ចាប់ពី​ថ្ងៃ​ទី​៧​ដល់ ថ្ងៃ​ទី​៣០​មេសា សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​នឹង​រៀបចំ​ពិធី​ថ្វាយព្រះពរ​សង្ក្រាន្ត ឆ្នាំ​ថ្មី នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង

ចាប់ពី​ថ្ងៃ​ទី​៧​ដល់ ថ្ងៃ​ទី​៣០​មេសា សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​នឹង​រៀបចំ​ពិធី​ថ្វាយព្រះពរ​សង្ក្រាន្ត ឆ្នាំ​ថ្មី នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង



ភ្នំពេញ ៖ ឆ្នាំនេះ សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​នឹង​រៀបចំ​ពិធី​ថ្វាយព្រះពរ​សង្ក្រាន្ត ឆ្នាំ​ថ្មី និង​មានការ​រៀបចំ​នូវ​សកម្មភាព​ទូទៅ​ពិធី​ថ្វាយព្រះពរ ការសំដែង​សិល្បៈ ការ​តាំង ពិព័រណ៍​ព្រះរាជ​សកម្មភាព​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី ព្រះ មហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង ចាប់ពី​ថ្ងៃ​ទី​៧​ដល់ ថ្ងៃ​ទី​៣០​មេសា។

នេះ​បើ​តាម​ការ​លើកឡើង​រប​ស់​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ  ក្នុង​កិច្ចប្រជុំ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​រាជធានី កាល​ព្រឹក​ថ្ងៃ​ទី​១៥ មីនា នៅ​សាលា​រាជធានី​ភ្នំពេញ។

ក្រៅពី​ការរៀបចំ​ពី​ធី ថ្វាយព្រះពរ​សង្ក្រាន្ត ឆ្នាំ​ថ្មី​នេះ លោក​អភិបាល​រាជធានី​ក៏បាន លើកឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម​ផង​ដែរ ដោយ​លោក​អភិបាល បាន​មាន​ប្រសា​ស​ន៍​ថា បុណ្យចូលឆ្នាំ​ឆ្នាំនេះ គឹជា​ការសាកល្បង​ពី​ការ​ឥរិយា របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី​ក្រោយពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ  អាជ្ញាធរ​ខណ្ឌ​ទាំង​៤​នាពេល​កន្លង​មកពី​តួនាទី​សំអាត​សំរាម ព្រោះ​កន្លងមក​ស៊ីន​ទ្រី​តែង​លើកឡើង​ពី​ការ​ខ្វះ​កម្មករ​ក្នុង​ពេល​បុណ្យទាន​ម្តង​ៗ ធ្វើ​ឲ្យ​បរិមាណ​សំរាម​នៅ​គរ​ពាស ពេញ​ដងផ្លូវ។

លោក​ឧ​ត្ត​ម​សេនី​យ៍​ជួន សុវណ្ណ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជ ធានី​ភ្នំពេញ​ឲ្យ​ដឹងថា តាម​ការ​ព្យាករ សភាព​ការ​ណ៍​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ឱ​កាស បុណ្យចូលឆ្នាំ​ពេល​ធម្មតា​ដោយ​យើង​មិនអា​ច​បដិសេធ​ពី​ការ​ញុះញង់ បំផុស​បំផុល​ពី​ក្រុម​ប្រឆាំង​ឲ្យ​មាន​បាតុកម្ម កូដកម្ម​ជាដើម​។

ជា​មួយ​គ្នា​នេះ​បទល្មើស​លួច ឆក់​,​ប្លន់​,​ចោរ​គាស់​ផ្ទះ​ជាដើម​ក៏​អាច​កើន​ឡើង​ដែរ​។ លោក​ឧ​ត្ត​ម​សេនី​យ៍​បាន​ឲ្យ​ដឹង​ដែរ​ថា យើង​នឹង​ប្រើប្រាស់​កម្លាំង​សរុប​ការពារ​បុណ្យចូលឆ្នាំ​ចំនួន​៣៩០៥​នាក់​៕