ដេ​ន​នី ខ្វាន់ នៅតែ​គឃ្លើន​ ហ៊ាន​បញ្ចេញ​រូប​សិច​ស៊ី ​ស្ទើរ​អាក្រាត​កាយ​

ដេ​ន​នី ខ្វាន់ នៅតែ​គឃ្លើន​ ហ៊ាន​បញ្ចេញ​រូប​សិច​ស៊ី ​ស្ទើរ​អាក្រាត​កាយ​



ភ្នំពេញ ៖ រូបថត​សម្ញែង​ភាព​សិច​ស៊ី​រំលេច​សាច់​ដងខ្លួន​ដ៏​ស​រលើបរលោង​មាន​ទាំង​ការ​បញ្ចេញ​សម្រស់​ដើមទ្រូង​ស្ទើរ​អាក្រាត​កាយ​ស្លៀក​បិទបាំង​ តែ​កេរ​ម្ដាយ​របស់​នាង​ដេន​នី ខ្វាន់​ បាន​កំពុង​ក្លាយ​ជា​រឿង​ដ៏​រំជើបរំជួល​និង​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈ​ពាក្យ​និន្ទា​រិះគន់​ជាច្រើន​ក៏បាន​បាញ់​ចាក់​ស្រោច​ជាថ្មី​លើ​ទង្វើ​យ៉ាង​គឃ្លើន​របស់​នាង​ដើម្បី​ទាញ​រក​ការចាប់អារម្មណ៍​ពី​មហាជន។

នេះ​មិន​មែន​ជា​លើកទីមួយ​ទេ​ដែល​តារា​សម្ដែង​វ័យក្មេង​រលក​ថ្មី​ ល្បី​ខាង​សម្ញែង​ភាព​សិច​ស៊ី​និង​ប្រើប្រាស់​សម្ភារៈ​សុទ្ធតែ​របស់​មាន​តម្លៃ​ថៃ្លៗ​កញ្ញា ដេ​ន​នី ខ្វាន់ ស្លៀកពាក់​ខើច​ខ្លី​បញ្ចេញ​សាច់​សខ្ចី​បង្អួត​គេឯង​ឲ្យ​មហាជន​ បាន​ឃើញ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន។ខណៈ​ការរិះគន់​ក៏បាន​កំពុងតែ​បាញ់​ចាក់​ស្រោច​ជា​បន្តបន្ទាប់​លើ​រូប​នាង​ផង​នោះ។

តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​ថ្មីៗ​នេះ​ ត្រូវ​គេ​ក៏បាន​ប្រទះឃើញ​តារា​ស្រី​នាង ដេន​នី បង្ហោះ​សម្ញែង​រូបថត​ចំនួន​ពីរ​សន្លឹក​សុទ្ធសឹងតែ​ជា​រូប​សិច​ស៊ី​ស្ទើរ​អាក្រាត​កាយ ធ្វើ​ឲ្យ​ប្រុសៗ​នាំគ្នា​សម្លឹង​មើល​ប៊ិះ​និង​ហៀរ​ទឹកមាត់​ចេញ​មក​ក្រៅ​គ្រប់គ្នា​។ មិនតែប៉ុណ្ណោះ​តាមរយៈ​នៃ​រូបថត​បញ្ចេញ​សាច់​មួយ​ល្វែង​ដងខ្លួន​របស់​នាង ដេ​ន​នី ខ្វាន់ នា​ពេលនេះ​ក៏​មានការ​លើក​ឡើង​ថា ដេ​ន​នី មាន​មហិច្ឆតា​ដោយ​ការ​យក​សម្រស់​ជា​ឈ្នាន់​ទាក់ទាញ​ប្រជាប្រិយភាព និង​ការ​គាំទ្រ​បន្ថែម​ពី​សំណាក់​បុរស​មានទ្រព្យ​ធ្ងន់​និង​ឋានៈ​ខ្ពស់។

មហាជន​អ្នកគាំទ្រ​ជាច្រើន​បាន​ធ្វើ​ការរិះគន់​ចំៗ​ចំពោះ​ទង្វើ​នៃ​ការ​បញ្ចេញ​ភាព​សិច​ស៊ី​មិន​ប្រណី​ដៃ​ដើម្បី​រក​ប្រជាប្រិយភាព​ពី​សំណាក់​តារា​ស្រី​នាង ដេ​ន​នី​ថា ភាព​សិច​ស៊ី​ជ្រុល​ហួសហេតុ​របស់​នាង​ពេលនេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សង្គម​និង​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ព្រោះ​រាល់​ទង្វើ​ដែល​នាង​ធ្វើឡើង​ពេលនេះ​នាំ​ឲ្យ​សីលធម៌​នឹង​តម្លៃ​ស្ត្រី​ខ្មែរ​មានការ​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ដោយសារ​តែ​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​តូច​ធ្វើជា​គំរូ​អាក្រក់​សម្រាប់​សង្គម​ខ្មែរ​បែបនេះ។

កម្ពុជា​ថ្មី​មិនទាន់​អាច​ទាក់ទង​ ដើម្បី​សំ​ការ​បំភ្លឺ​ពី​កញ្ញា ដេ​ន​នី ខ្វាន់​ជុំវិញ​ការរិះគន់​លើ​សកម្មភាព​ថត​សម្ញែង​ភាព​សិច​ស៊ី​នេះ​បានទេ​។ ប៉ុន្តែ​បើ​តាម​ការ​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​កញ្ញា ដេ​ន​នី ខ្វាន់ បាន​លើក​ឡើង​ថា ពាក្យសំដី​របស់​អ្នក​ផ្សេង​អាច​ធ្វើ​បាប​យើង​បាន​ នៅ​ពេល​ដែល​យើង​យក​វា​មក​គិត​..​សម្រាប់​ខ្ញុំ​គឺ​មិនដែល​ខ្វល់​នឹង​សំដី​អស់​នឹង​ទេ​.. ហើយក៏​មិនដែល​ទុក​វា​ក្នុង​ចិត្ត​របស់ខ្ញុំ​ដែរ អ្វី​ដែល​សំខាន់​ខ្ញុំ​រីករាយ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​៕