សំរាម​កំពុង​បណ្តែត​ខ្លួន​នៅ​ឆ្នេរសមុទ្រ​កោះកុង បង្អួត​ភ្ញៀវទេសចរ

សំរាម​កំពុង​បណ្តែត​ខ្លួន​នៅ​ឆ្នេរសមុទ្រ​កោះកុង បង្អួត​ភ្ញៀវទេសចរ



កោះកុង ៖ សំរាម​ជាច្រើន ត្រូវ​គេ​ប្រទះឃើញ​ជា​ញឹកញាប់​នៅ​ក្នុង​ទឹកសមុទ្រ តាម​បណ្តោយ​សួនច្បារ​ព្រែ​កកោះ​ប៉ោ ដោយ​ពុំ​មាន​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ ក៏ដូចជា​មន្ទីរ​បរិស្ថាន​នោះ​ឡើយ។

សំរាម​ដែល​អណ្តែត​ក្នុង​ទឹកសមុទ្រ​ទាំងនេះ ត្រូវ​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​កម្សាន្ត​នោះ​ខេត្ត​កោះកុង​ហើយ​ថា ហេតុ​មួយ​នេះ មិន​គួរណា​បណ្តែតបណ្តោយ​ឲ្យ​មាន​ទិដ្ឋភាព​បែបនេះ​ឡើយ។

ក្រុម​អ្នក​ទេសចរណ៍​ទាំងនោះ​និយាយ​ថា អាជ្ញាធរ​ខេត្ត ក៏ដូចជា​មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន គួរតែ​គិតគូរ​ឡើងវិញ ចំពោះ​បញ្ហា​សំរាម​ដែល​ត្រូវ​គេ​ចោល​ពាសពេញ​សមុទ្រ​នេះ។

កន្លងមក គេ​ធ្លាប់​ឃើញ​ជា​ញឹកញាប់​តាម​សារព័ត៌មាន ក៏ដូចជា​កញ្ចក់​ទូរទស្សន៍ ពី​ការ​សម្អាត​បរិស្ថាន​រប​ស់​ខេត្ត​កោះកុង តែ​ឥឡូវ សំរាម​ទាំងអស់ កំពុងតែ​បង្អួត​យ៉ាង​សម្បើម​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​កោះកុង ដែល​មិនសូវ​ជា​សំបូរ​រមណីយដ្ឋាន​ទេសចរណ៍​ផង​នោះ។

ចំពោះ​ករណី​នេះ លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង បាន​ថ្លែង​ថា លោក និង​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង ចុះទៅ​ធ្វើការ​សំអាត​សំរាម​ទាំងនោះ​ឲ្យ​អស់​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ ដោយ​ជាមួយគ្នា លោក​ក៏​នឹង​ព្យាយាម​ធ្វើការ​ណែនាំ​ឲ្យ​បាន​ច្រើន​ទៅដល់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់​ពី​បញ្ហា​បរិស្ថាន​ទីក្រុង​ស្អាត​សុខភាព​ល្អ៕

សំរាម​កំពុង​បណ្តែត​ខ្លួន​នៅ​ឆ្នេរសមុទ្រ​កោះកុង បង្អួត​ភ្ញៀវទេសចរ សំរាម​កំពុង​បណ្តែត​ខ្លួន​នៅ​ឆ្នេរសមុទ្រ​កោះកុង បង្អួត​ភ្ញៀវទេសចរ