Udinese ដេញ​គ្រូបង្វឹក​ចេញ ក្រោយ​ឈ្នះ​តែ ១ ក្នុង ១១ប្រកួត​ចុងក្រោយ

ក្លិប Udinese បានធ្វើ​ការបណ្តេញ លោក Stefano Colantuono ចេញពី​តំណែង​គ្រូបង្វឹក គឺជា​ការ​បណ្តេញ​ចេញ​​មុន ៩ ប្រកួត មុន​ចប់​រដូវ​កាល បន្ទាប់ពី​ទម្រង់​លេង​របស់​ក្លិប កំពុង​រត់ទៅរក​គ្រោះថ្នាក់ ក្នុង​តំបន់​ដែល​ត្រូវគេ​កាត់ចោល។

colatuonoColantuono វ័យ ៥៣ឆ្នាំ ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្លិប​នេះ កាលពី​ខែមិថុនា​ឆ្នាំមុន ជាមួយនិង​កិច្ចសន្យា​ដឹកនាំ​រយៈពេល ២ឆ្នាំ​ប៉ុណ្ណោះ។
ក្លិប​លេង​នៅ​លី​ក Serie A របស់​ប្រទេស​អ៊ីតាលី​នេះ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ក្លិប​កាលពី​ម្សិលមិញ​ថា Colantuono និង បុគ្គលិក​ជំនួយការ​ទាំងអស់ ត្រូវបាន​លាលែង ពី​ភារៈកិច្ច​របស់​ពួកគេ​ទាំងអស់។

Udinese ស្ថិតនៅក្នុង​លេខ​រៀង​ទី ១៥ មាន ៤ពិន្ទុ​លើស​ក្រុម​ដែល ស្ថិតនៅ​តំបន់​គេ​ត្រូវ​កាត់ចោល បន្ទាប់ពី​លេង​ឈ្នះ​តែមួយ​ប្រកួត ក្នុង ១១ ប្រកួត​ចុងក្រោយ​នេះ។ Udinese ត្រូវ​ទៅសួរសុខទុក្ខ​ក្រុម​លេខ ៧ក្នុង​តារាង Sassuolo នា​ថ្ងៃទី ២០ មីនា​ខាងមុខ៕