បង្ក្រាប​បទល្មើស​មួយ​យប់​ក្នុង​តំបន់​អភិរក្ស ​បាន​អួន​៧​វង់ ​ទូក​កាណូត​បី​គ្រឿង ​និង​មនុស្ស​២០​នាក់

បង្ក្រាប​បទល្មើស​មួយ​យប់​ក្នុង​តំបន់​អភិរក្ស ​បាន​អួន​៧​វង់ ​ទូក​កាណូត​បី​គ្រឿង ​និង​មនុស្ស​២០​នាក់

ពោធិ៍សាត់ ​៖ ​លោក​ពុធ ស៊ុន​លី​ នាយ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ​បាន​ឲ្យ​ដឹង​ថា ​​កម្លាំង​ជលផល​របស់​លោក​ សហការ​ជាមួយ​សហគមន៍​​​ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ដល់​ទៅ​ពីរ​កន្លែង​ផ្សេងគ្នា​ក្នុង​តំបន់​តែមួយ​ ដោយ​រឹបអូស​បាន​អួន​​៧​វង់ ​រួម​ទាំង​ឧបករណ៍​នេសាទ​មួយ​ចំនួន​ និង​​ឃាត់​ខ្លួន​មនុស្ស​ចំនួន​២០​នាក់។

កិច្ច​ប្រតិបត្តិការ​​បង្ក្រាប​​​បទល្មើស​នេះ ​ធ្វើ​ឡើង​តាំងពី​វេលា​ម៉ោង​៩​​​យប់ ថ្ងៃ​ទី​១៤ ​ខែ​មីនា ឆ្នាំ​២០១៦ ​រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ឆ្នាំ​២០១៦ ត្រង់​តំបន់​ឡូត៍​អភិរក្ស​កំពង់​ប្រាក់ ​ស្ថិត​ក្នុង​ភូមិ​កំពង់​ប្រាក់ ឃុំ​ស្នាអន្សា ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់ ​ដោយ​​​ប្រើប្រាស់​កម្លាំង​ជំនាញ​សហការ​ជាមួយ​សហគមន៍​សរុប​២៧​នាក់។

លោក​ពុធ ស៊ុន​លី​ បាន​ប្រាប់​ឲ្យ​ដឹង​ពី​កិច្ចប្រតិបត្តិការ​នេះ​ថា​ ៖ ​​នេះ​ជា​រដូវ​ ដែល​ត្រូវ​ការពារ​តំបន់​ឡូត៍​អភិរក្ស​ធនធាន​ជលផល​ក្ដៅ​គគុក​មិន​អាច​ឆក​ល្វែង​បាន​ឡើយ ​ព្រោះ​ជា​តំបន់​ត្រី​មេ​ពូជ​សម្រាប់​ធនធាន​ជលផល។ ដូច្នេះ​ហើយ​ទើប​កម្លាំង​យើង​នៅតែ​ក្រាញននៀល​បណ្ដាក់​​​វេន​យាមកាម​ជាប្រចាំ​ទាំង​យប់​ ទាំង​ថ្ងៃ​មិន​ឲ្យ​ដាច់​ឡើយ។

លោក​បន្ត​ថា​ ដោយ​នៅ​យប់​ថ្ងៃ​កើតហេតុ​ខាង​លើ​យើង​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​ថា​នឹង​មាន​ជនល្មើស​ ​​ប្រើ​​ម៉ាស៊ីន​អូស​អួន​ប្រភេទ​យុំាង​កាវ និង​បទល្មើស​អូស​ដោយ​ដៃ​ជាច្រើន​វង់ នៅ​ក្នុង​តំបន់​ហាមឃាត់​នេះ ​ទើប​លោក ឆាយ មន​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់​ដឹកនាំ​កម្លាំង​ផ្ទាល់​ចំនួន​២៧​នាក់​ប្រើប្រាស់​មធ្យោបាយ​ទូក​កាណូត​ល្បាត​គ្រប់​គោលដៅ។ លុះ​នៅ​ម៉ោង​​ប្រមាណ​ជា​១១​ទៅ​១២​យប់​ ក្រុម​ជនល្មើស ​ក៏​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​​​ ដោយ​ប្រើ​​​ម៉ាស៊ីន​ទំនើប​ចំនួន​បី​គ្រឿង​ចូល​អូស​អួន​យុំាងកាវ។ ពេល​ដែល​យើង​ធ្វើ​ការ​ព័ទ្ធ​ចាប់ ​ជនល្មើស​ ក៏​ទម្លាក់​ឧបករណ៍​បទល្មើស​នោះ​ចោល​ ហើយ​បើកកាណូត​​របស់​គេ ​ដែល​មាន​ល្បឿន​លឿន​គេច​ខ្លួន​បាត់។

លោក​ពុធ ស៊ុន​លី ​នាយ​ផ្នែក​ជលផល​ក្រគរ​បន្ត​ថា ​បន្ទាប់ពី​បង្ក្រាប​បទល្មើស​អូស​យុំាង​កាវ​បាន​ហើយ​ ស្រាប់​តែ​មាន​ក្រុម​ប្រព្រឹត្តិ​បទល្មើស ​លួច​ចូល​នេសាទ​ក្នុង​តំបន់​អភិរក្ស​នេះ​ ដោយ​​​​មួយ​វង់​ប្រវែង​ជាង​១០០​ម៉ែត្រ​ ដើរ​ដោយ​ថ្មើរ​ជើង​ចូល​អូស​អួន​​ចំនួន​៤​វង់​ទៀត​ ទើប​យើង​ក្រសោប​បាន​ទាំងអស់​តែម្ដង ​ដោយ​ក្នុងនោះ​មាន​វត្ថុតាង​អួន​ចំនួន​០៤​វង់​ទូក ​តូច​ពីរ​គ្រឿង​ ទូក​ស្មាច់​បំពាក់​គ្រឿង​​ម៉ាស៊ីន​មួយ​គ្រឿង ​ត្រី​មួយ​ចំនួន និង​មនុស្ស​ចំនួន​២០​នាក់។ តែ​ថ្នាក់លើ​តម្រូវ​ឲ្យ​ជនល្មើស​ទាំង​២០​នាក់​នេះ កែខ្លួន​ឡើងវិញ​ ដោយ​មាន​អាជ្ញាធរ​មក​ធានា​ និង​ធ្វើ​កំណត់ហេតុ​លាយលក្ខណ៍អក្សរ​ផ្ដិតមេដៃ​ត្រឹមត្រូវ ទើប​ឲ្យ​ទៅផ្ទះ​វិញ​តែ​ខ្លួន​ប៉ុណ្ណោះ។

​លោកនាយ​ផ្នែក​ ក៏​បានបញ្ជាក់​ថា ​វត្ថុតាង​បទល្មើស​ទាំងអស់នេះ ​សមត្ថកិច្ច​យើង​កំពុងតែ​បំពេញ​សំណុំរឿង​ដាក់​ទៅ​តុលា​ការចា​ត់​ការ ​តាម​នីតិ​វិធី៕