មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​បើក​វគ្គ​ជំនាញ​បន្ថែម​ដល់​មន្ត្រី​៥៣​រូប​ដើម្បី​ការពារ​ដែន​អភិរក្ស​តំបន់​ក្បាលឆាយ

មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​បើក​វគ្គ​ជំនាញ​បន្ថែម​ដល់​មន្ត្រី​៥៣​រូប​ដើម្បី​ការពារ​ដែន​អភិរក្ស​តំបន់​ក្បាលឆាយ

ព្រះសីហនុ​ ៖​ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ចំនួន​៥៣​រូប​ ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជំនាញ​ថ្មី​ជុំវិញ​ យុទ្ធសាស្ត្រ​ការពារ​ព្រៃ​ ដែល​កំពុង​រង​គ្រោះ​ពី​ការទន្ទ្រាន និង​បាន​ដាក់​​​ឲ្យ​ប្រើ​នូវ​ឯកសណ្ឋាន​ថ្មី សម្រាប់​មន្ត្រីរាជការ​របស់​ក្រសួង​ទាំងមូល។

លោក​សាមុត សុធា​រិ​ទ្ឋ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ ​បាន​គូស​បញ្ជាក់​ថា ​គោលបំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺជា​ផ្នែក​មួយ​នៃ​កំណែទម្រង់ វិស័យ​បរិស្ថាន​ របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ និង​បាន​ដាក់​បាន​ឲ្យ​ប្រើ​នូវ​ឯកសណ្ឋាន​ថ្មី សម្រាប់​មន្ត្រីរាជការ​របស់​ក្រសួង​ទាំងមូល។ វគ្គ​បណ្ដុះបណ្ដាល​នេះ​ដែរ​ ស្ដីពី​លំហាត់​របៀប​​​ប្រើប្រាស់​ឯក​សណ្ឋាន​ និង​វិធីសាស្ត្រ​ល្បាត ក្នុង​តំបន់​ការពារ​ធម្មជាតិ ដែល​មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ​ដល់​ថ្ងៃ​ទី​១៩​ ដោយ​តម្រូវឲ្យ​​​សិក្ខាកាម​ទាំង​អស់​ស្នាក់នៅ​ហូបចុក និង​គោរព​វិធី​យោធា​ នៅ​ទីបញ្ជាការ​តំបន់​ប្រតិការ​សឹក​រង​ខេត្ត​ផ្ទាល់។

លោក​បន្ត​ថា​ ខេត្ត​ព្រះសីហនុ ​មាន​តំបន់​អភិរក្ស​ ក្រោម​ការគ្រប់គ្រង របស់​មន្ទីរ​បរិស្ថាន​ ចំនួន​០៣​កន្លែង ​ដែល​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ រួម​មានៈ​ ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ​ឧទ្យាន​ជាតិ​ ព្រះមុនីវង្ស បូកគោ ​ ឧទ្យាន​ជាតិ​គិរីរម្យ និង​មាន​នាយក​គ្រប់គ្រង​ផ្ទាល់​ចំនួន​០២​នាក់ ​​មន្ត្រី​ឧទ្យាន​អនុរក្ស​៦០​នាក់។ ទោះបីជា​យើង ​មាន​មន្ត្រី​អនុវត្តន៍​ការងារ​ ប្រចាំថ្ងៃ​យ៉ាង​ណា​ក៏​ដោយ ​ក៏​បទល្មើស​មួយ​ចំនួន​ នៅតែ​កើតមានឡើង​គឺ​ដោយសារ​បងប្អូន ប្រជាពលរដ្ឋ​មួយ​ចំនួន​ គាត់​ពុំបាន​យល់ដឹង​អំពី​សារៈសំខាន់ របស់​ធនធានធម្មជាតិ និង​មួយ​ផ្នែក​ទៀត មន្ត្រី​ជំនាញ​របស់​យើង​នៅមានកម្រិត ដែល​ត្រូវការ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ដើម្បី​រួមចំណែក ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព ស្របតាម​ចក្ខុវិស័យ របស់​ក្រសួងបរិស្ថាន ក្រោម​ការដឹកនាំ​របស់​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន។

វគ្គ​បណ្តុះបណ្តាល​នេះ​មាន​មេរៀន​សំខាន់ៗ​ចំនួន ៥ មេរៀន​។ មេរៀន​ទី​១ គឺ​រៀន​អំពី​ទ្រឹស្ដី​ការអនុវត្ត​ ឈរ​គោរព មាន​រយៈពេល​២​ថ្ងៃ -​ទី​២ ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ និង​គ្រាប់រំសេវ និង ការ​យល់​ដឹង​រួម​អំពី​អាវុធ​AK 47 និង​កាយវិការ​បាញ់​គ្រាប់​ពិត។ មេរៀន​ទី ៣ រៀន​អំពី​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​តួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌។ មេរៀន​ទី​៤ ការ​ចុះ​អនុវត្ត​ល្បាត​ជាក់ស្ដែង រយៈពេល​១​ថ្ងៃ នៅ​តំបន់​ការពារ​ធម្មជាតិ និង​មេរៀន​ទី​៥ គឺ​ការអនុវត្ត​កាយវិការ​បាញ់​អាវុធ​AK ៤៧ និង​ដោយ​បាញ់​គ្រាប់​ពិត ដោយ​សាស្ត្រាចារ្យ​នៅ​ទីបញ្ជាការ​តំបន់​សឹក​រង​ខេត្ត។

ថ្លែង ក្នុង​ឱកាស​នោះ លោក​យន្ត មីន​ អភិបាលខេត្ត​បាន​ស្នើ​ប្រជាពលរដ្ឋ ​ទាំងអស់​មេត្តា​រួមគ្នា ការពារ​នូវ​ដែន​អភិរក្ស​ព្រៃឈើ​ ជាពិសេស​ការពារ​ដែន​ព្រៃ​អភិរក្ស​តំបន់​ក្បាលឆាយ​នេះ​ឲ្យបាន​ជាដាច់ខាត​ព្រោះ តំបន់​ក្បាលឆាយ គឺជា​ប្រភព​តែ​មួយ​គត់​ដែល​បាន​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​​​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ អាជ្ញាធរ​ខេត្ត​ប្រឆាំង​ដាច់ខាត​នឹង​មិន​អត់​ឱន​ឡើយ​ចំពោះ អ្នក​មាន​អំណាច​កំពុង​កាប់​ទន្ទ្រាន និង សាងសង់​សំណង់​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​នេះ។ អាជ្ញាធរ​ខេត្ត​នឹង​អនុវត្តន៍​ទៅ​តាម​ផ្លូវច្បាប់ ដោយ​មិន​លើក​លែង​ទោស​ឡើយ ​ចំពោះ​ជន​ណា​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ផ្ទុយ​ពី​ការណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ហើយ​ចំពោះ​ដី​តំបន់​បឹង​ព្រែក​ទប់​ក៏​ដូចគ្នា គឺ​ធ្វើ​យ៉ាងណា​ការពារ​ឲ្យ​បាន​ដើម្បី​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ៕