កម្មករ កម្មការិនី គ្រាន់តែ​ចំណាយ​ប្រាក់​២៥០​រៀល​ក្នុង​មួយថ្ងៃ ស្មើ​៧៥០០​រៀល​ក្នុង​មួយ​ខែ និង​ទទួល​បាន​នូវ​របប​សន្តិសុខ​សង្គម ថែទាំ​សុខភាព​២៤​ម៉ោង លើ​២៤​ម៉ោង​

កម្មករ កម្មការិនី គ្រាន់តែ​ចំណាយ​ប្រាក់​២៥០​រៀល​ក្នុង​មួយថ្ងៃ ស្មើ​៧៥០០​រៀល​ក្នុង​មួយ​ខែ និង​ទទួល​បាន​នូវ​របប​សន្តិសុខ​សង្គម ថែទាំ​សុខភាព​២៤​ម៉ោង លើ​២៤​ម៉ោង​

ភ្នំពេញ ៖ លោក អ៊ុក សមវិទ្យា នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា (​ប​.​ស​.​ស​) បាន​លើកឡើងថា កម្មករ កម្មការិនី គ្រាន់តែ​ចំណាយ​ប្រាក់​តែ​២៥០​រៀល​ក្នុង​មួយថ្ងៃ ស្មើនឹង ៧៥០០​រៀល​ក្នុង​មួយខែ សម្រាប់​បង់​ចូល​ជា​វិភាគទាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នឹង​ទទួលបាន​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព ២៤​ម៉ោង លើ​២៤​ម៉ោង​ហើយ។

លោក អ៊ុក សមវិទ្យា លើកឡើង​យ៉ាង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​សម្រាប់​កម្មករ​និយោជិត ព្រឹក​ថ្ងៃទី​១៥ ខែមីនា​នេះ នៅ​សណ្ឋាគារ​ភ្នំពេញ។

លោក​បាន​លើក​ឡើងថា ជំហាន​ទី​២ នៃ​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​នេះ​នឹង​បើក​ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៦​នេះ​តទៅ​។ តាម​គម្រោង​ផែនការ​យើង​នឹង​ជំរុញ​ធ្វើឱ្យបាន​ចំនួន ៣៦​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៦​នេះ ដែល​ការងារ​នេះ​(​ប​.​ស​.​ស​) នឹង​ចុះ​ធ្វើ​ផ្ទាល់​នៅតាម​បណ្តា​រោងចក្រ សហគ្រាស នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត កំពង់ស្ពឺ​។ លោក​បន្តថា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ការចូល​ជា​សមាជិក បេឡា ជាតិ របប សន្តិសុខ​សង្គម កម្មករ កម្មកា​រិនី នឹង​ទទួលបាន​អត្ថប្រយោជន៍​សំខាន់ៗ​ចំនួន​៥ គឺ​ផ្នែក​ហា​និ ភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព ឬ​ធានារ៉ាប់រង​សុខភាព​សង្គម ប្រាក់​សោធន៍ និកម្ម​វេលា និង តាវ​លិ​ក​គ្រួសារ​។ ពោលគឺ​ប្រព័ន្ធ​របប​សន្តិសុខ​សង្គម​របស់​រាជរដ្ឋាភិបាល​អនុវត្ត​តែ​សម្រាប់​ជន​ស្ថិតក្រោម​ច្បាប់​ការងារ​ត្រឹមតែ​ចំណុច​ទី​៣​ខាងដើម​ប៉ុណ្ណោះ។

លោក​បន្ថែមថា បច្ចុប្បន្ននេះ រោងចក្រ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ការ​មាន​ជាង ៧០០០ និង​មាន​កម្មករ​ជាង ១​លាន​នាក់​។ តែ​កន្លងមក​យើង​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ទាក់ទង​ទៅនឹង​អត្ត​សញ្ញាណ​កម្ម​របស់​កម្មករនិយោជិត​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​បាន​សំណូមពរ​និង​អំពាវនាវ​ផងដែរ ដល់​ការជ្រើសរើស​កម្លាំង​ពលកម្ម​ថ្មី ត្រូវ​ទាមទារ​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​គតិយុត្តិ​ផ្សេងៗ​ទៀត ដែលជា​ឯកសារ​ត្រឹមត្រូវ និង​មាន​សុពលភាព​ច្បាស់លាស់ ដើម្បីឱយ​ការអនុវត្ត​នាពេល​ខាងមុខនេះ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព។

លោក​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ជំហាន​ទី​១​យើង​អនុវត្ត​លើ​ផ្នែក​ហានិភ័យ​ការងារ ដែល​បានដាក់​ដំណើរការ​ចាប់​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ​៕