ប្រជាពលរដ្ឋ​៤៥​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ទទួល​អំណោយ​កាក​បាទ​ក្រហម​កម្ពុជា

ប្រជាពលរដ្ឋ​៤៥​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ទទួល​អំណោយ​កាក​បាទ​ក្រហម​កម្ពុជា



ឧត្តរមានជ័យ ៖ អំណោយ​កាក​បាទ​ក្រហម​កម្ពុជា​ត្រូវ​បាន​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ មាន​ចំនួន​៦​ភូមិ ស្ថិត​នៅ​ក្នុង​ ឃុំ​អំពិល ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ត​រ​មានជ័យ ដែល​រងគ្រោះ​ខូចខាត​ផ្ទះសំបែង​ដោយសារ​ខ្យល់​កន្ត្រក់ កាលពី​ថ្ងៃ​ទី​១១ ខែ​មិនា ឆ្នាំ​២០១៦​។

អំណោយ​កាកបាទក្រហម​កម្ពុជា​ត្រូវ​បាន​ចែកជូន​ប្រជាពលរដ្ឋ​ខាងលើ​ដោយ ដោយ​លោក​យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រីរាជការ​ខេត្ត​ក្រោម​អធិបតីភាព​លោ​កស ថា​វី អភិបាលខេត្ត​ខុ​ត្ត​រ​មានជ័យ​។

អំណោយ​ចែក​ជូន​ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម មី​១​កេះ  ទឹក​ស៊ីអ៊ីវ​១​យូរ ទឹកត្រី​១​យូរ មុង ភួយ​១​និង​ថវិកា​២​ម៉ឺ​ន​រៀល​។ ក្នុង​ឱ​កាស​នោះ​ដែរ​ប្រជាពលរដ្ឋ​បាន​ថ្លែង​អំណរ​គុ​ណ​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ខេត្ត​និង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន ជាពិសេស​រាជរដ្ឋាភិបាល​ដែល​តែងតែ​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​មាន​អាសន្ន​ជា យថាហេតុ៕

ប្រជាពលរដ្ឋ​៤៥​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ទទួល​អំណោយ​កាក​បាទ​ក្រហម​កម្ពុជា ប្រជាពលរដ្ឋ​៤៥​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ទទួល​អំណោយ​កាក​បាទ​ក្រហម​កម្ពុជា ប្រជាពលរដ្ឋ​៤៥​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ទទួល​អំណោយ​កាក​បាទ​ក្រហម​កម្ពុជា