ធ្លាយ​រឿង​ថ្មី​ទៀត ដែល​លោក កឹម សុខា តឿន​ឲ្យ​ស្រី​លក្ខណ៍ ​ឲ្យ​ឡើង​ទៅ​កំពង់ចាម​ដើម្បី​បាន​ជួប​គ្នា​

ធ្លាយ​រឿង​ថ្មី​ទៀត ដែល​លោក កឹម សុខា តឿន​ឲ្យ​ស្រី​លក្ខណ៍ ​ឲ្យ​ឡើង​ទៅ​កំពង់ចាម​ដើម្បី​បាន​ជួប​គ្នា​



ភ្នំពេញ ៖ មកដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ នេះ ហ្វេ​ស​ប៊ុ​កមួយ ​ដែល​មាន​ឈ្មោះថា​ថា “​រឿង​ពិត CNRP” បាន​ទម្លាយ​រឿងអាស្រូវ​មួយទៀត​របស់​លោក កឹម សុខា ដែល​ជា​វគ្គ​ទី​៣០ ហើយ​វគ្គ​នេះ លោក កឹម សុខា តឿន​ឲ្យ​ស្រី​លក្ខណ៍ ឡើងមក​កំពង់ចាម​ឲ្យ​បាន​ឆាប់​ទាំង​យប់ ដើម្បី​បាន​ជួប​គ្នា។

ហ្វេ​ស​ប៊ុ​ក​សរសេរថា “​ទឹកដី​ខេត្តកំពង់ចាម ដែលជា​មណ្ឌល​របស់លោក​ប្រធាន កឹម សុខា ត្រូវ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ បាន​ក្លាយទៅជា​ទីកន្លែង​សម្រាប់​លោក កឹម សុខា ណាត់​ស្រីក្មេងៗ​ជា​បន្តបន្ទាប់ ដើម្បី​ដេក​រួម​រ័ក្ស​សប្បាយ និង​ប្រព្រឹត្ត​អំពើ​អនាចារ​។ ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយចំនួន​នៅ​ទី​រួម​ខេត្តកំពង់ចាម ដូចជា ភ្នំ​មាស មនោ​រម្យ និង​ក្នុង​ខ្សែអាត់​សំឡេង​ថ្មី​នេះ គឺ​សណ្ឋាគារ “​មេគង្គ​” បន្ទប់​លេខ​១០៤ គឺ​បាន​ក្លាយទៅជា​ឋានសួគ៌ ដុត​រោល​អារម្មណ៍​ស្រើបស្រាល យ៉ាង​ភ្លើតភ្លើន​ត្រេកត្រអាល​របស់លោក កឹម សុខា ដែល​ចង់​រួម​រ័ក្ស​ជាមួយ​ស្រី​លក្ខណ៍ ដែល​លោក កឹម សុខា ធ្លាប់បាន​ដេក​ជាមួយ​កាលពីពេល​ថ្មីៗ គឺ​ហាក់ដូចជា​លោក កឹម សុខា គាត់​ញ៉ាម​នឹង​ចង់​ដេក​សប្បាយ​ជាមួយ​នាង​ទៀត​។

រឿង​ពិត CNRP សរសេរ​ទៀតថា “​ភាព​ជ្រួលច្របល់ អន្ទះសារ​ជាខ្លាំង​យ៉ាងនេះ ប្រៀប​ដូច​ខ្លា​ចាស់​ស្រេកឃ្លាន​អាហារ បានធ្វើ​ឲ្យ​លោក កឹម សុខា ទូរស័ព្ទ​ទៅ​ស្រី​លក្ខណ៍​ឲ្យ​ឆាប់​ចេញពី​ធ្វើការ និង​ឲ្យ​នាង​ឡើង​ពី​ភ្នំពេញ​ជាបន្ទាន់ មក​កំពង់ចាម​ទាំងយប់ ដើម្បី​ដេក​ជាមួយ​គាត់​។ នៅតាម​ផ្លូវ​ធ្វើដំណើរ លោក កឹម សុខា បាន​ទូរស័ព្ទ​សួរ​ស្រី​លក្ខណ៍​ជាច្រើនលើក​ច្រើនសា​រថា មកដល់​ណា​ហើយ​? ជិត​ដល់​នៅ​? និង​ថែមទាំង​បាន​ប្រាប់ថា នៅពេល​មកដល់​សូម​ឲ្យ​ឡើងមក​បន្ទប់​លេខ​១០៤ សណ្ឋាគារ “​មេគង្គ​” ដោយ​លោក​បញ្ជាក់ថា លោក​បាន​បើកទ្វា​រួចជាស្រេច និង​កំពុង​ឈរ​ទន្ទឹងរង់ចាំ​ផ្លូវ​នាង​ទៀតផង​។ នេះហើយ​ជា​អំពើ​ផិតក្បត់ អំពើ​អនាចារ​អសីលធម៌​សង្គម និង​ការ​បន្ថោក​តម្លៃ​អ​រី​យ​ធម៌​ខ្មែរ​ដ៏​រុងរឿង​ត្រូវបាន​ជាន់ឈ្លី​យ៉ាង​កំរោល​ដោយ​លោក​ប្រធាន កឹម សុខា​”​។​

នេះ​សំឡេង សាសង​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក កឹម សុខា ជាមួយ​ស្រី​លក្ខណ៍​ថ្ងៃទី​១៧ ខែ​៦ ឆ្នាំ​២០១២ កឹម​សុខា​៖ ស្រី​លក្ខណ៍ មកដល់​ណា​ហើយ​? ស្រី​លក្ខណ៍​៖ 1 ម៉ោងជាង​ទៀត បាន​ទៅដល់​។ កឹម​សុខា​៖ ម៉េច​ក៏​យូរ​ម្ល៉េះ ចេញមក​យូរហើយ​។ ស្រី​លក្ខណ៍​៖ ឡាន​មិនមែន​ជិះ​តាម​ថ្នល់ជាតិ​ឯណា​បង​។ កឹម​សុខា​៖ ជិះ​តាម​ណា​វិញ​? ស្រី​លក្ខណ៍​៖ ជិះ​តាមផ្លូវ​គេ​ទើបតែ​ធ្វើ​។
​កឹម​សុខា​៖ ផ្លូវ​ណា​បើ​មិនមែន​ផ្លូវជាតិ ហើយ​ទៅណា​មក​កំពង់ចាម​។ ស្រី​លក្ខណ៍​៖ ដឹង​ហើយ​ទៅ​កំពង់ចាម តែ​មិនដឹង​ជិះ​តាមផ្លូវ​ណា​ទេ ខ្ញុំ​អត់​ស្គាល់​ផង គេ​ថា​ផ្លូវកែង​។ កឹម​សុខា​៖ អូ​!​ថ្នល់កែង មក​តាមផ្លូវ​រលាក់​ហ្នឹង​? ស្រី​លក្ខណ៍​៖ ហ្នឹងហើយ ថ្នល់​កែវ​។ កឹម​សុខា​៖ អញ្ចឹង​មក​ផ្លូវ​រកា​កោង​។ ស្រី​លក្ខណ៍​៖ ហ្នឹងហើយ តាមផ្លូវ​រកា​កោង​។​

កឹម​សុខា​៖ មក​តាមផ្លូវ​ហ្នឹង​អង្កាល់​បានមក​ដល់​ហើយ​ផ្លូវ​រលាក់​ឪ​ម៉ែ​រលាក់​ហើយ​។ ស្រី​លក្ខណ៍​៖ ហ្នឹងហើយ រលាក់​ចង់​ងាប់​ហើយ ប្រហែលជា 1 ម៉ោង​ទៀត​ទៅដល់​ហើយ​។ កឹម​សុខា​៖ អញ្ចឹង​ឱ្យ​បង​ទិញ​អី​ទុកឱ្យ​ញាំ​ឬក៏​អត់​ទេ​? ស្រី​លក្ខណ៍​៖ ទិញ​ក៏​ទិញ​អត់​ក៏​អត់​ទៅ​។ កឹម​សុខា​៖ អត់​មាន​ទិញ​អី​ទុក​ញាំ​ផង ព្រោះ​ខ្ញុំ​ញាំ​រួចហើយ​។ ស្រី​លក្ខណ៍​៖ បើ​បង​ឯង​ញាំ​អី​ហើយ មិនបាច់​ទិញ​ទេ​អញ្ចឹង​។ កឹម​សុខា​៖ ចង់​ញាំ​អី​ឱ្យគេ​ទិញ​ទុកឱ្យ​។ ស្រី​លក្ខណ៍​៖ ចង់​ញាំ​បបរ​។ កឹម​សុខា​៖ បបរស​? ស្រី​លក្ខណ៍​៖ ចា៎ ! ។ កឹម​សុខា​៖ OK អញ្ចឹង​ចាំ​ឱ្យគេ​ទិញ​ឱ្យ​។

ថ្ងៃទី 17 ខែ 06 ឆ្នាំ 2012 កឹម​សុខា​៖ មកដល់​ហើយ​ឬ​នៅ​? ស្រី​លក្ខណ៍​៖ ខ្ញុំ​មកដល់​ហើយ​។​
​កឹម​សុខា​៖ បន្ទប់ 104 ជាន់​ទី 1 (​អូ​តែ​ល​មេគង្គ​)​។ ស្រី​លក្ខណ៍​៖ ឱ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ​? កឹម​សុខា​៖ មក​មេគង្គ បន្ទប់ 104​។ ស្រី​លក្ខណ៍​៖ ខ្ញុំ​មកដល់​កន្លែង​ហ្នឹងហើយ​តើ​។ កឹម​សុខា​៖ ឡើង​មកជា​ន់ទី 1 មក បន្ទប់ 104​។ ស្រី​លក្ខណ៍​៖ ចា៎​!៕