ស្នងការ​បន្ទាយមានជ័យ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​ឲ្យ​យល់​ពី​ច្បាប់​ចរាចរ​ថ្មី

ស្នងការ​បន្ទាយមានជ័យ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​ឲ្យ​យល់​ពី​ច្បាប់​ចរាចរ​ថ្មី



បន្ទាយមានជ័យ ៖ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​យល់​ច្បាស់​ពី​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី កាលពី​ថ្ងៃទី​១០ ខែមីនា ២០១៦ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​ជំនាញ​ចរាចរ​ចុះ​ផ្សព្វផ្សាយ​ពន្យល់ ច្បាប់​ចរាចរ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រៅពី​នគរបាល​ជំនាញ​ចរាចរជើងគោក បាន​ធ្វើ​ការ​បង្ហាញ​នូវ​រូបភាព​ស្លាក​សញ្ញា​ចរាចរ និង​ពន្យល់​ឲ្យ​ពួកគាត់​យល់​ច្បាស់​ពី​អ្វី​ដែល​ច្បាប់​ហាមឃាត់ ក្នុង​ការ​ធ្វើ​ចរាចរ លោក​ក៏បាន បំពាក់ និង​ឧបត្ថម្ភ​នូវ​មួក​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​គ្មាន​មួក ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅ​ពេល​ធ្វើដំណើរ​តាម​ម៉ូតូ។

​តាមរយៈ​ការចុះ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ខ្នង​ផ្ទះ​នេះ ប្រជាពលរដ្ឋ​បាន​អបអរសាទរ ទៅ​និង​ទង្វើរ​និង​ការណែនាំ​នេះ ដែល​សរ​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ថា សមត្ថកិច្ច​មិន​ចេះ​តែ​ចាប់​ផាកពិន័យ នោះ​ទេ ហើយ​ម្យ៉ាងទៀត​ក៏​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ថ្នាក់ដឹកនាំ​ជាមួយ​ប្រជាពលរដ្ឋ។

​គួរ​បញ្ជាក់​ថា មុន​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខាងមុខនេះ តាម​ផែនការ​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ការិយាល័យ​ចរាចរ ដែល​មាន​លោក សន គឹម​សួរ ជា​នាយការិយាល័យ បាន​ធ្វើ​ខិត​ប័ណ្ណ​និង​ផ្ទាំង​ប៉ាណូ បង្ហាញ​ពី​ច្បាប់​ចរាចរ​ដល់​ប្រជាពលរដ្ឋ និង​នៅតាម​ទីសាធារណៈ ឲ្យ​បាន​យល់​កាន់​តែ​ច្បាស់​ជៀសវាង​ល្មើសច្បាប់​ចរាចរ​ត្រូវ​រង​ការផាកពិន័យ និង​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ​ធ្វើ​ឲ្យស្លាប់ រងរបួស ពិការភាព​ប៉ះពាល់​ដល់​គ្រួសារ និង​សង្គម៕

ស្នងការ​បន្ទាយមានជ័យ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​ឲ្យ​យល់​ពី​ច្បាប់​ចរាចរ​ថ្មី ស្នងការ​បន្ទាយមានជ័យ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​ឲ្យ​យល់​ពី​ច្បាប់​ចរាចរ​ថ្មី ស្នងការ​បន្ទាយមានជ័យ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​ឲ្យ​យល់​ពី​ច្បាប់​ចរាចរ​ថ្មី ស្នងការ​បន្ទាយមានជ័យ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​ឲ្យ​យល់​ពី​ច្បាប់​ចរាចរ​ថ្មី ស្នងការ​បន្ទាយមានជ័យ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​ឲ្យ​យល់​ពី​ច្បាប់​ចរាចរ​ថ្មី