​យក​ទៅ​ ធ្វើបុណ្យ​តាម​ប្រពៃណី ក៏​ប៉ុន្តែ​ដោយ​រក​ សាច់ញាតិ​មិនឃើញ​ សមត្ថកិច្ច​បាន​យក​សព​ទៅ​ បញ្ចុះ​នៅ​វត្ត​ទួល​តាឡុ​ក ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦​ហើយ​បន្ត​ស្រាវជ្រាវ​រក​សាច់ញាតិ និង​ក្រុម​គ្រួសារ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមីនា​វេលា​ម៉ោង​ ២​រសៀល​ទើប​រក​ឃើញ​ សាច់ញាតិ​ឲ្យ​មក​ពិនិត្យ​បានដឹង​ថា​ពិតជា​ប្តី ​របស់​ខ្លួន​ប្រាកដ​មែន នៅ​វេលា​ម៉ោង​៤​រសៀល​ទើប​ ក្រុម​គ្រួសារ​មក​ជួប ជុំ​ហើយ​គាស់​សព​នៅ​ម៉ោង​ ៤​និង​៣០​នាទី​រសៀល​នេះ​។

រីឯ​ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លូ​ន​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត ក្រុង​បា​វិត​នោះ​ គឺ​ស​ង្ស​យ័​ជាប់​ពាក់​ព​ន្ធ័​ការ​ វាយ​ជំរិត​ទា​ប្រាក់​មូល ហេតុ​ជំពាក់​លុយ​ក្រុម​រ៉ូ​លីង​ ក្នុង​កាស៊ីណូ​ពិភព​ថ្មី យក​ទៅ​លេង ល្បែង​ចាញ់​អស់​ទៀត​គ្មាន​ប្រាក់​ សង​ក៏​ត្រូវ​ក្រុម​រ៉ូ​លីង​ចាប់​ បង្ខាំង​ក្នុង​បន្ទប់​លេខ​៣០៣​ កាស៊ីណូ​ពិភព​ថ្មី​ដើម្បី​ ជម្រិត​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ យក​ប្រាក់​មក​លោះ ក៏​ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ ព្រម​ទើប​ក្រុម​ជនសង្ស័យ​វាយ​ ធ្វើ​ទារុណកម្ម​រហូត​បណ្តាល​ឲ្យ​ជន​រង​ គ្រោះ​ស្លាប់​តែ​ម្តង​។ ប្រភព​ពី​សមត្ថកិច្ច​បន្ត​ទៀត​ថា​ ក្រោយមក​មាន​ពលរដ្ឋ​ ល្អ​នៅ​បម្រើ​ការ​ក្នុង​ស៊ី​ណូ​ពិភព​ថ្មី​ឃើញ​ក៏​ បាន​ប្តឹង​មក​សមត្ថកិច្ច​ នគរបាល​ក្រុង​បា​វិត លោក​អធិការ​នគរបាល​ ក្រុង​បា​វិត​ក៏​បាន​រាយការណ៍​មក​លោក​ស្នង ការដ្ឋាន​នគរបាល​ខេត្ត និង​រាយការណ៍​ជូន​លោក​ ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្តស្វាយរៀង​បាន​ចុះ​ ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​ដឹកនាំ​ ដោយ​លោក​វរ​សេនី​ឯក កុយ សុភាព ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចុះ​ដល់​កន្លែង​កើត ហេតុ​ចាប់​បាន​ជន​ស​ង្ស​យ័​៤​ នាក់​ជា​ជនជាតិ​វៀតណាម​ យក​ទៅ​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ ក្រុង​បា​វិត ជា​លទ្ធផល​គឺ​ជន​រង​គ្រោះ​លេ ងល្បែង​ចាញ់​អស់ហើយ​ បាន​ខ្ចីប្រាក់​ក្រុម​រ៉ូ​លីង​យក​ទៅ​លេងល្បែង​ បន្ត​ចាញ់​អស់​ទៀត ហើយ​គ្មាន​ប្រាក់​ សង​ក្រុម​រ៉ូ​លីង​វិញ​ទើប​ក្រុម​រ៉ូ​លីង​ ធ្វើ​ទារុណកម្ម​ដោយ​ យក​ដំបង​ដែក​វាយ​បាក់ឆ្អឹង​ជំនី​២​ ទ្រាស​ទាំង​សងខាង និង​មាន​យក​ដំបង​ដែក​ បុក​ដងខ្លួន​ហើយ​ឆក់​ នឹង​ដំបង​ឆក់ និង​ខ្សែភ្លើង​ឆក់​លើ​ដងខ្លួន​ជា​ច្រើន​កន្លែង​រហូត​ ដល់​ជន​រង​គ្រោះ​ទ្រាំ​ មិន​បាន​ក៏​បណ្តាល​ ឲ្យ​ស្លាប់​តែ​ម្តង​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​បួន​នាក់​ខាងលើ​គឺ​ស្នាក់​នៅ​ក្នុង​បន្ទប់​ដែល​ជន​ ដៃដល់​ធ្វើ​ទារុណកម្ម​ ជន​រង​គ្រោះ​ដល់​ស្លាប់ ក៏​ប៉ុ​ន្ត​តែ​ជន​ដៃ ដល់​ដែល​ជា​អ្នក​ជួល​ បន្ទប់​៣០៣​បង្ខាំង​ធ្វើ​ទារុណកម្ម​ជន​រង​គ្រោះ​បាន​រត់ គេច​ខ្លួន​បាត់​។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​ បាន​បញ្ជូន​ជនសង្ស័យ​ទាំង​ ៤​នាក់​នេះ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​ សាកសួរ​បន្ត​មិនដឹង​ថា​ ជាប់​ពាក់​ព​ន្ធ័​អំពើ​ឃាតកម្ម​នេះ​ឬ​ យ៉ាងណា​នោះ​ទេ​សមត្ថកិច្ច​កំពុង​សាក សួរ​និង​ស្រាវជ្រាវ​បន្ត ៕

វែកមុខ​ឃាតក សម្លាប់​មនុស្ស​នៅ ​កាស៊ីណូ​ពិភព​ថ្មី​ក្រុង​បា​វិត​ ឃើញ​ហើយ

វែកមុខ​ឃាតក សម្លាប់​មនុស្ស​នៅ ​កាស៊ីណូ​ពិភព​ថ្មី​ក្រុង​បា​វិត​ ឃើញ​ហើយ
វែកមុខ​ឃាតក សម្លាប់​មនុស្ស​នៅ ​កាស៊ីណូ​ពិភព​ថ្មី​ក្រុង​បា​វិត​ ឃើញ​ហើយ
វែកមុខ​ឃាតក សម្លាប់​មនុស្ស​នៅ ​កាស៊ីណូ​ពិភព​ថ្មី​ក្រុង​បា​វិត​ ឃើញ​ហើយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត