ជាប់គុក​ដោយសារ​ជួញដូរ​គ្រឿងញៀន ចេញម​ក​វិញ​លួច​ម៉ូតូ​ម្តង​ចូល​គុក​វិញទៀត

ជាប់គុក​ដោយសារ​ជួញដូរ​គ្រឿងញៀន ចេញម​ក​វិញ​លួច​ម៉ូតូ​ម្តង​ចូល​គុក​វិញទៀត



ឧ​ត្ត​រ​មាន​ជ័​យ ៖ ជ​នស​ង្ស័​យ​ម្នាក់​ឈ្មោះ រ៉​ម អី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ខ្ញុំ សង្កាត់កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ  ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ព័ទ្ធ​ស្ទាក់​ចាប់​បាន​ កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុ​ច​គោក​តា​ទ្រុង ស្ថិត​ក្នុង​ភូមិ​ឃុំ​ខាងលើ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បានសម្រេច​ហើយ​យកទៅ​លាក់​ទុក។

កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ​មាន​ចោ​លួច​ម៉ូតូ​មក​លាក់​ទុក​នៅ​ភូមិ​ឃុំ​ខាងលើ ក៏បាន​សហការ​គ្នា​ព័ទ្ធ​ស្ទាក់​ចាប់​បាន ដោយ​វត្ថុ​តាង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ 1A-8038 ​ជា​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ សឿ ភើ​ម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ។

កម្លាំង​នគ​របាល​បន្តថា ជនសង្ស័យ​ខាងលើ​ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួច​មក​ហើយ បន្ទាប់ពី​ធ្វើ​សកម្មភាព ជួញដូរ​គ្រឿងញៀន ហើយ​ជនសង្ស័យ​នេះ​ត្រូវ​បាន​ដោះលែង​ទៅវិញ ប៉ុន្តែ​មួយ​រយៈ​ក្រោយមក​ក៏​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្របួច​ជាប់​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ធ្វើ​កំណត់ហេតុ​បន្ត​ទៅ​តុលាការ​តាម​នីតិ​វិធី​ច្បាប់៕

ជាប់គុក​ដោយសារ​ជួញដូរ​គ្រឿងញៀន ចេញម​ក​វិញ​លួច​ម៉ូតូ​ម្តង​ចូល​គុក​វិញទៀត