ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​បារាំង​សិក្សា​ អំពី​លទ្ធភាព​នៃ​ការនាំចេញ​ដំណាំ​កសិកម្ម​របស់​កម្ពុជា​

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​បារាំង​សិក្សា​ អំពី​លទ្ធភាព​នៃ​ការនាំចេញ​ដំណាំ​កសិកម្ម​របស់​កម្ពុជា​



ភ្នំពេញ ៖ ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បារាំង​សិក្សា​អំពី​លទ្ធភាព​នៃ​ការនាំចេញ​ដំណាំ​កសិកម្ម​របស់​កម្ពុជា​ក្នុង​នោះ​រួមមាន​ដំណាំ​ស្រូវ​និង​កៅស៊ូ ដោយសារតែ​ប្រទេស​កម្ពុ​ជាមាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​កសិកម្ម ក្នុង​នោះ​ក្រុមហ៊ុន​បារាំង​អាច​វិនិយោគ​ដោយផ្ទាល់​១០០​ភាគរយ​ក៏បាន​និង​ដោយ​ស្វែងរក​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ខ្មែរ​ក៏បាន។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​មានប្រសាសន៍​ឲ្យ​ដឹង​បែបនេះ​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក Thierry Mariani សមាជិកសភា​និង ជា​អតីត​រដ្ឋលេខាធិការ​ក្រសួង​ដឹកជញ្ជូន​បារាំង កាលពី​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៦​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី។

លោក ឯក ថា អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​អ្នក​ព័ត៌មាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ពិភាក្សា​នោះ​ថា ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​វិភាគទាន​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បារាំង​នៅ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ថ្មីៗ​នេះ​ដែល​ក្រុមហ៊ុន​បារាំង​បាន​ពង្រីក​ការសាងសង់​ចំណត​អ្នកដំណើរ​នៅ​ព្រលានយន្តហោះ​ដើម្បី​ស្របស្រួល​ទៅតាម​កំណើន​នៃ​អ្នក​ធ្វើដំណើរ​ជាតិ​និង​អន្តរជាតិ​។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​លើកឡើងថា ដោ​យារ​តែ​ប្រទេស​កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ចាប់តាំងពី​ឆ្នាំ​១៩៩៣​រហូតមកដល់​បច្ចុប្បន្ន​នេះ​យើង​មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​៥​លាន​នាក់​ដែល​បានមក​ទស្សនា​នៅ​កម្ពុជា​តាម​របាយការណ៍​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅនេះ​ដែល កម្ពុជា​បានក្លាយ​ជា​ចំនុច​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏​សំខាន់​នៅ​ក្នុង​ពិភពលោក​ផង​ដែរ​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​ជម្រាប​ជូន​លោក Thierry Mariani សមាជិកសភា​បារាំង ឲ្យ​ដឹង​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​វិស័យ​អាទិភាព​សំខាន់​ទៅលើ​ការអភិវឌ្ឍន៍​ធនធានមនុស្ស ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​សម្ពន្ធ​ផ្លូវ ថ្នល់ ទឹក ភ្លើង ដែល​ហេ​ដ្ឋា​រ​ចនស​ម្ព​ន្ធ័​ទាំង​អស់នេះ ហើយ​បាន​ជួយ​សម្រួល​ដល់​វិនិយោគិន បរទេស​ជាច្រើន​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ បាន​បន្តថា បច្ចុប្បន្ន​កម្ពុជា​បាន​នាំចេញ​ស្រូវ​និង​កៅស៊ូ និង​វិស័យ​វាយ​ន​ភណ្ឌ​ផង​ដែរ លោក​បន្ត​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បារាំង​សិក្សា​អំពី​លទ្ធភាព​នៃ​ការនាំចេញ​ដំណាំ​កសិកម្ម​របស់​កម្ពុជា ទាក់ទង​នឹង​ដំណាំ​ស្រូវ​និង​កៅស៊ូ ។​ម្យ៉ាងវិញទៀត​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ហោះហើរ Air France បារាំង​ធ្វើការ​ហោះហើរ​ដោយ​ត្រង់​មកកាន់​កម្ពុជា​ផង​ដែរ ​ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​៕
ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​បារាំង​សិក្សា​ អំពី​លទ្ធភាព​នៃ​ការនាំចេញ​ដំណាំ​កសិកម្ម​របស់​កម្ពុជា​

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​បារាំង​សិក្សា​ អំពី​លទ្ធភាព​នៃ​ការនាំចេញ​ដំណាំ​កសិកម្ម​របស់​កម្ពុជា​