កម្ពុជា​បើក​សិក្ខាសាលា​ស្ដីពី ផែនការ​យុទ្ធសាស្ត្រ ការងារ​យុវជន​អាស៊ាន​ឆ្នាំ​២០១៦-២០២០

កម្ពុជា​បើក​សិក្ខាសាលា​ស្ដីពី ផែនការ​យុទ្ធសាស្ត្រ ការងារ​យុវជន​អាស៊ាន​ឆ្នាំ​២០១៦-២០២០



ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បើក​សិក្ខាសាលា​ស្ដីពី​ផែនការ​យុទ្ធសាស្ត្រ ការងារ​យុវជន​អាស៊ាន​ឆ្នាំ​២០១៦-២០២០ ក្រោម​អធិបតីភាព​លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​មកពី​ប្រទេស​អាស៊ាន និង​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើនរូប​ទៀត។

យោង​តាម​ផេ​ក​ហ្វេ​ប៊ុ​ករ​បស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា ​សិក្ខាសាលា​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ០២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៥ ខែមីនា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ហ្គ្រី​ន​ផា​លេស រាជធានី​ភ្នំពេញ​ដោយ​នឹង​ផ្ដោត​សំខាន់​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​ទី​១. ពង្រឹង​ការ​យកចិត្ត​ទុក​ដាក់​លើ​សហគ្រិនភាព​យុវជន​ឲ្យ​មាន​និរន្តរភាព​ទី​២. ពង្រឹង​សមត្ថភាព​ការងារ​របស់​យុវជន តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ និង​ការអប់រំ​ពេញ​មួយ​ជីវិត​។ ទី​៣. ពង្រឹង​ចំណេះដឹង​អំពី​សហគមន៍​អាស៊ាន តាមរយៈ​ការផ្លាស់ប្ដូរ​យុវជន​ទី​៤. ពង្រឹង​ការចូលរួម​របស់​យុវជន ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន តាមរយៈ​ឱកាស​ធ្វើ​ការងារ ស្ម័គ្រចិត្ត និង​កម្មវិធី​ធ្វើការ​ងារ​ជា​អ្នកដឹកនាំ​និង​ទី​៥.​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​យុវជន​តាមរយៈ​ការ​ពង្រឹង ជំនាញ​បច្ចេកវិទ្យា និង​គ្រប់គ្រង៕

កម្ពុជា​បើក​សិក្ខាសាលា​ស្ដីពី ផែនការ​យុទ្ធសាស្ត្រ ការងារ​យុវជន​អាស៊ាន​ឆ្នាំ​២០១៦-២០២០

កម្ពុជា​បើក​សិក្ខាសាលា​ស្ដីពី ផែនការ​យុទ្ធសាស្ត្រ ការងារ​យុវជន​អាស៊ាន​ឆ្នាំ​២០១៦-២០២០