បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ទឹក​ដោយ​មិន​ដឹង​មូលហេតុ​

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ទឹក​ដោយ​មិន​ដឹង​មូលហេតុ​



ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដាច់ចិត្ត​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​មិន​ដឹង​មូលហេតុ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១៧ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​ចំណុច​បន្ទប់​ជួល ភូមិ​ខ្វា​លិច សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ប្រាប់​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ គឺ ជនរងគ្រោះ​មិនដែល​មានទំនាស់​ជាមួយ​ន​ណា​ម្នាក់​ឡើយ តែ​ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​គាត់​នៅ​សំងំ​តែ​ក្នុង​បន្ទប់​អត់​ទៅ​ធ្វើ​ការ​ឡើយ លុះដល់​ថ្ងៃ​កើត​ហេតុ ស្រាប់តែ​ប្រពន្ធ​របស់​ជនរងគ្រោះ ត្រឡប់​មកពី​ធ្វើការ​រោងចក្រ​វិញ ស្រាប់​ឃើញ​ប្តី​ចងក​ស្លាប់​ក្នុង​បន្ទប់​បាត់​ទៅ​ហើយ  ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ជិតខាង និង​សមត្ថកិច្ច ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ។

ដោយឡែក​សមត្ថកិច្ច​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ម៉ែន សេ​ទូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ  មុខរបរ​ជាង​កាត់​អាលុយមីញ៉ូម បច្ចុប្បន្ន​រស់នៅ​បន្ទប់​ជួល ជាមួយ​ប្រពន្ធ​កន្លែងកើតហេតុ និង មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ។

សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយពី​ធ្វើ​កោសល្យ​វិ​ច័​យ​សន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​បាន​ចង.ក​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន សព​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ទឹក​ដោយ​មិន​ដឹង​មូលហេតុ​