អភិបាល​ខណ្ឌ​ដូន​ពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​យកឈ្មោះ​អភិបាល​ដើរ​ឆបោក​គេ

អភិបាល​ខណ្ឌ​ដូន​ពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​យកឈ្មោះ​អភិបាល​ដើរ​ឆបោក​គេ



ភ្នំពេញ ៖ ជា​លទ្ធផល​ជន​ដែល​យកឈ្មោះ​អភិបាលខណ្ឌ​ដូនពេញ​ដើរ​ឆបោក​គេ​តាម​រូបភាព​យក​សំបុត្រ​បុណ្យ​ដើរ​ចែក​ដើម្បី​រ៉ៃ​អង្គាស​បច្ច័យ​ដែល​គេ​ចាប់​ជាប់​តា​មកា​ម៉ា​រ៉ា​សុវត្ថិភាព​នោះ​ឥឡូវ​ត្រូវ​ជាប់អន្ទាក់​របស់​អភិបាលខណ្ឌ​ដូនពេញ​កា​ល​ពី​វេលា​ម៉ោង​១៣​និង​៣៥​នាទី​ ថ្ងៃទី​១៥ ​ខែមីនា​ ឆ្នាំ២០១៦​នេះ។

​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំ​នះ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ ឡា បញ្ញាវុធ ហៅ ( វុ​ធ ) ភេទ​ប្រុស ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មាន​ស្រុកកំណើត នៅ​ភូមិ​កន្លោង ឃុំ​ទឹកថ្លា ស្រុក​ព្រៃវែង ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ផ្លូវ៦៣ ភូមិ​១២ ក្រុម​៧៦ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។ អតីត​ជា​គ្រូបង្រៀន នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ( សាខា ចតុមុខ ) បាន​ឃាត់ខ្លួន​ពី​បទ​ដើរ​ឆបោក​គេ​រយៈពេល​កន្លងមក​នៅ​តាម​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ដើរ​ចែក​សំបុត្រ​បុណ្យ ហើយ​យកឈ្មោះ លោក​អភិបាលខណ្ឌ បោកប្រាស់​គេ។
សមត្ថកិច្ច​បញ្ជាក់​ថា ប​ច្ចុ​ប្បន្ន​ជនសង្ស័យ កំពុង​សាកសួរ និង​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់​៕

អភិបាល​ខណ្ឌ​ដូន​ពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​យកឈ្មោះ​អភិបាល​ដើរ​ឆបោក​គេ អភិបាល​ខណ្ឌ​ដូន​ពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​យកឈ្មោះ​អភិបាល​ដើរ​ឆបោក​គេ អភិបាល​ខណ្ឌ​ដូន​ពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​យកឈ្មោះ​អភិបាល​ដើរ​ឆបោក​គេ អភិបាល​ខណ្ឌ​ដូន​ពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​យកឈ្មោះ​អភិបាល​ដើរ​ឆបោក​គេ