ជនល្មើស​៤​នាក់ ដែល​រួមគ្នាកាប់សម្លាប់​ជនរងគ្រោះ យ៉ាងសាហាវ​នៅ​ស្រុក​ស្អាង​ត្រូវ​តុលាការ​ខេត្ត​កណ្តាល សម្រេច​ផ្ដន្ទាទោសម្នាក់ៗ​១២​ឆ្នាំ

ជនល្មើស​៤​នាក់ ដែល​រួមគ្នាកាប់សម្លាប់​ជនរងគ្រោះ យ៉ាងសាហាវ​នៅ​ស្រុក​ស្អាង​ត្រូវ​តុលាការ​ខេត្ត​កណ្តាល សម្រេច​ផ្ដន្ទាទោសម្នាក់ៗ​១២​ឆ្នាំ



កណ្តាល ៖ ជនល្មើស​ចំនួន ៤​នាក់ ដែល រួមគ្នា កាប់សម្លាប់ ជនរងគ្រោះ ម្នាក់ យ៉ាង​សាហាវ​ព្រៃផ្សៃ នៅ​ភូមិ​ព្រែក​ថ្មី ​ឃុំរ​ការ​ខ្ពស់ ​ស្រុក​ស្អាង ​កាលពី​ថ្ងៃ​ទី​៧ ​ខែមិថុនា​ ឆ្នាំ​២០១៥​ កាលពី​កន្លងទៅ ត្រូវ​បាន សាលាដំបូង ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃ​ទី​១៥​នេះ បាន សម្រេច ប្រកាស សាលក្រម ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗ​ចំនួន​១២​ឆ្នាំ និង​ពិន័យ ជា​ប្រាក់​៨០​លាន​រៀល។

លោក ហុក វ៉ាន់​ធី​ណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ បាន​ថ្លែង​នៅ​ក្នុង ពេល​ប្រកាស សាលក្រម កាលពី​រសៀល​ថ្ងៃ​ទី​១៥​នេះ ថា ជនល្មើស ចំនួន​៤​នាក់ គឺ ទី​១ ឈ្មោះ នឿន ភា​រះ ជន​ដៃ​ដល់ (គេចខ្លួន ) ទី​២ ឈ្មោះ នឿន វណ្ណឌី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាជាង​សំណង់ ទី​៣​ឈ្មោះ សរ តាំង ហៅ​សរ ពិសី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​៤​ឈ្មោះ​ជឺ សំណាង​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ត្រូវ​បាន​ផ្តន្ទាទោស ម្នាក់ៗ ចំនួន​១២​ឆ្នាំ យោង​តាម​បញ្ញា​តិ​មាត្រា ២៩​និង​១៩៩​នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ ពី​បទ ផ្សំគំនិត ក្នុង​បទ​ឃាតកម្ម។ នៅ​ក្នុង​សាលក្រម​នោះ តុលាការ​បានសម្រេច បង្គាប់​ឲ្យ ជនល្មើស ទាំង​៤​នាក់​សង​សំណង រដ្ឋប្បវេណី ដល់​គ្រួសារ​ជនរងគ្រោះ ចំនួន​៨០​លាន​រៀល។

ថ្លែង​ក្រោយពី ការប្រកាស​សាលក្រម ស្ត្រី​ឈ្មោះ​សូន​សុខ​ជា​ត្រូវជា​ភរិយា​ជនរងគ្រោះ​ឈ្មោះ​សេង គង់​ចាន់​និមល ដែល​ត្រូវ​ជនល្មើស​ទាំង​៤​នាក់​ព្រួត​គ្នា​កាប់សម្លាប់​នោះ បាន​ឲ្យ​ដឹង​ថា ការ​កាត់​ក្តី របស់​សាលាដំបូង​ខេត្តកណ្តាល ដែលមាន លោក ហុក វ៉ាន់​ធី​ណា​ជា ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ ក្នុង​សំណុំរឿង​ឃាតកម្ម សម្លាប់​ប្តី​របស់​នាង គឺ​មាន ភាព​យុត្តិ​ធ​ម៌ ដែល​រូប​នាង​ក៏ដូចជា​កូនស្រី​របស់​នាង រួម​នឹង​ក្រុម​គ្រួសារ​ទាំងអស់ សូម​ថ្លែង​នៅ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អង្គ​ជុំរុំ​ជម្រះ ដែល​បាន ជួយ រក​យុ​ត្តិ​ធ​ម៌ ជូន​ជនរងគ្រោះ។

កាលពី ថ្ងៃ​ទី​០២ ​ខែ​មីនា​ ឆ្នាំ​២០១៦ ​សាលាដំបូង ខេត្ត​កណ្តាល បាន​បិត​បញ្ចប់​សវនាការ​ជំនុំជម្រះ​សំណុំ រឿង​ឃាតកម្ម​កាប់សម្លាប់​ដ៏​សាហាវ​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​រការ​ខ្ពស់​ ស្រុក​ស្អាង ​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៥ ដោយមាន មាន​ចៅក្រម​៣​រូប​គឺ​លោក ហុក វ៉ាន់​ធី​ណា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង ​សហ​ចៅក្រម​២​រូប​គឺ​លោក​សាយ ស​ម្ផ​ស្ស​សេរី​លោកស្រី អ៊ី​ម៉ា​ណូ​កា​និង​តំណាង​អយ្យកា​រលោក​ទេព មុន្និ​ន មេធាវី​ការពារ​ក្តី ដើមចោទ​និង ចុងចោទ។

សូម​រំលឹក​ថា ករណី​ឃាតកម្ម​ដ៏​សាហាវ​ឃោរឃៅ​នេះ​បាន​កើតឡើង​កាល​កាលពី​វេលា ម៉ោង ២១ និង ៣៥​នាទី យប់​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ គង់ ចាន់​និមល ស្ថិត​ក្នុង​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ​ខេត្តកណ្តាល​។

មុន​ពេល​កើតហេតុ  ជនល្មើស  ចំនួន​៤​នាក់ ទី​១ ឈ្មោះ សរ ពិសី​ហៅ សរ តាំង ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេក្លោង ទី​២ ឈ្មោះ ជឺ សំណាង ភេទ ប្រុស​អាយុ ៣៥ ឆ្នាំ ទី​៣ ឈ្មោះ នឿន វ៉ាន់ឌី ភេទ អាយុ​៣៤​ឆ្នាំ  ទី​៤ ឈ្មោះ នឿន ភា​រះ បាន​នាំ​គ្នា​ផឹកស៊ី នៅ​ផ្លូវ​មុខ​ផ្ទះ​ជនរងគ្រោះ លុះ​ពេល​ស្រវឹង​បាន​យក​ដុំ​ថ្ម​គប់​ដំបូល​ផ្ទះ​ជនរងគ្រោះ ឈ្មោះ គង់ ចាន់​និមល  ជាច្រើន​ដង​និង​បិទ​ភ្លើង ពេលនោះ​ជនរងគ្រោះ​ចុះ​ពី​លើផ្ទះ​ទៅ​សួរនាំ ន​ណា​គប់​ដំបូលផ្ទះ និង​បិទ​ភ្លើង​ផ្ទះ​ខ្ញុំ​អត់  ភ្លាមៗ​នោះ ឈ្មោះ សរ ពិសី​ហៅ សរ តាំង បាន​ឆ្លើយថា គ្មាន​អាណា​គប់​ដំបូលផ្ទះ​ឯង​ទេ ឯង​ចង់​ម៉េច ឯង​ចង់​មានរឿង​ឬ ?

ហើយ​ឈ្មោះ​សរ តាំង  បាន​ស្ទុះ ចូល​ផ្ទះ​ដោយ​បោះ​សម្តី​ថា អញ​យក​កាំភ្លើង បាញ់ សម្លាប់​វា​ចោល  ប៉ុន្តែ​ម្តាយ​ជនសង្ស័យ​មិន​ឲ្យ ក៏​ស្ទុះ​ចុះ​មក​វិញ ទៅ​វាយ ជនរងគ្រោះ​ហើយ​បាន​បញ្ជា​ឲ្យ បក្ខពួក ឈ្មោះ នឿន ភា​រះ ត្រូវជា​ប្អូន​ឈ្មោះ​នឿន  វ៉ានឌី  បាន​យក​កាំបិត​ប៉័ងតោ មក​កាប់​លើ​ជនរងគ្រោះ ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម នៅ​និង​កន្លែង​កើតហេតុ តែ​ម្តង​។ ក្រោយ​កើតហេតុ ភ្លាមៗ លោក​លឹម  សុគ​ន្ថា  ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តកណ្តាល  បាន បញ្ជា​ឲ្យ​សមត្ថកិច្ច ទាំង អាវុធហត្ថ​និង​នគរបាល  ស្រុក ស្អាង ធ្វើការ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់  ចំណែក​ជនសង្ស័យ​ឈ្មោះ នឿន ភា​រះ បាន​រត់​គេច​ខ្លួន។

លោក ព្រះរាជអាជ្ញា ក៏បាន​ធ្វើការ​ណែនាំ​ដល់​កម្លាំង​សមត្ថកិច្ច​នគរបាល យុ​ត្តិធ​ម៌​បើក​ការស៊ើបអង្កេត និង​កសាង​សំណុំ​រឿង​ឲ្យ​បាន​ល្អិតល្អន់ ប​ញ្ជួ​ន​មកកាន់​មក​សាលាដំបូង ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

ជនល្មើស​៤​នាក់ ដែល​រួមគ្នាកាប់សម្លាប់​ជនរងគ្រោះ យ៉ាងសាហាវ​នៅ​ស្រុក​ស្អាង​ត្រូវ​តុលាការ​ខេត្ត​កណ្តាល សម្រេច​ផ្ដន្ទាទោសម្នាក់ៗ​១២​ឆ្នាំ ជនល្មើស​៤​នាក់ ដែល​រួមគ្នាកាប់សម្លាប់​ជនរងគ្រោះ យ៉ាងសាហាវ​នៅ​ស្រុក​ស្អាង​ត្រូវ​តុលាការ​ខេត្ត​កណ្តាល សម្រេច​ផ្ដន្ទាទោសម្នាក់ៗ​១២​ឆ្នាំ ជនល្មើស​៤​នាក់ ដែល​រួមគ្នាកាប់សម្លាប់​ជនរងគ្រោះ យ៉ាងសាហាវ​នៅ​ស្រុក​ស្អាង​ត្រូវ​តុលាការ​ខេត្ត​កណ្តាល សម្រេច​ផ្ដន្ទាទោសម្នាក់ៗ​១២​ឆ្នាំ