Dortmund បដិសេធ​ព័ត៌មាន​ថា Aubameyang ត្រូវ​ទៅ Real Madrid

លោក Thomas Tuchel អ្នកគ្រប់គ្រង​ក្លិប​អាល្លឺម៉ង់ Borrussia Dortmund បានធ្វើ​ការព្រមាន​ដល់​អ្នក​ដណ្តឹងសួរ ដ៏​មាន​សក្តានុពល​នានា​ថា កីឡាករ Pierre-Emerick Aubameyang គឺ​មិនមែនជា​កីឡាករ​សម្រាប់​លក់​នោះទេ។

aubameyangខ្សែប្រយុទ្ធ​របស់​ប្រទេស ហ្គា​ប៊ុន (Gabon) និង​ជា​កីឡាករ​អាហ្វ្រិក ឆ្នើម​ប្រចាំឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី សរុប​រហូតដល់ ៣០ គ្រាប់​នៅ​រដូវ​កាល​នេះ កាលពី​ប្រកួត កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ខណៈដែល Dortmund បាន​ផ្តួល​ក្រុម​សា​រិ​ក​ព្រេង Tottenham Hotspur ៣-០ ក្នុង​ក្របខណ្ឌ Europa League វគ្គ ១៦ក្រុម​ចុងក្រោយ​ជើង​ទីមួយ។

សេចក្តី​រាយ​ករ​ណ៍​ក្នុងប្រទេស អេស្បាញ បាន​ឲ្យ​ដឹងថា កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ បាន​ចុះហត្ថលេខា មុន​ផុត​រដូវ​កាល ជាមួយនិង Real Madrid សម្រាប់​កុងត្រា​លេង​នៅ​រដូវ​កាល​ក្រោយ ជាមួយនឹង​តម្លៃ​ខ្លួន ដែល​ក្លិប Dortmund រំពឹងថា នឹង​ទទួលបាន​ពី​ការផ្ទេរ​នេះ​ចំនួន ១០០ លាន​អឺ​រូ។ ទោះជា​យ៉ាងនេះ​ក្តី លោក Tuchel បាន​ទទូចថា Aubameyang ដែល​ទើប​បន្ត​កុងត្រា​លេង​​ជាមួយ​ក្លិប​កាលពី​រដូវក្តៅ​ឆ្នាំមុន រហូត​ដល់​​ឆ្នាំ ២០២០ នឹងមិន​ចាកចេញ​ទេ។

លោក Tuchel ថ្លែងថា «គ្រប់គ្នា​ត្រូវ​ទទួលស្គាល់ថា កីឡាករ​នេះ​មាន​កិច្ចសន្យា​រយៈពេល​វែង ដោយ​គ្មាន​លទ្ធភាព​ដើរចេញ​ភ្លាម​នោះឡើយ»។ «Auba បាន​ចុះហត្ថលេខា ដោយសារតែ​រូបគេ​មាន​អារម្មណ៍ល្អ​នៅទីនេះ។ រូបគេ​អាច​បន្ត​អភិវឌ្ឍ​ខ្លួន និង​រីកចម្រើន​ត​ទៀត»។
លោក​បន្តថា «ពួកយើង​ចង់​រក្សា​ក្រុម​នេះ​ឲ្យ​នៅ​ជួបគ្នា និង​អភិវឌ្ឍ​ទៅក្នុង​កម្រិត​មួយ​លើសពី​ធម្មតា។ ពួក​យើង​​ចង់បាន​កីឡាករ​ទាំងនេះ លើកកម្ពស់​មុខមាត់​ក្រុម»។ «វា​មិនមែនជា គោលដៅ​របស់​យើង ក្នុងការ​ឲ្យ​កីឡាករ​នេះ​ចេញទៅ​ទេ»៕